សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឈាន​ពិសិដ្ឋ​នគរបាល​ល្បីឈ្មោះ​ព្រោះ​ដួល​មុខ​ឡាន​បាន​ដក​កាំភ្លើងខ្លី​បាញ់​នាយសេនាធិការ​ច្រក​ប៉ោយប៉ែ​ត​ធ្លាក់​សក្តិ​ពី​ស្មា​!

ឈាន​ពិសិដ្ឋ​នគរបាល​ល្បីឈ្មោះ​ព្រោះ​ដួល​មុខ​ឡាន​បាន​ដក​កាំភ្លើងខ្លី​បាញ់​នាយសេនាធិការ​ច្រក​ប៉ោយប៉ែ​ត​ធ្លាក់​សក្តិ​ពី​ស្មា​!

​បន្ទាយមានជ័យ ៖ លោក វរៈ​សេនីយ៏​ត្រី សេម មករា ជា​នាយសេនាធិការ​នគ​របាល​អន្តោ​ប្រវេ​ស​ន៏​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ប៊ិះ​ក្ស័យជិវ៉ា​ដោយសា​គ្រាប់​កាំភ្លើងអនុ​សេនី​យ៏​ទោ ឈាន ពិសិដ្ឋ មាន​ទូ​នាទី​ជា​អនុបុ​ស្តិ​កាលពី​ម៉ោង​៨​និង​៤៥​នាទី​០៩​មេសា​២០១៧​។​ប្រភព​ពី​សមត្ថកិច្ច​អន្តោ​ប្រវេ​ស​ន៏​ច្រក​អន្តរជាតិ​ប៉ោយប៉ែ​ត​ដូចគ្នា​បានឲ្យដឹងថា​លោក​វរៈសេនីយ៏ទោ ឈាន ពិសិដ្ឋ ដែល​ល្បីឈ្មោះ​ព្រោះ​ដួល​មុខ​ឡាន​ប្រធាន​អង្គការ​មិនមែន​រដ្ឋាភិបាល​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ប៉ុន្មាន​ខែ​កន្លងមកនេះ​នៅ​ច្រក​ព្រុំដែន​ប៉ោយ​ប៉ែ​ត​បាន​ដក​កាំភ្លើងខ្លី​ម៉ាក​ប៉េអាកុល​បាញ់​លើ​លោក វរៈ​សេនីយ៏​ត្រី សេម មករា​បណ្តាល​ឲ្យ​សក្តិ​ពីលើ​ស្មា ឮសូរ​តែ​ក្តុក តែ​ជា​កុសល​ផល​បុណ្យ​របស់​លោក​សេម មករា ទឹកដោះ​ម្តាយ​ថ្លៃ ទើប​មិន​បណ្តាលឲ្យ​ស្លាប់​ទេ គ្រាន់តែ​រងរបួស​ត្រង់​ស្មា​ឆ្វេង​។​

​ករណី​នេះ​លោក​សេម មករា​បាន​លើកឡើង​ថា​៖ ការបាញ់​របស់​បុគ្គល​ឈាន ពិសិដ្ឋ​មកលើ​រូបលោក គឺជា​ករណី​ប៉ុនប៉ង​បាញ់សម្លាប់​ជីវិត​លោក ព្រោះ​កាំភ្លើង​បាន​តម្រង់​មកលើ​ក្បាល​របស់​លោក​ជនរងគ្រោះ​ដដែល​រូបនោះ​បាន​លើកឡើង​ទៀតថា សកម្មភាព​របស់​បុគ្គ​ល​ឈាន ពិសិដ្ឋ មិនមែន​ជា​កងកម្លាំង​ទេ គឺជា​ជនពាល ។

​ករណីនេះ លោក​ឧត្តមសេនីយ៏ត្រី សឹម សំអាត មេ​ប៉ុស្តិ​ច្រក​អន្តរជាតិ​បោយ​បែ​ត បាន​ទទួលស្គាល់ថា​មាន​ការបាញ់​និង​ថា​លោក​ចាប់ខ្លួន​ជនបង្ក​បញ្ជូន​ទៅ​ជិត​ដល់​ភ្នំពេញ​បាត់​ហើយ ។ លោក​ឈាន ពិសិដ្ឋ ត្រូវបាន​លោក​អភិបាល​ខេត្ត​បន្ទាយមានជ័យ​ស្នើសុំ​អង្គភាព ខាងលើ​ដកចេញ​ពី​ច្រកទ្វារ​អន្តរជាតិ​បោយ​បែ​ត​ម្តង​រួចមក​ហើយ​ក្រោយ​បុគ្គល​រូបនេះ មាន​រឿងអាស្រូវ ដួលសន្លប់​នៅ​មុខ​ឡាន  របស់​ប្រធាន​សមាគម​ន៏​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រពន្ធ័​គឺ​លោក​ឌិន ពុទ្ធី ។

​សមត្ថកិច្ច​បាន​ចោទ​ថា​លោក​ឌិន ពុទ្ធីបាន​បើករថយន្ត​បុកលោក​ឈាន ពិសិដ្ឋ បណ្តាល​ឲ្យ​សន្លប់​និង​បាន​ចាប់​ឃុំខ្លួន​ក្រោយមក​ក៏​សម្រួល​គ្នា​ដោះលែង​វិញ​។ ។​ក្រោយ​កើតហេតុ​១​ថ្ងៃ​ពេល​លោក​ឈាន ពិសិដ្ឋ ប​ញ​ញ​ជូនទៅ​ព្យាបាល​នៅ​ក្នុងស្រុថៃ​ក៏​ស្រាប់តែ​លេច​ធ្លាយ​រូប​លោក​ឈាន ពិសិដ្ឋ នាំ​ស្រី​ស្នេហ៏​ដើរ​បណ្តើ​រគ្នា​ចូល​សណ្ឋាគារនៅ​ប្រទេស​ថៃ​ទោ​វិញ ។ អង្គភាព​យើង​មិនអាច​សុំ​ការ​បញ្ជាក់បន្ថែម ពី​មូលហេតុ​នៃ​ការបាញ់​នោះ​បាន​នៅឡើយ​ទេ ។​

​មិនដឹង​ថា​ករណី​ស្តែងៗ​ចឹង តើ​លោក ឈាន ពិសិដ្ឋ អាច​នៅ​ឈរជើង​ជាប់​ដែរ​ឬ​អត់​នោះ​ទេ​?៕

 

Filed in: ព័ត៌មានជាតិ