សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​គយ​ឈ្លើយ​ដែល​បើក​ឡាន​បុក​គេ​ហើយ​រករឿង​ជនរងគ្រោះ​ជា​មេ​គយ​គោះ​ចល័ត​ភូមិភាគ​ឥ​សាន្ត​ផ្លូវជាតិ​លេខ​៨​និង​លេខ​១!

​គយ​ឈ្លើយ​ដែល​បើក​ឡាន​បុក​គេ​ហើយ​រករឿង​ជនរងគ្រោះ​ជា​មេ​គយ​គោះ​ចល័ត​ភូមិភាគ​ឥ​សាន្ត​ផ្លូវជាតិ​លេខ​៨​និង​លេខ​១!

​ខេត្ត​ត្បូងឃ្មុំ ៖ គេ​នៅ​ចាំបាន​ថា​កាលពី​រសៀល​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០១៧​វេលា​ម៉ោង​១ និង​១៥​នាទី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ចំណុច​ផ្លូវ​ជាតិ​លេខ​៧​នៅ​ភូមិ​សង្គម​មានជ័យ​ចាស​ឃុំ​មេមត់​ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ​ហើយ​ម្ចាស់​រថយន្ត​ដែល​បង្ក​មក​រករឿង​គេ​ទៀត ។​

​ហេតុ​ការណ៏គ្រោះថ្នាក់​ខាងលើ​ត្រូវបាន​សាក្សី​ឃើញ​ហេតុការណ៍​និយាយថា គេ​បាន​ឃើញ​រថយន្ត​ម៉ាក​វី​ហ្គោព​ណ៌ស​ពាក់ ស្លាក​លេខ​រដ្ឋ 10 2.0242 បើ​មាន​បំពាក់​សេ​រ៉ែ​ន​ផង​ដែល​គេ​ស្គាល់​ថា​ជា​ឡាន​គយ​បាន​បើក​កបរ ក្នុង​ល្បឿន​លឿន ហើយក៏​បាន​ទៅបុក​និង​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​វី​ហ្គោព​ណ៌​ខ្មៅ​ពាក់ ស្លាក​លេខ​ភ្នំពេញ​2P5896 ជា​រថយន្ត​របស់​ពល​រដ្ឋ​ដែល​ចេញមក​ពី​ឆេង​ម៉េង (​សែន​ថ្នូ​ដូនតា​) តែ​ណា​ង​ល្អ​មិន​បង្កឲ្យមាន​មនុស្ស​ស្លាប់ដ​ល់​អាយុជីវិត ។ អ្វី​ដែល​ជា​ការចាប់អារម្មណ៍​នៅ​ត្រង់​ថា​ម្ចាស់​រថយន្ត​វី​ហ្គោ​ស្លាក​លេខ​រដ្ឋ​បែ​ជា​ចុះ​ពី​ឡាន​មក​ក្របួច​កអាវ​រករឿង​ម្ចាស់​ឡាន​ជា​ប្រជាពលរដ្ឋ​ទៅ​វិញ​ក្នុងពេល​ដែល​ឡាន​ស្លាក​លេខ​រដ្ឋ​ត្រូវបាន​អ្នកភូមិ​នៅ​កន្លែងកើតហេតុ​ជា​សាក្សី​និយាយថា ៖ អ្នកបើកបរ​រថយន្ត​គយ​ថា​មិន​ប្រុងប្រយត្ន័ បើករថយន្ត​បុក​គេ​ហើយ​មិន​ទទួលខុសត្រូវ​។

​ក្រោយ​ពី​ការ​កើត​ហេតុ​មន្ត្រី​គយ​ឈ្លើយ​បុក​គេ​ហើយ​រករឿង​គេ​ទៀត​នោះ​ត្រូវបាន​គេ​រាយការណ៍​ថា​មានឈ្មោះ​ព្រាប​គា​រ៉ាត់​ហៅ​គយ​សិទ្ធ​ជា​មេ​គយ​ចល័ត​ប្រចាំ​មួយ​ជ្រុង​ប្រទេស​(​ខេត្ត​ភូមិភាគ​ឥ​សាន្ត​និង​ខេត្ត​ត្បូងឃ្មុំ​ព្រៃវែង​ស្វាយរៀង​)​ជា​មន្ត្រី​គយ​ជើង​ខ្លាំង​ព្រោះ​ជា​មនុស្ស​ជំនិត​មេ​ធំ​ជា​ពិសេស​មេ​ធំ​គយ​ច​លត័​ឈ្មោះ​កើត​សុធារ៉ា​ដែល​ជា​មិត្តភ​ក្រ័លោក​ទេសរដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដែល​ជា​មនុស្ស​មាន​សិទ្ធ​ឲ្យ​គយ​ដេក​ដេក​!​ឈរ​ឈរ​!​។​ចឹង​បានគាត់​ខ្លាំង​ម៉េស​!​។​

