សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ដំរី​ចុះ​ព្រេង​សម្លាប់​ហ្ម៉​រ​ម្នាក់​ទៀត​ហើយ​នៅ​មណ្ឌលគិរី​

ដំរី​ចុះ​ព្រេង​សម្លាប់​ហ្ម៉​រ​ម្នាក់​ទៀត​ហើយ​នៅ​មណ្ឌលគិរី​

​មណ្ឌលគិរី​៖​កាលពី វេលា​ថ្ងៃត្រង់​ថ្ងៃ​៥​មេសា​នេះ​នៅ​ចំណុច​វា​រី​អគ្គីសនី​អូរ​រ​មី​ស ស្ថិតក្នុង​ភូមិ​ពូ​តាំង​សង្កាត់​រម្យ​នា ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី បុរស​ម្នាក់​ដែល​ជា​ហ្ម៉​រ​ដំរី​ត្រូវបាន​ស្លាប់ ដោយសារ​តែ​ដំរី​របស់​ព្រេជ​។​ជនរងគ្រោះ​ដែល​ដំរី​ជាន់​ស្លាប់​មានឈ្មោះ​ជើង ទៀម ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ ជនជាតិ​ព្នង មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​សត្វ​ដំរី​សម្លាប់​ម្ចាស់​ឯង​មាន​ឈ្មោះ​តក​ដែលជា​ដំរី​ចិញ្ចឹម​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​មណ្ឌលគិរី ។​

​សមត្ថកិច្ច​សន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង​ថា ដំរី​ឈ្មោះ​ត​ក នេះ​អាច​នឹង​ចុះ​ប្រេង ទើប​ជាន់​សម្លាប់​ម្ចាស់​ឯង​។​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងតែ​ដុតដៃ​ដុតជើង កា​ពារ​សត្វ​ដំរី​ខាងលើ​មិន​ឲ្យ​រត់​ចូល​ព្រៃ​នោះ​ទេ រងចាំ​ក្រុម​ជំនាញ​មកដល់ មាន​វិធានការ​បន្ត​។​

​គួរ​រំលឹកថា​នេះ ជា​ករណី​ទី​២​ហើយ​សម្រាប់​ខេត្ត​មណ្ឌលគិរី​ដែល​មាន​ដំរី​មួយ​មានឈ្មោះ​អា​ម៉ៃ​អាយុ​២៨​ឆ្នាំ​បាន​ជាន់​សម្លាប់​ហ្ម៉​ររបស់​ឡើយ នៅ​ចំណុច​ក្បែរ​អូរ​ទេ​រ ក្នុងភូមិ​ពូ​ក្រូច ស្ថិតនៅ​ឃុំ​ស្រែ​អំពូ​ម ស្រុក ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី តាម​បណ្ដោយ​ផ្លូវ​ឆ្ពោះ​ទៅ​រមណីដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា ។
​សត្វ​ដំរី​ឈ្មោល​នោះ​ឈ្មោះ​អា​ម៉ៃ ត្រូវ​ចាប់​បាន​មក​វិញ​កាលពី​ថ្ងៃ​ទី​០២ ធ្នូ ២០១៦​នេះ ត្រង់​ចំណុច​អង់​តែ​ន​០១២ ស្ថិតក្នុង​ភូមិ​ពូ​ក្រូច ឃុំ​ស្រែ​អំពូ​ម ស្រុក​ពេជ្រា​ដា   ខេត្ត មណ្ឌលគិរី​ដោយ​អ្នកជំនាញ​បាន​ប្រើ​វិធី​យក​សត្វ​ដំរី​ញី​០៥​ក្បាល  មក​ធ្វើជា​ធ្នាក់​ហៅ​សត្វ​ដំរី​ចុះ​ប្រេ ង​នោះ បន្ទាប់មក​គេ​បាន​បាញ់ថ្នាំ​សណ្ដំ​០២​ម្ជុល​ទៅលើ​វា ទើប​អាច​ចាប់​វា​បាន  ។
​លោក ពុក នៅ ជា​ជនជាតិ​ភាគតិច​ព្នង និង​ជា​គ្រួសារ​ម្ចាស់​សត្វ​ដំរី​ឈ្មោះ​អា​ម៉ៃ​នេះ​បានឲ្យដឹងថា  មូលហេតុ​ដែល ធ្វើឲ្យ​សត្វ​ដំរី​នេះ​មាន​ចរិត​កាច​សាហាវ  និង​ព្រិច​សម្លាប់​ហ្ម៉​ររបស់​វា កាលពីពេល​កន្លង​ទៅ គឺ​អាច​បណ្ដាលមកពី​មាន​ដែក គោល​មួយ​ដើម​មុត​ជាប់​នៅ​ប្រ​ម៉ោយ​របស់​វា ហើយ​ក្រោយពី​បាន​រកឃើញ​ដែកគោល​នោះ និង​បាន​ដក​វា​ចេញ​ពីប្រ​ម៉ោយ របស់​អា​ម៉ៃ អា​ម៉ៃ​បាន​ប្រែ​ចរិត​មក​ស្លូតបូត​ចាប់តាំងពី​ពេលនោះ​មក​ម្លេះ ។​ទោះជា​យ៉ាងណា​ករណី​ដំរី​ឈ្មោះ​តក​នេះ​សម្លាប់​ម្ចាស់​គេ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​ឡើយ​។

 

Filed in: សន្តិសុខសង្គម