សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមត្ថកិច្ច​ចម្រុះ​ខេត្តរតនគិរី​បើក​ការ​ឡោមព័ទ្ធ​និង​ឆែកឆេរ​លំនៅដ្ឋាន​ស្ត្រី​មេ​ឈ្មួញ​និង​ប្តី​ជា មន្ត្រីរដ្ឋបាល​ជលផល​រឹបអូស​ឈើ​បាន​រាប់​សិប​ដុំ !

សមត្ថកិច្ច​ចម្រុះ​ខេត្តរតនគិរី​បើក​ការ​ឡោមព័ទ្ធ​និង​ឆែកឆេរ​លំនៅដ្ឋាន​ស្ត្រី​មេ​ឈ្មួញ​និង​ប្តី​ជា    មន្ត្រីរដ្ឋបាល​ជលផល​រឹបអូស​ឈើ​បាន​រាប់​សិប​ដុំ  !

ខេត្ត​រតនគិរី ៖ ការចុះ​បង្ក្រាប និង​រឹបអូស​ឈើ​ប្រណិត នៅក្នុង​ផ្ទះ​ស្ត្រី​មេ​ឈ្មួញ​ម្នាក់ ដែល​មាន​ប្តី​ជា​មន្ត្រីជលផល របស់​សមត្ថកិច្ច​ចម្រុះ​ខេត្ត​នោះ បាន​ប្រព្រឹត្តទៅ​នៅ​ម៉ោង​១០ និង​២០​នាទី​ព្រឹក​ថ្ងៃ​៧​មេសា ឆ្នាំ​២០១៧​នេះ​។ ក្រោម​ការដឹកនាំ​បញ្ជា​ពី​ស្ថាប័ន​អយ្យការ អម​សាលាដំបូង​ខេត្ត​រតនគិរី ស្ថិតនៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​។ ហើយ​ឈើ​ដែល​រឹបអូស​បាន​នោះ ត្រូវ​គេ​និយា​ថា គឺជា​ឈើ​គ្មាន​ច្បាប់​នោះទេ ជា​ប្រភេទ​ឈើ​ធ្នុង ។​

​សមត្ថកិច្ច​នៅ​ក្នុង​ការបង្ក្រាប​បាន​បង្ហើប​ឲ្យដឹងថា ម្ចាស់ផ្ទះ​ស្តុក​ឈើ​នោះ ត្រូវ​គេ​ស្គាល់ឈ្មោះ ចែ ព្រលិត ជា​មេ​ឈ្មួញ​រកស៊ី​ជួញ​ឈើ​ល្មើសច្បាប់​ជា​យូរយារ​មកហើយ និង​មាន​ប្តី​ជា​មន្ត្រី​រដ្ឋបាល​ជលផល​ខេត្ត​រតនគិរី ឈ្មោះ ខៀវ លុច ។ លោក​ថា មុន​ពេល​ឆែកឆេរ​ផ្ទះ​ស្ត្រី​មេ​ឈ្មួញ​ម្នាក់នេះ សមត្ថកិច្ច​ចម្រុះ​សណ្តាប់ធ្នាប់ ក្រុង និង​ខេត្ត​ក្រោម​បញ្ជា​ផ្ទាល់​ដោយ​លោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​រតនគិរី បាន​បើក​ការឡោមព័ទ្ធ​អស់​រយះ​ជិត​៣​ម៉ោង ដោយ​រង់ចាំ​ការសហការណ៍​ពី​ម្ចាស់​ផ្ទះ​នេះ ប៉ុន្តែ​គេ​មិន​បាន​ឃើញ​យាយ​ព្រលិត ចេញ​មក​សហកា​រណ៍​ជាមួយ​សមត្ថកិច្ច​នោះ​ទេ ហើយ​រហូត​មក​ទល់​នឹង​ម៉ោងជាង​១២​ថ្ងៃត្រង់​ថ្ងៃ​នេះ ទើប​មាន​ការសំរេច​ពី​ស្ថាប័ន​អយ្យការ បញ្ជា​ឲ្យកម្លាំង​ចូល​ឆែកឆេរ ព្រមទាំង​បាន​រកឃើញ​ឈើ​ធ្នង់​រាប់សិប​ដុំ ក៏​ឈាន​ទៅ​ធ្វើការ​រឹបអូស​បាន​ឈើ​ចំនួន​បី​រឺ​ម៉ក​ធំៗ​ខ្នាត​យក្ស ។​

​សមត្ថកិច្ច​បង្ហើប​ឲ្យដឹង​ទៀតថា ៖ ខណៈ​នេះ​សមត្ថកិច្ច​កំពុង​បន្ត​ធ្វើ​ការឆែកឆេរ រឹបអូស និង​ដឹកជញ្ជូន​ឈើ នាំ​យក​ជា​បន្តបន្ទាប់​មក​កាន់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ដើម្បី ចាត់ការ​បន្ត​។ ចំណែក ម្ចាស់ផ្ទះ​នេះ មិនទាន់​បាន​ធ្វើការ​ឃាត់​ខ្លួន​នៅឡើយ​ទេ​។​

​សមត្ថកិច្ច​បាន​និយាយថា​៖ ចែ ព្រលិត​នេះ គឺ​ជា​មេ​ឈ្មួញ​ដុះ​ស្លែ ប្រមូល​ទិញ​ឈើ​ស្ទើរតែ​នៅ​គ្រប់​ស្រុក ក្នុង​ខេត្ត​រតនគិរី ដោយ​ធ្វើ​ការដឹកជញ្ជូន​តាមរ​ថយ​ន្ត ប្រភេទ​សាំ​យ៉ុង នាំយក​មក​ស្តុក​ទុក រួច​ដឹក​ជញ្ជូន​បន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម ឆ្លងកាត់​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ និង​ច្រករបៀង​ផ្សេង​ទៀត​ផង​ដែរ​។ គេ​នៅ​មិនទាន់​ដឹង​ថា តើ​អយ្យការ​ខេត្ត​រតនគិរី នឹង​ចាត់ការ​យ៉ាងណា ចំពោះ​មេ​ឈ្មួញ​រូប​នេះ​ឡើយ​។​
​ដោយ ៖ ចាប សំអាន​

Filed in: ព័ត៌មានជាតិ