​សូម​បញ្ជាក់​ដែរ​ថា បើ​តាម​ប្រភព​ពី​មន្ត្រី​គយ​ច​លត័បា​ននិយាយថា មុន​វត្តមាន​លោក​ព្រាប​គា​រ៉ាត់​គេ ប្រមូល​ពន្ធ​បាន​រាប់​ពាន់​លាន​រៀល ក្នុង​មួយ​ខែ​។ ប៉ុន្តែ​ក្រោយពេល​លោក លោក​ព្រាប​គា​រ៉ា​ត​ចូលកាន់​តំណែង គឺ​ចំណូល​ពន្ធ​បាន​ធ្លាក់​រហូត​ដេល​ចង់​មាន័យ​ថា​លោក​ព្រាប​គា​រ៉ាត់​គាត់​រក​ចំណូល​ឯកជន​ច្រើន​ជាង​រដ្ឋ​? ។ មូលហេតុ​គឺ​ដោយសារ​មាន​ការឃុបឃិត​កេងប្រវ័ញ ជាមួយ​ឈ្មួញ ដោយ​មិន​ធ្វើ​ការប្រមូល​ពន្ធ​តាម​លក្ខណៈ​បច្ចេកទេស​ឲ្យបាន​ត្រឹមត្រូវ ។ ការពិត​កន្លងមក​គេ​បានឃើញ​មាន​ការបង្ក្រាប​ដោយ​បទល្មើស​ដោយ​ក្រុម​គយ​លោក​ព្រាប​គា​រ៉ាត់​ខ្លះៗ​ដែរ​តែ​គឺ​ធ្វើ​តែ​លើ​ក្រុមហ៊ុន​ណា​ដែល​មិន​រាយការណ៍​ពី​ទំនិញ​ដែល​ពួកគេ​ដឹក​ជញ្ចូន​ឲ្យ​លោក​ព្រាប​គា​រ៉ាត់​ជា​មុន​តែ​ប៉ុណ្ណោះ​។

​ប្រភព​ពី​អ្នករកស៊ី​បានឲ្យដឹងថា ៖ មាន ក្រុមហ៊ុន​ដឹកទំនិញ​បាន​នាំ​ចូល​ទំនិញ ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ​គឺ​ឃុបឃិត​គ្នា​ជាមួយ​គយ​វាយតម្លៃ​ពន្ធ​ទាប និង​បង់ពន្ធ​មិន​គ្រប់​ចំនួន ហើយ​នៅ​មាន​ឈ្មួញ​ជាច្រើន​ទៀត​បាន​ឃុបឃិត​ជាមួយ​លោក​មេ​គយ​លោក​ព្រាប​គា​រ៉ាត់​កេង​បន្លំ​ពន្ធ​ទៅលើ​មុខ​ទំនិញ​ដែល​ពួកគេ​បាន​នាំចូល​ពី​ប្រទេស​វៀតណាម ក៏ដូចជា​ការនាំ​ទំនិញ​ចេញពី​កម្ពុជា​ផងដែរ​។

​ប្រភព​ពី​មន្ត្រី​គយ បាន​ព្រលយ​ឲ្យដឹងថា​៖ តារាង​តម្លៃ (​ក្រដាស​បញ្ជី​) អត្រាពន្ធ​៧​ភាគរយ ឡានតូច​ត្រូវ​បង់ពន្ធ​៩​លាន​រៀល បង់​ថ្លៃ​បាយ​៥​លាន​រៀល​។ អត្រាពន្ធ​១៥​ភាគរយ ឡានតូច​បង់ពន្ធ​១០​លាន​រៀល ថ្លៃ​បាយ​៥​លាន​រៀល ទំនិញ​ចាប់ហ៊ួយ​បូក អត្រាពន្ធ​៣៥​ភាគរយ ឡានតូច​បង់ពន្ធ​២២​លាន​រៀល ថ្លៃ​បាយ ៥​លាន​រៀល ឡានតូច​ដូចគ្នា​ដែរ បង់ពន្ធ ៨,៥​លាន​រៀល ថ្លៃ​បាយ​១១​លាន​រៀល ស​សេរ​ទំនិញ​ផ្សេងៗ​អត្រា​៧​ភាគរយ កង់ឡាន ឡានតូច​បង់ពន្ធ​២២​លាន​រៀល ថ្លៃ​បាយ​៥​លាន​រៀល ត្រូវ​ស​សេរ​ជា​កង់ឡាន ហើយ​ប្រេងម៉ាស៊ីន (២០) បូក​ផ្សេងៗ ឡានធំ បង់ពន្ធ​៩​លាន​រៀល ថ្លៃ​បាយ ១៥​លាន​រៀល​។​

