សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នគរបាល​អន្តោប្រវេសន៍​អូរយ៉ាដាវ​ឃាត់​អ្នកកាសែ​តជាង​២០​នាក់​មួយ​ដង្ហើម​ចង្រឹត​ព្រោះ​ថត​បាន​ឡាន​ឈើ​ចេញ​បន្ទាប់​មក​ចែក​លុយ​?

នគរបាល​អន្តោប្រវេសន៍​អូរយ៉ាដាវ​ឃាត់​អ្នកកាសែ​តជាង​២០​នាក់​មួយ​ដង្ហើម​ចង្រឹត​ព្រោះ​ថត​បាន​ឡាន​ឈើ​ចេញ​បន្ទាប់​មក​ចែក​លុយ​?

​រតនៈគីរី​៖ វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក ថ្ងៃទី​០៧ ខែ​មាសា ឆ្នាំ​២០១៧ នេះ​មាន​សេចក្តីរាយការណ៍​ថា អ្នកកាសែត​ជាង​២០​នាក់ ត្រូវបាន​ប៉ូលីស​អន្តោ​ប្រវេ​ស​ច្រក​អូយ៉ាដាវ ខេត្ត​រតនគីរី​តាម​បញ្ជារ​លោក​លោក សុខ សំអាន ប្រធាន​ប៉ុស្តិ​ស្តីទី ឃាត់ខ្លួន ខណៈពេល​ដែល​ពួកគេ​កំពុង​ថតរូប​រថយន្ត​សាន់​យ៉ុង​ជាច្រើន​គ្រឿង​ដឹកឈើ​យកទៅ​លក់​ឯ​ប្រទេស​យួន​ដោយ​ខុសច្បាប់​តាម​ច្រកទ្វារ​ព្រុំដែន​ដោយ​គ្មាន​ការអនុញ្ញាត​។​

​លោក សុខ សំអាន បាន​ប្រាប់​កាសែត ថា «​ពួកគេ​បាន​មក​ថតរូប​នៅ​កន្លែង​របស់​យើង គ្មាន​ការអនុញ្ញាត ចឹង​ខ្ញុំ​បាន​ឲ្យកម្លាំង​អញ្ជើញ ពួកគាត់​មក​សួរនាំ ធ្វើការ​ណែនាំ និង​អប់រំ រួច​ក៏​ឲ្យទៅ​វិញ​ផង​ដែរ​»​។​

​ប្រភព​ពី​អ្នកយក​ព័ត៌មាន​បាន​និយាយថា ពួកគេ​មិន​បាន​ធ្វើ​អ្វី​ដែល​ខុស​និង​វិជ្ជាជីវៈ ក្រមសីលធម៌​ជា​អ្នកសារព័ត៌មាន​នោះទេ គ្រាន់តែ​ទៅ​ថតរូប​រថយន្ត​សាន់​យ៉ុង​ដឹកឈើ​ពី​ស្រុក​ខ្មែរ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រក​អូយ៉ាដាវ​តែប៉ុណ្ណោះ តែ​បែ​ជា​ប៉ូលីស​អន្តោ​ប្រវេ​ស​ច្រក​នេះ​នាំ គ្នា​មក​ឃាត់ខ្លួន​របស់​ពួកគេ ដោយ​មិន​ដឹង​ពី​មូលហេតុ និង​គោលបំណង​យ៉ាងណា​នោះ​ទេ​។

​នាយ​ស្តីទី​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​មួយ​នេះ បាន​លើក​ហេតុផល​ថា តាម​សេចក្តីប្រកាស​របស់​ក្រសួងមហាផ្ទៃ គឺ​ក្នុង​ជំរៅ​ដី​ប្រមាណ​៥០០​ម៉ែត្រ អ្នក​គ្មាន​ការអនុញ្ញាត គ្មាន​ភារកិច្ច គឹ​ហាម​ថត ហាម​បើកបរ និង​ហាម​ធ្វើ​អ្វី​ផ្សេងទៀត ដោយ​មិន​បាន​យល់ព្រម​ពី​សមត្ថកិច្ច ។ ទោះជា​យ៉ាងណា​មានភ្នាក់​កាសែត​មួយ​បាន​ចេញ​មុខការ​ពា​រកា​រ​ឃាត់​ក្រុមអ្នកាសែត​ដោយ​ប៉ូលិស​របស់​លោក​អ៊ី​ចំរើន​ថា​គេ​មិន​បាន​ឃាត់​ទេ​គឺ​ហៅ​ទៅឲ្យ​ថ្លៃ​បាយ​និង​សាំង​! ។

