សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពលរដ្ឋ​២០០០​នាក់ ជប់លៀង​មួយ​អបអរ​គណបក្ស​ប្រជាជន​កម្ពុជា

ពលរដ្ឋ​២០០០​នាក់ ជប់លៀង​មួយ​អបអរ​គណបក្ស​ប្រជាជន​កម្ពុជា

រតនគិរី ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជិត​២០០០​នាក់ ដែល​ស្មើនឹង​ជាង​៤០០​គ្រួសារ បាន​ធ្វើ​ពិធី​ជប់លៀង​មួយ​អបអរ​គណបក្ស​ប្រជាជន​កម្ពុជា ពេលដែល​គណបក្ស​នេះ​បាន​ឆ្លើយតប​ទៅនឹង​សំណូមពរ​របស់​ពួកគាត់​។​

​ពិធីជប់លៀង​អបអរ​គណបក្ស​ប្រជាជន​នេះ គឺ​បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃ​ទី​០៨ ខែ​មេសា​ម្សិលមិញ​នេះ នៅក្នុង​ភូមិ​គងធំ ឃុំ​ប៉ាតេ ស្រុល​អូរយ៉ាដាវ ក្រោម​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាតិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ឯកឧត្តម លី ធុជ ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​រតនគិរី និង​ក្រុមមន្ត្រី​ក្នុង​ជួរ​ស្ថាប័ន​រដ្ឋ​ក្នុង​ខេត្តរតនគិរី​នេះ​ផងដែរ​។​

​អ្វីដែល​ធ្វើអោយ​មាន​ពី​ធី​អបអរសាទរ​នេះ​ឡើង គឺ​ដោយសារតែ​បាន​ទទួល​នូវ​ការឆ្លើយតប​ពី​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ចំពោះ​សំណូមពរ​របស់​ពួកគាត់​ដែល​រួមមានៈ ការស្នើ​អោយ​មាន​ការជួស​ជុល​ផ្លូវ​៣​ខ្សែ​ត​ភ្ជាប់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ក្នុង​ឃុំ​ប៉ា​តេនេះ​។ ស្នើ​អោយ​មាន​ប្រឡាយ​ទឹកប្រវែ​៣០០០ ម៉ែត្រ ជាង​នេះ​ទៀត​គឺ​ស្នើសុំ​មិនអោយ​មាន​ការ​យក​លុយ នៅពេល​ដែល​ពួក គាត់​ចេញ ចូល ទៅលេង​បងប្អូន​ឬ​ទៅ​មើល​ជម្ងឺ​នៅ​ប្រទេស​វៀតណាម​។​

​លោក ឆាយ ធី ដែល​កំពុង​ឈរឈ្មោះ​ជា​បេក្ខភាព​ជា​មេឃុំ​ប៉ាតេ បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថាៈ អ្វី​ដែល​ជា​ការស្នើសុំ​ពី​បងប្អូន​ប្រជាពលរដ្ឋ ចំពោះ​គណបក្ស​ប្រជាជន​នៅ​ពេល​នេះ គឺ​យើង​បានធ្វើ និង​កំពុង​បន្ត​ធ្វើ​រួចរាល់ បណ្តើរៗ​ហើយ​។ លោក​បញ្ជាក់ថាៈ ផ្លូវ​មួយ​ខ្សែ​ប្រវែង​ជាង​៤​គីឡូម៉ែត្រ​នៅ​ឃុំ នេះ ដែល​ជា​ការស្នើសុំ​ពី​ប្រជាពលរដ្ឋ​នោះ គឺ​ឯ​ឧត្តម លី ធុជ ប្រធាន​ក្រុម​ការ ងារ​ថ្នាក់ជាតិ បាន​ទទួល​យក​សំណើ​នោះ​ហើយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​កាកបាត ក្រហម​កម្ពុជា​ខេ​ត​រតនគិរី ក៏​បាន​ឆ្លើយតប​ទៅ​នឹង​ការស្នើ​សុំ​ផងដែរ​នូវ​ប៉ុស្តិ៍​សុខ ភាព អណ្តូងទឹក​ជំ​នួន​២​បាន​ផ្តល់​ជូន​រួចហើយ​ផង​ទៀត​។​

​លោក​បញ្ជាក់ថាៈ ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​នោះ បាន​ទទួល​ចាក់​ថ្នាំ​បង្ការ ចំនួន​៣​លើក​រួចមកហើយ ដោយ​មិន​យក​កំរៃ​ពី​ពួកគាត់​នោះទេ​។ ដោយឡែក ការស្នើសុំ​មិនអោយ​មាន​ការ​យក​កំរៃ​នៅ​ពេល​ចេញ ចូល ទៅ​ប្រទេស​វៀត ណា​ម ក៏​គណបក្ស​បាន​ឆ្លើយតប​រួច​ផង​ដែរ​។​