​ចំពោះ​ទំនិញ​មាន​អត្រាពន្ធ​ខ្ពស់​បង្កប់​ជាមួយ ទំនិញ​មាន​អត្រាពន្ធ​ទាប ត្រូវ​គិត​បង់ពន្ធ និង​ថ្លៃ​បាយ​តាម​ទំនិញ​អត្រា​ខ្ពស់​។ ទំនិញ (​ចាប់ហ៊ួយ បូក​អត្រាពន្ធ ៣៥​ភាគរយ​) ចំនួន​៣​កុងតឺន័រ ត្រូវ​ស​សេរ​ពន្ធ​២២​លាន​រៀល ឡានតូច​១​កុងតឺន័រ និង​២​កុងតឺន័រ​ទៀត ស​សេរ​ជា​ទំនិញ​ផ្សេង បង់ពន្ធ ៨,៥​លាន​រៀល​ឡានតូច​។ ក្រៅ​ពី​ទំនិញ​ខាងលើ ដែល​ឈ្មួញ​បាន​បង់ពន្ធ និង​ថ្លៃ​បាយ​ឲ្យ​លោក​មេ​គយ​ក៏​នៅ​មាន​ទំនិញ​ផ្សេងៗ​ទៀត ដែល​មេ​គយ​ចល័ត​រូបនេះ បង្ខំ​ឲ្យ​អ្នករកស៊ី​តូចតាច បង់លុយ​ឲ្យ​ខ្លួន​តាម​តែ​ទំនើងចិត្ត​។

​ក្នុង​នោះ​ដូចជា​ឡាន​ដឹក ថ្នាំជក់​មួយ​គ្រឿង​បង់​ង​៣០​ដុល្លារ​, រថយន្ត​ដឹកឈើ​កៅស៊ូ បង់​៩០​ដុល្លារ​, រថយន្ត​ដឹក​ចំណី​សត្វ​បង់ ៣០​ដុល្លារ ពិសេស​រថយន្ត​ដឹក​ដំឡូង​មី មួយ​គ្រឿង​ត្រូវ​លោក​ព្រាប​គា​រ៉ាត់​ជម្រិត​ទារលុយ ពី​៣​ម៉ឺន ទៅ​៥​ម៉ឺន​រៀល ហើយ​ក្នុង​មួយថ្ងៃ មាន​រថយន្ត​ដឹក​កសិផល​នាំចេញ មិនតិច​ជាង​៣០០​ទៅ​៤០០​គ្រឿង​នោះ​ទេ​។​

​ដោយឡែក​លុយ​ដាក់​ចូល​កេះ​ខ្មៅ (​លុយ​សន្សំ​សម្រាប់​ផ្តល់​ជូន​មន្ត្រី​គយ​) ត្រូវ​លោក​ព្រាប​គា​រ៉ាត់​(​ហៅ​គយ​សិទ្ធ​)​ដក​យក​ក្នុង​មួយថ្ងៃ ពី​១០០០​ដុល្លារ ទៅ​១៥០០​ដុល្លារ ដោយ​និយាយ​ប្រាប់​មន្ត្រី​គយ​ថ្នាក់ក្រោម​ថា យកទៅ​ជូន​ឲ្យ​មេៗ​ថ្នាក់លើ ដែល​ធ្វើឲ្យ​លុយ​លុយ​ដែលស​ន្សំ​នេះ ពុំ​សូវ​សល់ ដល់​មន្ត្រី​គយ​តូចតាច​នោះ​ទេ​។ បើ​អ្នកណា​ហ៊ាន​សួរ លោក​ព្រាប​គា​រ៉ាត់​តែង​គម្រាម​រករឿង​ដោះដូរ ឬ​ដក​ឲ្យទៅ​អង្គុយ​អាន​កាសែត ស្ងៀម​តែម្តង​។

