សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឯកឧត្តម ប៊ូ ឡាំ ចែក​អំណោយ​ដល់​អ្នកជាប់ឃុំឃាំង នៅ​ពន្ធនាគារ​ភ្នំ​ស្វាយ

​ឯកឧត្តម ប៊ូ ឡាំ ចែក​អំណោយ​ដល់​អ្នកជាប់ឃុំឃាំង នៅ​ពន្ធនាគារ​ភ្នំ​ស្វាយ

ខេត្ត​រតនគិរី ៖ អ្នក​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ភ្នំ​ស្វាយ​ក្នុង​ខេត្តរតនគិរី​ចំនួន​344​នាក់ បាន​ទទួល​អំណោយ​គ្រឿងឧបភោគ បរិភោគ ពី​អ្នក​តំណាងរាស្ត្រ​មណ្ឌល​រតនគិរី ដែល​ការធ្វើ​អំណោយ​បែបនេះ ត្រូវ​គេ​ដឹងថា គឺជា​លើក​ដំបូង​បំផុត​សំរាប់​ពន្ធនាគារ​នេះ​។​

​ពិធី​ផ្តល់​អំណោ​នេះ គឺ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​11 ខែ​មេសា នៅ​ពន្ធនាគារ​ភ្នំ​ស្វាយ ដោយ​ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្ត្រ​មណ្ឌល​រតនគិរី និង​មាន​ការចូលរួម​ពី​ក្រុម​មន្ត្រី​ទាំង​ស្ថាប័ន​ប្រដាប់អាវុធ និង​មន្ត្រី​តាម​មន្ទីរ​ក្នុង​ជួរ​ស្ថាប័ន​រដ្ឋ​ផង​ទៀត​។​

​អ្នកតំណាងរាស្ត្រ​មណ្ឌល​រតនគិរី ឯកឧត្តម ប៊ូ ឡាំ ក្នុង​ពិធី​ផ្តល់​អំណោយ​នោះ គឺ​ត្រូវ​គេ​ឃើញ​ថា​បាន​មានប្រសាសន៍ ក្រើនរំលឹក​ដល់​ពិរុទ្ធជន និង​ទណ្ឌិត អោយ​ខិតខំ​កែប្រែ​កសាង​ខ្លួន ដើម្បី​ក្លាយទៅជា​មនុស្ស​ស្អាតស្អំ និង​ធ្វើអោយ​ខ្លួន​មាន​ប្រយោជន៍​នៅក្នុង​សង្គម ហើយ​ស្រវា​ចាប់​ឱកាស​ដើម្បី​អនាគត​។ ឯកឧត្តម បាន​មានប្រសាសន៍ថា នេះ​គឺជា​លើក​ទី​មួួយ​ហើយ ឬ​អាច​ចាត់ទុកថា​ជា​ប្រវត្តិសាស្ត្រ ក្នុងនាម​ឯកឧត្តម​ជា​អ្នកតំណាងរាស្ត្រ ដែល​មាន​អំណោយ​ជា​លើកដំបូង​បែបនេះ​។​

​លោក ទិន សុវណ្ណនី ប្រធាន​ពន្ធនាគារ​ភ្នំ​ស្វាយ មានប្រសាសន៍ថា អ្នក​ដែល​មក​ទទួល​អំណោយ​នេះ គឺ​គ្រាន់តែ​ជា​តំណាង​ពួក​អ្នក​ជាប់​ឃុំ​ទាំង​344​នាក់​នោះ​ប៉ុណ្ណោះ ដោយ​មិន​អនុញ្ញាតិ​អោយ​ចេញ​ទាំងអស់​គ្នា​នោះ​ទេ​។ លោក​ថា អំណោយ​បែបនេះ គឺជា​ការ​ធ្វើ​លើក​ដំបូង​ហើយ​៕
​ដោយៈ យឹម សារិទ្ធិ

 

Filed in: ព័ត៌មានជាតិ