សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​ឡុង​គឹមហុង​មេឃុំ​សំរោង​សែង​កាង​បទល្មើស​ដាក់​សំ​ម្រាស់​និង​មានកូនជា​ឈ្មួញ​ប្រមូល​ទិញត្រី​

លោក​ឡុង​គឹមហុង​មេឃុំ​សំរោង​សែង​កាង​បទល្មើស​ដាក់​សំ​ម្រាស់​និង​មានកូនជា​ឈ្មួញ​ប្រមូល​ទិញត្រី​

​កំពង់ឆ្នាំង ៖ នៅ​ចំណុច​ស្ទឹង​ប្រពុត ចំណុច​ពាម​បា​លូ​ង .​បឹង​ជួង​តូច​ជួង​ធំ​.​ចំណុច​ស្ទឹង​ស្លាប់​មកទល់​ព្រែក​ចង្កៀង​និង​ចំណុច​ស្ទឹង​ហូ​ទៅទល់​ចំណុច​ព្រែក​រាំង មាន​បទល្មើស​សម្រាស់​រាប់រយ​ដុំ​។​បទល្មើស​នេសាទ​ដាក់​សម្រាស​នេះ​ស្ថិតនៅក្នុង​ការគ្រប់គ្រង​កាង​ពី​សំណាក់​លោក​មេឃុំ​សំរោង​សែន ឡុង គឹមហុង និង​មានឈ្មះ​សុខ ជា​អ្នក​ប្រមូល​លុយ​តាម​សម្រាស់​ក្នុង សម្រាស់​១​ដុំ​ចាប់ពី​១៥​ម៉ឺន​រៀល​ទៅ​៣០​ម៉ឺន​រៀល​(​សម្រាស់​តាម​ព្រែក​)​រីឯ​សំ​ម្រាស់​តាមបឹង​ក្នុង​១​ដុំ​ចាប់ពី​១០​ម៉ឺន​រៀល​ទៅ​២០​ម៉ឺន​រៀល​ដោយ​សំអាង​ថា​៖​សំរាប់​រត់ការ​បង់លុយ​អោយ​សមត្ថកិច្ច​ជំនាញ​ជលផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​។​ប្រជាពលរដ្ឋ​ប្រកប​របរ​ដាក់​សម្រាស់​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​យើង​ដឹង​ថា​ការ​ហ៊ំស​ម្រាស់​ព័ទ្ធចាប់​ត្រី​បាន​គឺ​ត្រូវ​បង់លុយ​អោយ​លោក​មេឃុំ​និង​ឈ្មោះ​សុខ​ជា​អ្នក​រត់ការ​ទើប​អាច​ប្រព្រឹត្តទៅ​បាន​យ៉ាង​រលូន​។

​ចំណែក​ការប្រមូល​ផល​ត​នេសាទ​បាន​ត្រូវ​តែ​លក់​អោយ​កូន​របស់​លោក​មេឃុំ​ឈ្មោះ​ឡុន គីម​ហៃ ដែល​ជា​ម្ចាស់​យឿ​ទិញ​ត្រី​និង​ជួយ​លុយ​ដល់​អ្នកបង្ក​បទល្មើស​សម្រាស់​។​

​ពាក់ព័ន្ធ​ករណី​ខាងលើ​បើតាម​សំដី​របស់​លោ​មេឃុំ​ឡុង គឹមហុង​បាន​អះអាង​ប្រាប់​ប្រជាពលរដ្ឋ​ថា​៖​កុំទៅ​ខ្លាច​អី​បើ​មាន​សមត្ថកិច្ច​ឬ​មាន​អ្នកកាសែត​ទៅ​រក​រឿង​ព្រោះ​ការ​ហ៊ុំ​សំ​ម្រាស់​នេះ​អាចថ្វើ​ទៅ​បាន​ដោយ​មាន​ការអនុញ្ញាតិ​អោយ​ហ៊ុំ​ពីរ​លោក​អភិបាលខេត្ត​ដើម្បី​យក​សន្លឺកឆ្នោត​(​ស៊ិក​)​។

​តែ​តាម​ធាតុពិត លោក ឡុង គឹមហុង​បាន យកឈ្មោះ​ថ្នាក់​ដឹកនាំ​អោយ​មក​ប្រើ​ដើម្បី​ឲ្យ​កូនចៅ​ដើរ​ប្រមូល​លុយ​ពី​អ្នក​ដាក់​សម្រាស់់​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន តែប៉ុណ្ណោះ​។​នៅពេល​មាន​បញ្ហា​លោក​មេឃុំ​ច្រើន​យក​លេស​យកឈ្មោះ​ប្រជាពលរដ្ឋ​មក​ដាក់​មុខ​ដើម្បី​បិទបាំង​នូវ​ទង្វើ​ឃុបឃិត​របស់ខ្លួន​ដែល​ប្រព្រឹត្ត​ជាមួយ​ឈ្មួញ​និង​ជនល្មើស ងាយស្រួល​យក​លុយ​ដាក់​ហោប៉ៅ​រៀងៗ​ខ្លួន​។​

​ពាក់ព័ន្ធ​និង​សកម្មភាព​កាង​បទល្មើស​ខាង​លើ​របស់​លោក​មេឃុំ​ជើ​ដប់ ឡុង គឹមហុង​ប្រជាពលរដ្ឋ​និយាយថា​៖ ល្មម​ដល់​ពេល​លោក​ងិន ហ៊ុន​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​និង​ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង ឈួ ច័ន្ទ​ឌឿ​ន​ហៅ​គាត់​មក​ដុះក្អែល​ម្ដង​ហើយ​ព្រោះ​លោក​មេឃុំ​រូប​នេះ​គាត់​ចូលចិត្ត​យកឈ្មោះ​ថ្នាក់ដឹកនាំ​មក​មកលេង​ល្បិច​(​តាមរបៀប​កន្ទេល​ធំ​បន្លំ​ដេក​)​ដើម្បី​ប្រយោជន៍​បក្ខពួក​ក្រុមគ្រួសា​ររ​បស់​គេ​លើ​គំនរ​ទុក្ខ​របស់​ប្រជាពលរដ្ឋ​ដេល​គ្នា​គ្មាន​លទ្ធភាព​៕

 

Filed in: ព័ត៌មានជាតិ