​សូម​បញ្ជាក់​ដែរ​ថា បើ​យោង​តាម​ព័ត៌មាន​ពី​គេហទំព័រ​នៅក្នុង​ស្រុក​ជាច្រើន​បាន​សរសេរ​រិះគន់​ជា​រៀងរាល់ថ្ងៃ​អំពី​សកម្មភាព​រថយន្ត​ដឹកឈើ​ពី​ខេត្ត​រតនគីរី​តាម​ច្រក​អូ​យ៉ាវ​ដាវ​ទៅ​ប្រទេស​វៀតណាម តែ​គ្មាន​សមត្ថកិច្ច​ណា​ធ្វើ​ការបង្ក្រាប​នោះ​ឡើយ​ដែល​គេ​ជឿ​ថា​មាន​ការឃុបឃឺត​គ្នា​ដើម្បី​ចែក​លាភសក្ការៈ​។​

​តាម​ប្រជាពលរដ្ឋ ដែល​រស់នៅ​ខេត្ត​រតនគិរី និង​អ្នក​សារព័ត៌​ប្រចាំការ​នៅ​ទីនោះ​បាន​និយាយថា​៖​ដោយ​មាន​ការបើក​ដៃ​ពី​លោក អ៊ី ចំរើន ប្រធាន​ប៉ុស្តិ​នគរបាល​អន្តោប្រវេសន៍​ច្រក​អូរយ៉ាដាវ​បាន​ឃុបឃិត​បើកដៃ​អោយ​ពួក​ឈ្មួញ​ខិលខូច​បាន​យក​ឈើ​ប្រណីតៗ​ខុសច្បាប់ ដាក់​ពីក្រោម​កសិផល​ដូចជា​សណ្ដែង​សៀង ដំឡូង​មី ដឹកជញ្ជូន​តាម​រថយន្ត​ធំៗ យក​ទៅ​ស្ដុក​ទុក​នៅ​ឃ្លាំង​ក្នុង​ទឹកដី​វៀតណាម​ស្ទើរតែ​រាល់​យប់​ថ្ងៃ ។

​ករណី​ចឹង​យូរៗ​រាប់​ខែ ទើប​ឃើញ​សមត្ថកិច្ច​ធ្វើ​ជា​ចាប់​បាន​ម្ដង ។ រយៈពេល​កន្លង​ទៅ​លោក ថង​សាវុន​អភិបាលខេត្ត​រតនគិរី​ធ្លាប់​ចេញ​បញ្ជា​ឲ្យគេ​ចាប់​រថយន្ត​ធុន​ធំ​បង្កប់​ឈើ​ក្រោម​កសិផល​ដឹកចេញទៅ​វៀតណាម តែ​បទបញ្ជា​នេះ​ហាក់ដូចជា​ស្ពិន​ភ្នែក​រាជរដ្ឋាភិបាល​តែ​ប៉ុណ្ណោះ ។​

​សេចក្តីរាយការណ៍​បានអោយដឹងថា ៖ ក្នុង​តំណែង​ជា​ប្រធាន​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​ឡើង​ថ្មី​ជំនួស​លោក ឡុង រុក្ខា គឺ​លោក អ៊ី ចំរើន បាននិងកំពុង​បំពេញការងារ​តាមរបៀប​ជិះសេះ​លែងដៃ​ដើម្បី​ប្រមូល​ដើម​ដែល​ចំណាយ​ទិញ​ប៉ុស្តិ៍ ។
​ប្រភព​ចំណូល​ជាច្រើន​ដែល​លោក អ៊ី ចំរើន ទទួលបាន ទារលុយ​ពី​ប្រជាពលរដ្ឋ​ដែល​ដឹកជញ្ជូន​កសិផល​ទៅ​លក់​នៅ​វៀតណាម​រួម​ទាំង​ការឃុបឃិត​អោយ​ក្រុម​ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញ​តាម​ច្រករបៀង​ភូមិ​ភិ​និង​ច្រករបៀង​ភូមិឡំនិង​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ ។

​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ៖ ពួកគាត់​ជា​ប្រជាពលរដ្ឋ​បាន​នាំគ្នា​ដឹកជញ្ជូន​កសិផល​មាន​ដំឡូង​មី​ជាដើម​ចេញទៅ​លក់​នៅ​វៀតណាម ត្រូវ​កូនចៅ​លោក អ៊ី ចំរើន គាប​ជំរិត​ឲ្យ​បង់ប្រាក់ ក្នុង​ឡានធំ​២០​ម៉ឺន​រៀល ទៅ​២៥​ម៉ឺន​រៀល ។ ឡានតូច​កែឆ្នៃ​១០​ម៉ឺន​រៀល ទៅ​១៥​ម៉ឺន​រៀល​ព្រមទាំង​មាន​ដែកចា​ក់រាវ​រក​ឈើ​រំខាន​ការរកស៊ី​ជាច្រើន​ម៉ោង ហើយ​ការអនុវត្តន៍​ចំពោះ​រថយន្ត​ដឹកឈើ​ខុសច្បាប់​វិញ មិន​មាន​ការ​ចាក់​អ្វី​នោះទេ ព្រោះ​មេការ​ឈ្មួញ​ឈើ​បាន​រត់​ការ​រួច​អស់​ទៅហើយ​។

