សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រថយន្ត​ដឹកឈើ​គ្រញូង​តាម​ច្រក​អន្តរជាតិ​ជាំ​ត្រូវ​ទាហាន​ថៃ​បង្ក្រាប​

​រថយន្ត​ដឹកឈើ​គ្រញូង​តាម​ច្រក​អន្តរជាតិ​ជាំ​ត្រូវ​ទាហាន​ថៃ​បង្ក្រាប​

ខេត្ត​ឧត្តរមានជ័យ​៖​រថយន្ត​កែច្នៃ​មួយ​គ្រឿង​ដឹក​ឈើ​គ្រញូង​ចំនួន​៣​ដុំ​ធំ មាន​មុខកាត់​៣​តឹក ប្រវែង​១,៥០​ម៉ែត្រ ដឹក​ចេញពី​ប្រទេស​ថៃ ឆ្លងដែន​ចូល​មក​កម្ពុជា តាម​ច្រក​អន្តរជាតិ​ជាំ ត្រូវបាន​កម្លាំង​យោធា​ឈុតខ្មៅ ក្នុង​អង្គភាព 2302 ប្រចាំការ​ទិស​ច្រក អន្តរជាតិ​ជាំ សហការ​ជាមួយ​គយ និង​នគរបាល​អន្តោប្រវេសន៍​កម្ពុជា ប្រចាំ​ច្រក​ជាំ ធ្វើការ​បង្ក្រាប​បាន កាលពី​រសៀល​ម្សិលមិញ​។​

​តាម​ភ្នាក់ងារ​រាយការណ៍​ថា រថយន្ត​ដឹកឈើ​គ្រញូង​ខាងលើ ម៉ាក​អ៊ី​ស៊ុយ​ស៊ុយ​( ISUZU ) ប្រភេទ​ពីរ​បាំង ពណ៌​ស្លែរ ពាក់​ស្លាក​លេខ ភ្នំពេញ​2P.4230 ។ អ្នកបើកបរ​រត់គេច​ខ្លួន​បាត់ ដែល​ត្រូវ​គេ​ស្គាល់ឈ្មោះ ធា ជា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​។ ចំណែក​ឈើ​ក្រញូង​ចំនួន​៣​ដុំ​ធំ ត្រូវបាន​កម្លាំង​ចម្រុះ​ធ្វើ​កំណត់ហេតុ ប្រគល់​ជូន​ទៅ​មេព្រៃ​ថៃ យក​ទៅ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

 

Filed in: ព័ត៌មានជាតិ