ឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាគណអធិបតី ក្នុងកិច្ចប្រជុំស្តីពី ការរៀបចំផែនការ លទ្ធកម្មឆ្នាំ២០១៥ សម្រាប់ខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្ត កាលពីរសៀលថ្ងៃទី ១២ ខែវិច្ឆិការ ឆ្នាំ ២០១៤។
ក្នុងបទបង្ហាញរបស់លោក នុត វណ្ណា ប្រធានអង្គភាព លទ្ធកម្មបានបញ្ជាក់ ពីប្រយោជន៍នៃផែនការលទ្ធកម្ម ក៏ដូចជាកាតព្វ កិច្ច របស់ស្ថាប័ណ្ណអនុវត្តលទ្ធកម្ម ព្រមទាំងបានគូសបញ្ជាក់ ពីមូលដ្ឋានគ្រឺះ សម្រាប់រៀបចំផែនការលទ្ធកម្មពិសេសអង្គភាព សហប្រតិបត្តិការ កសាងផែនការលទ្ធកម្ម ការតែតម្រូវផែនការលទ្ធកម្ម និងការពិនិត្យសេចក្តីព្រាង ផែនការលទ្ធកម្ម ដោយបញ្ជាក់ ថា ដើម្បីឱ្យការរៀបចំ ផែនការលទ្ធកម្មប្រព្រឹត្តទៅបានដោយរលូននោះ ប្រធានអង្គភាពលទ្ធកម្ម ត្រូវយកសេចក្តីព្រាងផែនការ លទ្ធកម្ម ដែលបានឯកភាព ពីគណៈកម្មាធិការលទ្ធកម្ម ដើម្បីពិភាក្សាជាមុន ជាមួយនាយកដ្ឋានសាធារណៈ តាមកាលវិភាគដែលបាន កំណត់សម្រាប់ស្ថាប័ណ្ណអនុវត្តលទ្ធកម្ម នីមួយៗ។
ក្រោយពីការពិភាក្សា ប្តូរយោបល់ ឯកឧត្តម ច័ន្ទ សុផល បានបញ្ជាក់ថាការរៀបចំផែនការលទ្ធកម្ម គឺជាការកសាងកម្មវិធី ការងារ សម្រាប់អនុវត្តកិច្ចលទ្ធកម្ម ឱ្យបានទាន់ពេលវេលា ឆ្លើយតបបានតាមតម្រូវការប្រចាំឆ្នាំរបស់ស្ថាប័ណ្ណអនុវត្តលទ្ធកម្ម។ ហើយការរៀបចំផែនការលទ្ធកម្ម ត្រូវមានលក្ខណៈ ច្បាស់លាស់គ្រប់ជ្រុងជ្រោយ ប្រកបដោយភាពម្ចាស់ការ និងមានការទទួលខុស ត្រូវខ្ពស់។ ការរៀបចំផែនការលទ្ធកម្មនេះ ត្រូវបានបង្កើតឡើងដើម្បី លើកកំពស់យន្តការគ្រប់គ្រង ចំណាយថវិការ និងការអនុវត្ត កិច្ចលទ្ធកម្មឱ្យមានតម្លាភាព គណនេយ្យភាពប្រសិទ្ធិភាព សន្សំសំចៃ និងទាន់ពេលវេលា។
ឯកឧត្តមបានបញ្ជាក់ទៀតថា ការងារលទ្ធកម្មនេះជាការងារថ្មី ហើយស្មុគស្មាញ មកដល់ថ្ងៃនេះ មានមន្ទីរមួយចំនួន អនុវត្តបានខ្លះហើយ ហើយក៏នៅមួយចំនួនទៀតអនុវត្តមិនទាន់បាន ដូចនេះសូមឱ្យគ្រប់មន្ទីរជម្រុញដល់គណនេយ្យ អនុវត្តឱ្យបានតាមសំណូមពរ របស់អង្គភាពលទ្ធកម្ម ធ្វើយ៉ាងណា ធ្វើឱ្យបានហើយមុនថ្ងៃទី១៩ ខែវិច្ឆិការ នេះលោកធ្វើការបូកសរុបផ្ងើរជូនទៅ អគ្គនាយកដ្ឋានលទ្ធកម្មជាបន្តទៀត នៅថ្ងៃ ទី ២៨ ខែវិច្ឆកា នេះ ៕