​លើស​នេះ​ទៀត ចំពោះ​ពលរដ្ឋ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម មាន​ប៉ា​ស្ពែរចេញ​បង់​៥​ដុល្លា​ចូល​បង់​៥​ដុល្លារ​សរុប​១០​ដុល្លារ ចំពោះ​ពលរដ្ឋ​គ្មាន​ប៉ាស្ព័​របង់​២០​ដុល្លា ។ ចំពោះ​ការ​យក​លុយ​នេះ​មន្ត្រី​ក្រោមបង្គាប់​បាន​ប្រាប់​ប្រជាពលរដ្ឋ​ថា ប្រាក់​ចំណូល​ទាំងអស់ គឺ​មិន​រំលង​ឬ​កេងប្រវញ្ច័​១​រៀល​លុយ​ខ្មែរ​ទេ គឺ​យក​ជូន​លោក អ៊ី ចំរើន ទាំងអស់ ។​

​ប្រជាពលរដ្ឋ​បាន​អះអាងថា ជាគោលការណ៍​ការដឹក​ជញ្ជូន​កសិផល​មិន​តម្រូវឲ្យ​មាន​ការបង់​ពន្ធ​ឬ​បង់ថ្លៃ​ផ្លូវ​ឲ្យ​ក្រុម​កុងត្រូល​ជជុះ​នោះ​ទេ ប៉ុន្តែ​លោក​អ៊ី​ចំរើន​បាន​ចាត់តាំង​មន្ត្រី​របស់​គាត់​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​រថយន្ត​ដឹក​កសិផល​យ៉ាង​អនាធិបតេយ្យ ដើម្បី​ប្រមុល​លុយ​ស្រង់ដើម​ក្នុង​ការទិញ​ប៉ុស្តិ៍​និង​អភិវឌ្ឍន៍​មុខតំណែង​យ៉ាង​រលូន​ល្អ​។

​និយាយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឈ្មួញ​ឈ្មោះ ចាន់ ធី ឈ្មោះ​ស្រី​ល័ក្ខណ៍ ឈ្មោះ​ស្រី​ម៉ី​ឈ្មោះ​ណូ បាន​ដឹក​ជញ្ជូន​ឈើ​ឆ្លងទៅ​វៀតណាម​រាល់​យប់​ថ្ងៃ មិនដឹង​ចំណាយលុយ​ជូន​លោក អ៊ី ចំរើន​ប៉ុន្មាន​ដុល្លា​នោះ​ទេ ?

​សូមបញ្ជាក់​ថា ពី​មុន​លោក អ៊ី ចំរើន ជា​នាយរង​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំងផ្លុង​ក្រោយមក​មិន​ដឹងជាគា​ត់​ពូកែ​រត់ការ​យ៉ាងម៉េច ក៏​ស្រាប់តែ​ថ្នាក់លើ​តែងតាំង​តំឡើង​តំណែង​គាត់ ទៅ​ជា​នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​អូរយ៉ាដា​វ នៃ​នាយកដ្ឋាន​ច្រកទ្វា​រទី​២ ដោយ​មាន​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ​សារិន​ សារីណូ​ ប្រធាន​នាយកដ្ឋាន​ច្រកទ្វារ​ទី​២ ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ និង​លោក កង សារឿ​ន ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អន្តជាតិ​អូរយ៉ាដាវ​ ព្រមទាំង​លោក​ឧត្តមសេនីយ៍ត្រី​ ងួន​ គឿន ​ស្នងការ​នគរបាល​ខេត្ត​រតនគិរី  ចូលរួម​ក្នុង​ពិធី​ប្រកាស​តែងតាំង​នោះ ដែរ ។ ប្រជាពលរដ្ឋ​ទាមទារ​ថ្នាក់លើ​កោះហៅ​លោក ​អ៊ី​ ចំរើន​ទៅ​សួរនាំ​ផង​? ជាពិសេស​អង្គភាព​ប្រឆាំង​អំពើពុករលួយ​៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់