សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មេម៉ាយ​យូ​ជូ​មាត់​និង​មិន​ចង់ឲ្យ​គេ​ថា​ប្រុស​ថើប​ច្រើនពេក​ខ្ញុង​ចង់​បាន​ប្តី​មួយទៀត​!

មេម៉ាយ​យូ​ជូ​មាត់​និង​មិន​ចង់ឲ្យ​គេ​ថា​ប្រុស​ថើប​ច្រើនពេក​ខ្ញុង​ចង់​បាន​ប្តី​មួយទៀត​!

​ភ្នំពេញ​៖​តារា​កំប្លែង​នៃ​ស្ថានីយ៍ទូរទស្សន៍​ស៊ី​ធី​អិន​អ្នកនាង ខ្ញុង​បាន​បង្ហើប ឲ្យដឹង​ពី​បំណង​ចង់បា​ន​ប្តី​មួយទៀត​ដោយ​សារ​ខ្លាច​មាន​ការរិះគន់​ព្រោះតែ​កា​សម្តែង​ដែល​បើក​ឲ្យ​ប្រុស​ឱប​ថើប​ច្រើនពេក​។​អ្នកស្រី​ស្រេង​សុខា​ន់​ដា​ហៅ​ខ្ញ៉ុ​ង​បាន​បញ្ជាក់ថា​៖ ការងារ​សិល្បៈ ជា​តារា​សម្ដែង​ក៏ដូចជា​កំប្លែង គឺ​ត្រូវ​ផ្លាស់ប្ដូរ​ដៃគូ​ច្រើន​រូប​ណាស់ រាប់​មិន​អស់​ឡើយ ជាមួយគ្នា​នោះ​ឈុត សម្ដែង​ភាគច្រើន ត្រូវ​ដៃគូ​ប្រុស​ឱបរឹត មិន​លួស​ឡើយ​។ ដោយសារ​តែ​បច្ចុប្បន្ន​ខ្លួន​ជា​ស្ត្រី​មេម៉ាយ​ច្រើន​ឆ្នាំ​ផង​នោះ ដូចនេះ នាង​ខ្លាច​មាន​ការរិះគន់​ពី​មហាជន​។​”​ខ្លាច​គេ​ថា មួយ​នេះ​អ្នកណា​ក៏​បាន​ឱបៗ មិន​គិត​យកប្ដី​ទេ​អី ចង់​រៀបការ​ដូច​គេ​ដូច​ឯង​ដែរ​ហ្នឹង តែ​រក​មិន​ទាន់​បាន​” ខ្ញុង​ថ្លែង ។​

​សូមបញ្ជាក់​ថា​អ្នកនាង​ខ្ញុង និង​ស្វាមី​បាន​ចែក​ផ្លូវ​គ្នា​ជា​ច្រើន​ឆ្នាំ​មកហើយ ពោល​គឺ​តាំងពី​តារា​កំប្លែង​មេម៉ាយ​កូន​១​រូបនេះ បោះជំហាន​ចូល​សិល្បៈ​មកម្ល៉េះ​។
​មូលហេតុ​ដែល​នាំ​ឲ្យ​អ្នក​ទាំង​ពីរ​ចែក​ផ្លូវ​គ្នា ត្រូវបាន​ខ្ញុង ទម្លាយ​ឲ្យដឹងថា អតីត​ស្វាមី​ខ្លួន​មាន​ស្រី​ថ្មី ហើយ​ខ្លួន​តាម​ទាន់​ច្រើនលើក ទ្រាំ​មិន​បាន​កី​សម្រេច​ចែក​ផ្លូវ​គ្នា​តែម្ដងទៅ​។​

​ទោះជា​យ៉ាងណា​សម្រាប់​ស្វាមី​ថ្មី​អ្នកស្រី ខ្ញុង​ដែល​អាច​រក​ចំណូល​សមរម្យរ​សឲដោយខ្លួន​ឯង​បាន​បាន​ដាក់​លក្ខខណ្ឌ​ថា​៖ បុរស​ដែល​អាច​ក្លាយ​ជា​ស្វាមី​នាង​បាន​លុះត្រាតែ មិន​ដូច​ទៅ​ហ្នឹង​អតីត​ស្វាមី​របស់​ខ្លួន រឿង​ទ្រព្យសម្បត្តិ និង​វ័យ​ក៏​ត្រូវ​គិត​ផងដែរ ប្រសិន​បើ​ខុស​គ្នា​ឆ្ងាយ​ពេក ក៏​នាង​មិន​អាច​ទទួលយក​បានដែរ​។

​នាង​ខ្ញុង​ឲ្យដឹងថា បច្ចុប្បន្ន​មាន​ប្រុសៗ​មិន​តិច​ឡើយ​ចង់បាន​នាង ប៉ុន្តែ​នាង​មិនទាន់​សម្រេច​ចិត្ត​នៅឡើយ​ទេ ។ បើ​សម្តី​នេះ គេ​អាច​ប៉ានស្មាន​បាន​ថា​ខ្ញុង​បាន​សម្លឹង​មើល​ឃើញ​ប្រុស​ស្ងួនចំណី​ថ្មី​ហើយ​គ្រាន់តែ​មិន​ទាន់​បង្ហាញចឹង​និយាយ​ចោល​មួយ​សិន​ទៅ​បើ​ឃើញ​នាង​បណ្តើ​គ្នា​ក៏​មិន​អី​ដែរ​!​។​ចាំ​មើល​មើល​ថា​តើ​ប្រុស​បែបណា​ជា​គូ​ថ្មី​ដែល​អាច​មក​មើល​ខុស​ត្រូវ​អ្នកនាង​ខ្ញុង​និង​កូន​របស់​នាង​?៕

 

Filed in: ព័ត៌មានជាតិ