​តាម​ប្រជាពលរដ្ឋ​បាន​រាយ ការណ៍​ឱ្យ​ដឹង​បន្តថា សព្វថ្ងៃ លោក ព្រាប គា​រ៉ាត់ ឬ​(​គយ សិទ្ធិ​)​បាន​ប្រព្រឹត្ត​អំពើពុករលួយ យ៉ាង​ចំហរ​បំផុត​តាម​រយៈ​ទំនិញ គេច​ពន្ធ​ជាច្រើន​ប្រភេទ​ដែល  ឈ្មួញ​ធំៗ​នាំ​ឆ្លងកាត់ ។ ឈ្មួញ​និយាយ​ចំអក​ថា​៖ ចរិក​ទារ​លុយ​ម្តងៗ ប្រៀប​ដូច​ជា​លុយ​ជីដូន ជីតា​គាត់​យក​មក​ទុក​នៅ​និង​ឈ្មួញ​អ៊ីចឹង​? ជា​ទម្លាប់​របស់​ពួកគេ គឺ​ពេល​ផឹកស៊ី​ឬ​មាន​ពេល​អោប​ស្រីៗ ត្រូវតែ​ទូរស័ព្ទ​មកកាន់​ឈ្មួញ ដូច​ជា​ឈ្មួញ​ឈើ​អោយ​ឡើង​មកជួប​ខ្លួន យក​លុយ​មក​អោយ និង​តំលើង​ហាងឆេង​តាមតែ​ការនឹកឃើញ​របស់​ពួកគេ​។ បើ​មិន​អោយ​វិញ គឺ​យក​កម្លាំង​មក​គម្រាម បន្លា​ច ឆ្វែល​ចុះ​ឆ្វែល​ឡើង ដើម្បី​ច​ចារ​ពី​តំលៃ​គឺ​មិនមែន​មក​ចាប់​បទល្មើស​ទេ​។​

​ជាក់ស្តែង​ក្រុម​ឈ្មួញ​ឈើ​ដែល​កន្លង​ទៅ​ធ្លាប់​បង់​អោយ​គយ​ចល័ត​មួយ​ឡាន ២០០​ដុល្លារ​តែ​ឥឡូវ​នេះ​មួយ​ឡាន​គេ​ទារ​១៨០០​ដុល្លារ និង​គម្រាម​ថា​៖ បើ​មិន​ហ៊ាន​កុំ​រកស៊ី​(​ហាង ឆេង​នេះ​ចេញ​បញ្ជា​អោយ​អនុវត្ត​ចាប់ពី​យប់​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៧​មក​) ។​មិនដឹង​ថា​ថ្នាក់​បាន​ដឹង​ដែរ​ឬ​អត់​ឬ​ទេ​ពី​វ​ប្បធ​ម៍​ក្រុម​ជញ្ជក់​ឈាម​រាស្ត្រ​ទាំងនេះ​?​។​

​ក្រុម​ឈ្មួញ​បង្ហើប​ថា​៖ ក្រុម​គយ​ចល័ត​ធ្វើបែបនេះ ប្រយោជន៍​ដើម្បី​អោយ​ខាង​ឧកញ៉ាៗ​ដែល​ប្រមូល​ទិញ​ឈើ​ពី​បាត​អាង​ដោយ​ឡាន​យី​ឌុប មាន​ឱកាស​បាន​ដឹកឈើ​កាច់ចង្កេះ​ទាំង​ឡាន​”​ឆ្លង​ទៅ​វៀតណាម ហើយ​ពួកគេ​ប្រមូល​លុយ​មូល​ពេញៗ​ដៃ​តែ​ម្តង​។ មន្ត្រី​គយ​ដែល​រង​ការគាបសង្កត់​និង​ប្រជាពលរដ្ឋ បាន​សំណូមពរ​យ៉ាងទទូច​ដល់​រាជរដ្ឋាភិបាល​, លោក​រដ្ឋមន្ត្រី​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាពិសេស​អគ្គនាយក​គ​យ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ មេត្តា​មាន​វិធានការ​ចាត់តាំង​មន្ត្រី​ជំនាញ​ចុះ​ទៅ​អង្កេត​ស្រាវជ្រាវ​ពី ការដឹកនាំ និង​សកម្មភាព​ការងារ​កិបកេង ឥត​សំចៃ ដែល​កំពុង​ធ្វើឲ្យប៉ះពាល់ និង​បាត់បង់​ចំណូល​ពន្ធ​រដ្ឋ​នៃ​ក្រុម​គយ​លោក​ព្រាប​គា​រ៉ាត់​ផង ។

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់