អនុប្រធានគណៈកម្មធិការសុវត្ថិភាពចរាចរណ៍ និងជាស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានមានលើកឡើងថា គ្រោះថ្នាក់ចរចារណ៍ដែលកំពុងតែកើតមាននៅក្នុងខេត្តក្រចេះ ក្នុងនោះភាគច្រើនត្រូវបានមន្ត្រីជំនាញរកឃើញថាបណ្តាល មកកត្តាល្បឿននិងការមិនគោរពច្បាប់។
ក្នុងរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានបង្ហាញឲ្យដឹងនៅក្នុងការប្រារព្វទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ មេសា នេះឲ្យដឹងទៀតថា ក្នុងឆ្នាំ២០១៦កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន១៤៨ លើក នៅទូទាំងខេត្តក្នុងនោះ បណ្តាលឲ្យមនុស្សចំនួន៧៤នាក់បានស្លាប់ និងរងរបួសចំនួន២០៣នាក់។
ចំណែកឯភូមិសាស្ត្រដែលប្រឈមនិងកើតមានគ្រោះថ្នាក់គឺស្រុកចិត្របុរី ស្រុកស្នួលនិងស្រុកឆ្លូង ជាដើម។ តែយ៉ាងណាលើចំនួនគ្រោះថ្នាក់ក្នុងឆ្នាំ២០១៦បើប្រៀបធៀបទៅនិងឆ្នាំ២០១៥ក្នុងរយៈ ពេលដូចគ្នា គឺមានការថយចុះ១៣លើក ហើយចំនួនអ្នកអ្នកស្លាប់ក៏ថយចុះចំនួន៣៣នាក់ និង អ្នករបួសក៏ថយចុះចំនួន៥៥នាក់ផងដែរ ៕