ភ្នំពេញ ៖ គ្មានគយណាមួយដែលមិនកេះនោះទេ ។ នេះជាសមក្តីរបស់អ្នករកស៊ីនាំចេញនាំចូលទំនិញដែលត្រូវអាសាច់ជូនគយទើបរកស៊ីបាន ។ ករណីចឹងបើតាមប្រភពពីអ្នករកស៊ីតាមច្រក កំពង់ផែស្វ័យ័តភ្នំពេញបានព្រលយឲ្យដឹងថា៖ក្នុងមួយខែៗលោក ស៊ុន ឆាយ មេអង្គភាពគយនិងរដ្ឋាករកំពង់ផែស្វ័យ័តភ្នំពេញ អាចរកចំណូលតាមរយៈកេះខ្មៅ(លុយក្រោមតុ) តាមរយៈបង្កើតការិយាធិបតេយ្យ លក្ខណះជាប្រព័ន្ធជ្រកក្រោមជំនាញពិនិត្យរាល់ឯកសារប្រតិវេទន៍គយឆ្លងកាត់ លើទំនិញវិនិយោគនាំចូលដែលពន្ធអាករជាបន្ទុករបស់រដ្ឋនោះបានរាប់ម៉ឺនដុល្លារអាមេរិក។
ក្រុមអ្នករត់ការទំនិញវិនិយោគនាំចូលបានបង្ហើបថា៖ បើទោះជារាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់មកលើអ្នកវិនិយោគទុនរហូតដល់រាល់ទំនិញរោងចក្រកាត់ដេរពន្ធ-អាករជាបន្ទុករបស់រដ្ឋ ប្រយោជន៍អោយគេមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាដើម្បីបង្កើតការងារ កអោយពលរដ្ឋខ្មែរក៏ដោយក៏មន្ត្រីទទួលបន្ទុកកិច្ចការងារនេះឆ្លៀតទាញយកប្រយោជន៍ពីអ្នកវិនិយោគទាំងបំពានទៅនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដើម្បី លើកទឹកចិត្តអ្នកវិនិយោគទុន ។
បើតាមការលើកឡើងពីក្រុមអ្នករត់ការឯកសារប្រតិវេទន៍គយអោយក្រុមហ៊ុនវិនិយោគលើវិស័យសំភារៈកាត់ដេរបានឲ្យដឹង ថា៖ យ៉ាងតិចមួយឯកសារប្រតិវេទន៍គយត្រូវចំណាយចាប់ពី៩០ដុល្លារទៅ១០០ដុល្លារសម្រាប់មន្ត្រីគយកូនចៅលោកស៊ុនឆាយតាមជំនាញដោយគ្មានវិក័យបត្រ័បង់ពន្ធដោយគេនិយាយថាមេឲ្យបង់(សិក)។ ក្នុងនោះមួយឯកសារ លោក ស៊ុន ឆាយ មេអង្គភាពគយនិងរដ្ឋាករ កំពង់ផែស្វ័យ័តភ្នំពេញបានបង្ខំអោយបង់លុយដូចតទៅ៖ ១-ត្រូវបង់លុយអោយមន្ត្រីគយផ្នែកចុះលេខចំនួន៥ដុល្លារ។ ២-ខាងគណនេយ្យលោក ស្វាយ មរ៉ា ចំនួន១០ដុល្លារ ។៣-ក្រុមត្រួតពិនិត្យរបស់លោក សាយ សូផា មួយកុងតឺន័រ១០ដុល្លារ ៤-ក្រុមគយចាំយកលុយនៅកន្លែងគណនេយ្យសម្រាប់រាប់ក្បាលកុងតឺន័រទំហំ៤០ហ្វីតចំនួន៥០ដុល្លារ និងទំហំ២០ហ្វីត៤០ដុល្លារ។ ៥-បង់អោយអនុប្រធានដូចជាលោក ប៊ុស ចំរើន លោក គឹម សាគល និងអ្នកស្រី ប៊ូ ផល្លី មួយឯកសារចំនួន៥ដុល្លារ និង៦-បង់អោយលោក ស៊ុន ឆាយ មេអង្គភាពគយនិងរដ្ឋាករ កំពង់ផែស្វ័យ័តភ្នំពេញនេះតែម្តងមួយឯកសារចំនួន១០ដុល្លារ។