​លោក​ថ្លែង​បញ្ជាក់ថាៈ មេឃុំ​គណបក្ស​សង្គ្រោះ​ជាតិ និង​សមាជិក​របស់​គាត់​រហូត​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​នេះ​ទាំងមូល ដែល​កន្លងមក​បាន ចាញ់បោក បោះឆ្នោត​អោយ​គណបក្សប្រឆាំង​រយៈកាល​២​អាណត្តិ​កន្លងមក ឥឡូវនេះ ពួកគេ​បាន​ងាក​មក​ស្វាគមន៍ មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​វិញ​ហើយ ដោយ​ចាត់ទុកថា​ជា​មហា​គ្រួសារ​តែមួយ និង​ចាប់ពីពេលនេះ​តទៅ នៅ​ថ្ងៃ​បោះឆ្នោត​ខាងមុខ ពួកគាត់​បាន​ប្តេជ្ញាចិត្ត​បោះឆ្នោត​ជូន​គណបក្ស​ប្រជា ជន ដើម្បី​អោយ​មេឃុំ​គណបក្ស​ប្រជាជន​ដឹកនាំ​មូលដ្ឋាន ដែល​ពួកគាត់​ចាត់ ទុក​ថា​បាន​ខកខ្លួន​ចាញ់បោក​គណបក្សប្រឆាំង​រយៈពេល​១០​ឆ្នាំ​ហើយ ហើយ មិន​មាន​ឃើញ​ចុះសួរសុខទុក្ខ ពី​សំណាក់​មន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ ទេ ដោយ​ទុក​ពួកគាត់​ចោល​អោយ​នៅ​ឯកោ ហើយ​ការអភិវឌ្ឍន៍​មូលដ្ឋា​សន្យា ខ្យល់ ទាំងនេះហើយ​ដែល​ធ្វើអោយ​ពួកគាត់​វិល​មក​គណបក្ស​ប្រជាជន​វិញ នោះ​។​

​ក្នុង​ជំនួប​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ប៉ា​តេនោះ ឯកឧត្តម លី ធុជ ប្រធាន ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ជួយ​ខេត្ត​រតនគិរី ថ្លែងថាៈ ប្រជាពលរដ្ឋ​ដែល​គ្រប់គ្រង ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​រយៈពេល​១០​ឆ្នាំ នៅក្នុង​ឃុំ​នេះ គឺ​ពុំ​មាន​ការរីក​ចំ រើ​ន​ទាល់តែសោះ ហើយ​អ្វីៗ​ដែល​ខាត​ជាងគេ​នោះ​គឺ​ខាត​ការអភិវឌ្ឍន៍​។​

​លោក​ថ្លែង​បញ្ជាក់ថាៈ ចាត់ទុក​ជា​ភ​ព្វសំណាង ដែល​ប្រជាពលរដ្ឋ​នៅ​ឃុំ នេះ មិន​ទទួល​រង​នូវ​គ្រោះ​មហន្តរាយ​។ ប្រសិនបើ​កើត​ករណី​នេះ​ឡើង តើ​បាន នរណា​ជួយ​បត​ង​ប្អូន ដូច​ជា​បាតុភូត​ខ្យល់​កន្ត្រាក់ រលំ​ផ្ទះ គ្រោះ​អគ្គីភ័យ ។​ល​។ និង​។​ល​។ ដូច្នេះ​ចាប់ពី​ពេលនេះ​ទៅ សូម​បញ្ឃប់​នូវ​ការបោះឆ្នោ​តដែល​ធ្វើ អោយ​ខាតបង់​ប្រយោជន៍​របស់​បងប្អូន​តទៅទៀត​។​

​សូមជម្រាបថាៈ នៅក្រោយ​បញ្ចប់​ការ​សំណេះសំណាល​នោះ ថ្នាក់ដឹកនាំ ជាតិ និង​មន្ត្រី​ស្ថាប័នរដ្ឋ ព្រមទាំង​កំលាំង​ប្រដាប់អាវុធ​ផង បាន​ចូលរួម​សប្បាយ ជាមួយ​វង់​តន្ត្រី ដែល​ពលរដ្ឋ​នៅ​ទីនោះ បាន​រៀបចំ​ស្វាគមន៍​និង​អបអរសាទរ ថ្នាក់ដឹកនាំ និង​មន្ត្រី​គណបក្ស​ប្រជាជន​ថែម​ទៀត ៕
​ដោយ ៖ យឹម  សារិទ្ធិ

 

Filed in: ព័ត៌មានជាតិ