សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឈើមូល​រាប់រយ​កំណាត់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​រុករក​ឃើញ​

​ឈើមូល​រាប់រយ​កំណាត់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​រុករក​ឃើញ​

ខេត្ត​រតនគិរី ៖ ឈើ​មូល​ដែល​កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាបបាន ហើយ​អូស​ប្រមូល​បាន​ជាង​២០០​កំណាត់ កាលពី​ខែ​កម្ភៈ កន្លងទៅ ត្រូវ​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី ដឹកនាំ​កម្លាំងចំរុះ ចុះ​រុករក​ឃើញ​បន្ថែម​ជាង​១០០​កំណាត់​ទៀត ហើយ​ជួល​រថយន្ត​អូស​ប្រមូល​យក​មក​រក្សាទុក​។​

​ឈើ​មូល​៤០៣​កំណាត់ ត្រូវ​លោក​ឧត្ដមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​កម្លាំងចំរុះ ចុះ​ត្រួតពិនិត្យ និង​រុករក​ឃើញ​បន្ថែម ក្នុងព្រៃ ដែនជម្រកសត្វព្រៃ​លំផាត់ ស្ថិតក្នុង​ភូមិ​ប៉ាតត់ ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ត្រង់​ចំណុច​អូរ​ជី​ព ដែល​ក្រុម​ឈ្មួញ​លួច​កាត់​គល់​រំលំ កាត់​ចុង ពាស់ពេញ​ព្រៃ​។​

​បើ​យោង​តាម​ការ​ឲ្យដឹង​ពី​លោក​មេបញ្ជាកា​រ កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី  គឹម រស្មី ថា ឈើមូល​ជាង​២០០​កំណាត់ ត្រូវ​លោក​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​កាលពី​ថ្ងៃ​ទី​១៨ .១៩ ខែ​កម្ភៈ ឆ្នាំ​២០១៧ ហើយ​ជួល​រថយន្ត​អូស​ប្រមូល​មក​គរ​ទុក​។ តែ​ត្រូវ​អ្នកសារព័ត៌មាន​មួយចំនួន មក​ថត​ឈើ​នេះ ហើយ​ផ្សាយ​ថា ជា​ឈើ​របស់​ក្រុម​ឈ្មួញ​ដឹក​យក​មក​លាក់​ទុក​ជាង​៥០០​កំណាត់​ទៅវិញ​។

​ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៧​នេះ លោក​ដឹកនាំ​កម្លាំងចំរុះ ចុះ​ត្រួតពិនិត្យ និង​រុករក​បន្ថែម​ជាក់ស្ដែង ទើប​សរុប​ឈើ​ចាស់​និង​ឈើ​រុករក​ឃើញ​ថ្មី សរុប​៤០៣​កំណាត់ ដែល​លោក​បាន​ជួល​រថយន្ត​អូស​ប្រមូល​យក​មក​គ​រក្សាទុក​ចំនួន​៨​ទីតាំង ស្ថិតក្នុង​ភូមិសាស្ត្រ​ខាងលើ ចំណែក​ចំនួន​មែត្រ​គូប​នៅ​មិនទាន់​ចំនួន​នៅ​ឡើយ​ទេ​។​

​គួរបញ្ជាក់​ថា ឈើមូល​នេះ ជា​ប្រភេទ​ឈើ​លេខ​២ មាន​ឈើ​ផ្ចឹក ផ្ដៀក ឈ្លី​ក ឈើទៀល ។​ល​។ ដែល​ក្រុម​ឈ្មួញ​លួច​កាប់ ក្នុងព្រៃ​ដែនជម្រកសត្វព្រៃ ស្រុក​លំផាត់ ហើយ​ព្រៃ​នេះ ក្រោម​ការគ្រប់គ្រង ដោយ​មន្ត្រី​បរិស្ថាន​។ ចំណែក​ឈើ​ដែល​បង្ក្រាប​បាន​នេះ ត្រូវប្រគល់​ឲ្យ​មន្ត្រី​បរិ​ស្ថាន​ជា​អ្នក​វាស់វែង និង​ថែរក្សា​៕

 

Filed in: ព័ត៌មានជាតិ