សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ង៉ូវ​ទី​ឈ្មួញ​រកស៊ី​ឈើ​នៅ​ខេត្តពោធិ៍សាត់​ឃុបឃិត​ជាមួយ​ឃុបឃិត​ជាមួយ​អ្នកមាន​អំណាច​លួច​ប្រើ​អាជ្ញាប័ណ​ក្រុមហ៊ុន​ទ្រី ភាព​ដែល​ផុត​សុពលភាព​ធ្វើ​អាជីវកម្ម​

ង៉ូវ​ទី​ឈ្មួញ​រកស៊ី​ឈើ​នៅ​ខេត្តពោធិ៍សាត់​ឃុបឃិត​ជាមួយ​ឃុបឃិត​ជាមួយ​អ្នកមាន​អំណាច​លួច​ប្រើ​អាជ្ញាប័ណ​ក្រុមហ៊ុន​ទ្រី ភាព​ដែល​ផុត​សុពលភាព​ធ្វើ​អាជីវកម្ម​

ខេត្ត​ពោធិ៍សាត់​៖ កាលពី​ថ្ងៃ​ទី​០៨​មេសា​២០១៧​ឈ្មួញ​ឈើ​ឈ្មោះ​ឈ្មោះ​ងូវ ទី​និង​ឈ្មោះ​ធា​នៅ​ខេត្ត​ពោធិ៍សាត់​បាន​សម្រុក​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​វាលវែង​យក​មក​ចែកចាយ​តាម​ដេប៉ូ​លក់​ឈើ​នៅ​ស្រុក​កំពង់ត្រឡាច​ខេត្ត្ត​កំពង់ឆ្នាំង​ជ្រក​ក្រោម​ផ្លាក​អាជ្ញាប័ណ​ក្រុមហ៊ុន​ទ្រី ភាព​ដែល​ផុត​សុពលភាព​តាំងពី​ឆ្នាំ​២០១០​មក​ម្លេះ បំភ័ន​ភ្នែក​មហាជន​តែ​អភិបាលខេត្ត​ពោធិ៍សាត់ លោក ម៉ៅ ធនិន និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ មើលឃើញ ។​

​កាលពី​វេលា​ម៉ោង ១២ ថ្ងៃត្រង់​ថ្ងៃ​ទី​០៨ មេសា ២០១៧ ពេល​អោយ​កម្មករ​ជញ្ជូន​ឈើ​ពី​រថយន្ត​យី​ឌុប​ទម្លាក់​ដាក់​អោយ​ស្តង់​លក់​ឈើ​មួ​កន្លែង​ឈ្មោះ កុសល នៅ​ខាងជើង​អធិការ​រដ្ឋា​ន​នគ​បាល​ស្រុក​កំពង់ត្រឡាច​ម្ចាស់​ឈើ​ឈ្មោះ​ធា​នៅ​ខេត្ត​ពោធិ៍សាត់​បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​ថា ក្រុមហ៊ុន​ទ្រី ភាព​បាន​ផុត​អាជ្ញា​ប័ន​មែន​ប៉ុន្តែ​កូចៅ​ឆ្វេង ស្ដាំ​របស់​លោក​ឧញ្ញ៉ា​ទ្រី ភាព​នៅតែ​បន្ត​ធ្វើ​ដដែល គ្រាន់​តែ​លោក​ឧ​កញ្ញ៉ា​ទ្រី ភាព​មិន​ចេញ​មុខ​តែប៉ុណ្ណោះ​។

​ប៉ុន្តែ​ពួកគេ​ក៏បាន​ចំណាយ​លុយ​រត់​ការបង់​អោយ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ពោធិសាត់​និង​តាម​ដងផ្លូវ​អស់​លុយ​ជា​ច្រើន​ផងដែរ​។​

​សូមបញ្ជាក់​ថា លោក ឧញ្ញ៉ា​ទ្រី ភាព​ក៏​ធ្លាប់បាន​ប្រកាស់​បញ្ឈប់​ការធ្វើ​អាជីវកម្ម​ព្រៃឈើ​ព្រៃឈើ​នៅ​ខេត្ត​ពោធិ៍សាត់​តាំ​ពី​ឆ្នាំ​២០១០​ទៅហើយ​ដែរ​ដោយសារ​ក្រុមហ៊ុន​របស់​លោក​បាន​ផុត​សុពលភាព​ទៅហើយ​។ ចំណែក​ទីតាំង​ក្រុមហ៊ុន​របស់​លោកឧ​ញ្ញា​ទ្រី​ភាព​នៅ​តំណាក់​ឈើ​ក្រម​ក្នុង​ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ​នោះ​ក៏​បាន​បិទទ្វា​លែង​មាន​រថយន្ត​ដឹកឈើ​ចូល​ដូច​មុន​ទៀត​ដែរ​។

​ប៉ុន្តែ​សព្វថ្ងៃ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា​៖ ក្រុម​ឈ្មួញ​បាន​រៀប​ឈើ​ដាក់​លើ​រថយន្ត​ដោយ​គ្រប​តង់​ជិត​ហើយ​ដឹកជញ្ជូន​ចេញពី​រោង​មា​ស៊ីន​អា​ឈើ​ពី​កន្លែង​ក្នុង​ឃុំ​អន្លុង​រៀប ស្រុក​វាលវែង ដែល​មួយ​កន្លែង​នៅ​ចំណុច​អូរ​ល្ហុង និង​មួយ​កន្លែង​ទៀត​នៅ​ចំណុច​ចំការ​ជ្រៃ ដែល​ដែល​មានឈ្មោះ​ង៉ូវ ទី​នៅ​ភូមិ​ត្រពាំង​ជង ស្រក​បាកាន​ជា​ថៅកែ​រោង​ម៉ាស៊ីន ហើយ​ឈ្មោះ​ង៉ូវ ទី​នេះ​ធ្លាប់​អះអាង​ថា​រូបគេ​ជា​បងប្អូន​ធ​ម៍​និង​គ្នា​ជាមួយ​លោក​ឧកញ្ញា​ទ្រី ភាព​ផងដែរ​។​

​ប្រភព​បាន​អោយដឹង​បន្ត​ថា សព្វថ្ងៃ​ឈើ​ត្រូវបាន​គេ​ដឹក​(​ដឺ​រេច​)​ចេញ​ពី​រោង​ម៉ាស៊ីន​អារឈើ​យកទៅ​ចែកចាយ​អោយ​ដេប៉ូ​ឈើ​តាម​បណ្ដា​ខេត្ត​តែម្ដង ដូចជា​ខេត្ត​បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង និង​កំពង់ស្ពឺ​ជាដើម​ថែមទាំង​មាន​កាត់​(PC)​ចេញ​ពី​រដ្ឋបាល​ព្រៃឈើ​ហើយ​ជា​ស្រេច​ទៀតផង​។​

​នេះ​ជា​ព័ត៌មាន​ជូន​ឯកឧត្តម សៅ សុខា មេបញ្ជាការ​កង​រាជ​អាវុ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​ប្រគណៈកម្ម​ការបង្ក្រាប​និង​ទប់ស្កាត់​បទល្មើ​សព្រៃ​ឈើ ឯកឧត្តម​វេង សាខុន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ពិសេស​ម្ដេច​ក្រឡាហោម សខេង ឧបនាយក​រដ​មន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​មេត្តា​ជ្រាប​ផង​ថា​នៅ​ខេត្ត​ពោធិសាត់​អាណាចក្រ​លោក​ម៉ៅ​ធនិន​ចឹង​! ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់