ក្រុមអ្នករត់ការបន្តថា៖ ជាធម្មតាឯកសារចុះប្រតិវេទន៍គយត្រូវឆ្លងកាត់គយនិងបង់លុយក្រោមតុបែបនេះក្នុងមួយថ្ងៃមានចាប់ពី៣០ទៅ៤០ឯកសារ ។បើចឹងសាកគិតមើលថា៖គយលោកស៊ុនឆាយកៀបជម្រិតពីក្រុមហ៊ុនវិនិយោគបានប៉ុន្មានពាន់ដុល្លារក្នុងមួយថ្ងៃឬប៉ុន្មានម៉ឺនដុល្លារក្នុងមួយខែ?។ម្យ៉ាងទៀតក្នុងមួយឯកសារពេលមកចុះលេខម្តងៗមិនមែនតិចកុងតឺន័រឡើយ គឺយ៉ាងតិចចាប់ពី៥កុងតឺន័រទៅ១០ឬ១៥កុងតឺន័រ ហើយមួយកុងតឺន័របង់លុយក្រោមតុចាប់ពី៤០ដុល្លារទៅ៥០ដុល្លារ ។
ករណីទារលុយគ្មានវិក័យបត្រ័បង់ពន្ធ័គេសង្ស័យថា៖ប្រាក់នេះមិនបង់ចូលរដ្ឋ ខណះជាទម្លាប់ក្នុងរយះពេល១សប្តាហ៍ឬពីរសប្តាហ៍ត្រូវគេទម្លាយមកថាលុយកេះខ្មៅនេះក៏ត្រូវបានលោកស៊ុនឆាយឲ្យបែងចែកគ្នាម្តងតិចច្រើនទៅតាមឋានៈតួនាទី។ ប្រហែលដោយបានអនុសាសន៍ពីសម្តេចតេជោឲ្យប្រធានក្រុមហ៊ុនពិនិត្យមើលអ្នករត់ការណ៍របស់ខ្លួនផងខ្លាចវាកុហកហើយមើលទៅបានជាលោក ស៊ុន ឆាយ មេអង្គភាពគយនិងរដ្ឋាករ កំពង់ផែស្វ័យ័តភ្នំពេញបានបដិសេធ ប្រាប់កាសែតថា៖ ឯកសារបែបនេះ ពន្ធ-អាករជាបន្ទុករបស់រដ្ឋ មិនមានអ្នកណាហ៊ានយកលុយទេ(ស៊ិក)។
ពាក់ពន្ធ័និងសេចក្តីរាយការណ៍ថាក្រុមអ្នករត់ការទំនិញវិនិយោគនាំចូលត្រូវបង់លុយមួយឯកសារពី៩០ដុល្លារទៅ១០០ដុល្លារទៅកាន់មន្ត្រីគយកំពង់ផែស្វយត័ភ្នំពេញ លោក ស៊ុន ឆាយបានសួរបញ្ច្រាសថា៖អ្នកឯងដឹងពីតួលេខលុយនេះមកពីណា..អ្នកណាអោយអ្នកឯងដឹងច្បាស់ម្លេះ..រួចក៏បិទទូរស័ព្ទ។ករណីនេះអ្នករត់ការបានវាយបកវិញថា៖អូខេបើចឹងគយកំពង់ផែស្វយត័ភ្នំពេញហ៊ានកែទម្រង់ការត្រួតពិនិត្យដោយបង្កើតឲ្យមានច្រកចេញចូលតែមួយទេ?។
ការពិតសេចក្តីរាយការណ៍ស្តីពីការចាប់បង្ខំឲ្យបង់លុយក្រោមតុជូនមន្ត្រីកយកំពង់ផែស្វយត័ភ្នំពេញមួយយនេះប្រសិនបើមេគយធំគុនញឹមនិងលោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលជាអ្នកនិយមកែទម្រង់អត់ទទួលបានលាភសក្ការៈពីប្រពន្ធ័ការិយាធិបតេយ្យដែលលោកស៊ុនឆាយបង្កើតនៅកំពង់ផែស្វយត័ភ្នំពេញទេគួរជួយពិនិត្យផងប្រសិនបើចង់ឲ្យគោលនយោបាយទាកទាញវិនិយោគទន់មករកស៊ីបង្កើតការងារឲ្យប្រជាពលរដ្ឋខ្មែរធ្វើទទួលបានជោគជ័យពិតមែន។
សូមបញ្ជាក់ថា ៖ បើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦និងលើកទិសដៅការងារឆ្នាំ២០១៧ របស់ក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថា ឆ្នាំ២០១៦កន្លងមកនេះកំពង់ផែស្វយ័តភ្នំពេញទទួលបាននាវាចូលចតសរុបចំនួន១.៦៥៥គ្រឿងកើនឡើង៣,៧ភាគរយធៀបនឹងឆ្នាំ២០១៥ ហើយបានផ្តល់សេវាលើកដាក់ទំនិញសរុបចំនួន២.៤៥៣.២០០តោនកើនឡើង១៣,៥ភាគរយធៀបនឹងឆ្នាំ២០១៥ ដែលក្នុងនោះមានទំនិញជាកុងតឺន័រចំនួន១.៣៤០.០០០តោន ទំនិញរាយចំនួន៤៤១.២០០តោន .ប្រេងឥន្ធនៈ ហ្គាសចំនួន៦៧២.០០០តោន និងអ្នកដំណើរនិងទេសចរណ៍ចំនួន២៥០.០០០នាក់ ៕