សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រកឃើញ​គុយទាវ បាញ់​កាញ់​មាន​សារជាតិ​គីមី​ក្នុង​ផ្សារ​ពង្រ​

រកឃើញ​គុយទាវ បាញ់​កាញ់​មាន​សារជាតិ​គីមី​ក្នុង​ផ្សារ​ពង្រ​

​ខេត្ត​កំពង់ឆ្នាំង ៖ មន្ត្រី​កាំកុងត្រូល​ខេត្ត​កំពង់ឆ្នាំង​បាន​ដកហូត​ស​សៃ​គុយទាវ និង​សរសៃ​បាញ់​កាញ់​សរុប​ជាង​១១​គីឡូក្រាម​ដែល​អាជីវករ​កំពុង​ដាក់​លក់​នៅ​ក្នុង​ផ្សារ​ពង្រ ខេត្ត​កំពង់ឆ្នាំង យក​មក​កំទេច​ចោល ក្រោយពី​ពិនិត្យ​ឃើញថា​មាន​សារធាតុ​គីមី​ហាម ឃាត់​(​បូរ៉ាក់​)​។ ការរកឃើញ​នេះ​គ្រា​ដែល​ចុះ​ត្រួតពិនិត្យ​ទំនិញ​កាលពី​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ​។​

​លោក យី​វ ណារិន ប្រធាន​សាខា​កាំកុងត្រូល​ខេត្តកំពង់ឆ្នាំង​បានអោយដឹងថា ដើម្បី​ធានា​សុវត្ថិភាព​ចំនីអាហារ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ សាខា​កាំកុងត្រូល​បាន​សហការគ្នា​ជាមួយ​មន្ត្រី​ពាណិជ្ជកម្ម​ខេត្ត ដើម្បី​ចុះ​ត្រួតពិនិត្យ​ទំនិញ​ជាច្រើន​ប្រភេទ​មានដូចជា បន្លែ ផ្លែឈើ ត្រី សាច់ គ្រប់​ប្រភេទ​នៅក្នុង​ផ្សារ​ពង្រ និង​បាន​ធ្វើ​ការពន្យល់​ណែនាំ​ដល់​អាជីវករ​អោយមាន​ការយល់ដឹង​និង​មានការ​ប្រុងប្រយ័ត្ន ហើយ​ជៀសវាង​ការដាក់​លក់​ទំនិញ​ដែល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​មានដូចជា កំប៉ុង​កំពិត ប៉ោង ឬ​ច្រែស​ស៊ី និង​ទំនិញ​គ្រប់​ប្រភេទ​ដែល​មាន​សារធាតុ​គីមី​ហាមឃាត់​។​

​ជា​លទ្ធផល​នៃ​ការត្រួតពិនិត្យ សមត្ថកិច្ច​បាន​រកឃើញ​សារធាតុ​គីមី​ហាមឃាត់​ដែល​មាន​នៅក្នុង​ស​សៃ​គុយទាវ និង​ស​សៃ​បាញ់​កា​ញ់​ចំនួន​១១​គីឡូក្រាម ដែល​ផលិត​និង​ដាក់​លក់​ដោយ​ដោយ​អាជីវករ​៣​នាក់​។​

​ក្រោយ​ពិនិត្យឃើញ​សមត្ថកិច្ច​កាំកុងត្រូល​បាន​ដកហូត​យក​មក​កំទេច​ចោល​និង​អោយ​អាជីវករ​ពាក់ព័ន្ធ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការផលិត​និង​លក់សសៃ​គុយទាវ និង​ស​សៃ​បាញ់​កា​ញ់​ដែលមាន​សារធាតុ​គីមី​ហាមឃាត់​ទាំង​នេះ​ទៀត​។​

​គួរបញ្ជាក់​ថា សារធាតុ​បូរ៉ាក់​នេះ​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​ធ្វើអោយមាន​អការៈ​ក្អួតចង្អោរ ឈឺក្បាល ថប់ដង្ហើម និង​ប៉ះពាល់​ដល់​ប្រដាប់​រំលាយ​អាហារ​ជាដើម​៕

 

Filed in: ព័ត៌មានជាតិ