សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ជិត​ចូលឆ្នាំ​ខ្មែរ​មន្ត្រី​ក្រោម​ឱវាទ​រប​ស់លោ​កវេ​ង​សាខុន​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ត្រូវប៉ាន់​លុយ​រាប់ម៉ឺន​ដុល្លារ​ពី​បទល្មើស​នេសាទ​?

​ជិត​ចូលឆ្នាំ​ខ្មែរ​មន្ត្រី​ក្រោម​ឱវាទ​រប​ស់លោ​កវេ​ង​សាខុន​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ត្រូវប៉ាន់​លុយ​រាប់ម៉ឺន​ដុល្លារ​ពី​បទល្មើស​នេសាទ​?

​ខេត្ត​ពោធិសាត់ ៖ ឧបករណ៍​សាទ​ខុសច្បាប់​ប្រភេទ​អួន យ៉ាំង​កាវ ទូក​រុញ​ជន​(​រុញ​ស៊ី​ប​)​និង​លប​ណរ​រ៉ាវ​ក្រឡា​ញឹក​សាច់​ក្រហម​និង​សាច់ណ៏​ខៀវ មាន​រាប់​រយ​របាំង​កំពុង​កើតមាន​យ៉ាង​ពេញបន្ទុក​ក្នុង​តំបន់​បឹង​ទន្លេសាប​ទោះបីជា​សម្ដេច​ក្រឡាហោម​សខេង​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ព្រមាន​ដកតំណែង​អភិបាល​ខេត្ត​ណា​ដែល​បន្ត​អោយ​នៅ​តែ កើតមាន​បទល្មើស​នេសាទ​ក៏ដោយ​។​

​សេចក្ដីរាយការណ៍ ពី​អ្នកនេសាទ​នៅ​ខេត្ត​ពោធិ៍សាត់​បាន​អោយ ដឹងថា​៖​សព្វថ្ងៃ​បទល្មើស​នេសាទ​ខាងលើ​បាននិងកំពុង​រី​ករាល​ដាល់​ដូច​ផ្សិត​ដូចជា នៅ​ចំនុច​ចាប់ពី​ក្រចាប់ .​ចំណុច​កំពង់​ថ្គោល កំពង់​ប្រាក់ ចំណុច​ស្ដី​ធំ​ចំណុច​ព្រែក​រាំង​. កោះ​ក្អែក​.​ស្ថិតក្នុង​ស្រុក​ក្រគរ​និង ចំណុច​រាំង​ទិល ផាត់​សណ្ដោង​ស្ថិតក្នុង ស្រុក​ណ្ដៀ​ង​ដោយ​គ្មាន​ការបង្ក្រាប​ពី​អាជ្ញាធរ​និង​សមត្ថកិច្ច​ជំនាញ​ឡើយ ។ ឈ្មួញ​និង​ជា​អ្នក​រត់ការ​ឈ្មោះ​ស្រៀង​ត្រូវបាន​គេ​ស្គាល់​ថា​៖​ជា​នាយរង​ប៉ុស្ដិ​កំពង់​លួង ។

​ឈ្មាះ​តាជីវ​ជនជាតិ​យួន​.​ប្រពន្ធ​លក់​ឧបករ​នឹសាទ​(​មង​)​នៅ​កំពង់​លួង​។ ឈ្មោះ​ធី ក្បាល​ដែក​.​ឈ្មោះ​ហេង​. .​ឈ្មោះ​អា​ហៀ​ង​ជនជាតិ​យួន​នៅ​ពាម​បាង​ឈ្មោះ​សេង​ហ៊ុង​(​ហៅ​អា​ហ៊ុង​ក្បាល​ដែក​)​នៅ​មាត់​ខ្លា​សព្វថ្ងៃ​កំពុង​គេចខ្លួន​មក​នៅ​ក្រគរ​ផ្ទះ​ឈ្មោះ​លឿង សាវ៉ាត​(​ហៅ​ថា​ន់​)​ជា​ទា​ហ៊ាន​(​ក​2)​ខេត្ត​ពោធិ៍សាត់​.​ជា​អ្នក​រត់ការ​កាង​បទល្មើស​នេសាទ​នៅ​តំបន់​ខាងលើ​ក្នុង​ភូមិសាស្ត្រ​ទឹកដី​ខេត្ត​ពោធិសាត់​ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​លោក​ភុំ វិម​ល នាយខ័​ណ្ឌ​រដ្ឋបាលជល​ផល​ពោធិសាត់ .​លោក​ភួង សំអាត នាយរង​អធិការ​ខាងត្បូង​បឹង​ទន្លេសាប​. លោក​ឡាយ វិសិដ្ឋ​ប្រធាន​មន្ទី​កសិកម្ម​ខេត្ត​ពោធិ៍សាត់​ជាពិសេស​លោក​អភិបាលខេត្ត ពោធិសាត់​ម៉ៅ​ធនិន្ទ​ដែលជា​ម្ចាស់​ដែនទឹក​ក្នុង​ខេត្ត​ពោធោសាត់​តែម្តង​។

​មេៗ​ខាងលើនេះ​គេ​មើលឃើញថា កំពុង​បើក​ភ្លើង​ខៀវ​(​ល្បិច​កន្ទេល​ធំ​បន្លំ​ដេក​)​សង្ងំ​បិទ​ភ្នែក​ទាំង​ភ្លឺ ឃុបឃិត​ទទួល​លា​ភសម្ការ​:​ដែល​គេ​ជឿ​ថា​មាន​រាប់​ម៉ឺន​ដុល្លារ​ទើប​មិន​ដែល​ឮ​ចេញ​បទបញ្ជារ​បង្ក្រាប់​ឡើយ​។​សូម្បី​តេ​មន្ត្រី​មកពី​ក្រសួង​ដែល​ធ្លាប់តែ​បង្ក្រាប​យក​ស្នារ​ដៃ​កន្លងមក​ក៏​បែ​មក សង្ងំ​(​គោះ​ទឹក​បង្អើល​ត្រី​ឲ្យ​ចូ​កស៊ង​)​ដេក​ស្ងាត់ឈឹង​ដូច​ចោរលួច​សេះ ផងដែរ​។

​ដោយសារ​មើលឃើញ​ថា​សមត្តកិច្ច​គេ​សំងំ​ឈឹង​ជាមួយ​បទ​ល្មើស​នេសា​ទចឹង​បានធ្វើអោយ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទ​ន្លរ​ប្រកប​មុខរបរ​នេសាទ​ត្រី​ ​តាម​លក្ខណៈ​គ្រួសាររិៈ​គន់​និងដាក់​ការសង្ស័យថា​៖​អស់លោក​ថ្នាក់ដឹកនាំ​ខេត្ត​ក៍​ដូច​មន្ត្រី​ជំនាញ​ជលផល​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៅ​ក្រោយខ្នង​បទល្មើស​នេសាទ​ទាំងនោះ​តែម្តង ទើប​ថ្វើ​ឲ្យ​បទបញ្ជា​របស់​សម្ដេច​ក្រ​ឡា​ហោម ស ខេង​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋ​មន្ត្រ​ក្រី​សួង​មហាផ្ទៃ​សាប​ដូច​ទឹក​ទន្លេ​សាបចឹង​!៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់