សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាង​អំណាច ជា​មន្ត្រី​គយ​បើករថយន្ត​បុក​គេ ហើយ​គំរាម​គេ​ទៀត​

អាង​អំណាច ជា​មន្ត្រី​គយ​បើករថយន្ត​បុក​គេ ហើយ​គំរាម​គេ​ទៀត​

ខេត្ត​ត្បូងឃ្មុំ ៖ នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០១៧​វេលា​ម៉ោង​១ និង​១៥​នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ចំណុច​ផ្លូវ​ជាតិ​លេខ​៧​នៅ​ភូមិ​សង្គម​មានជ័យ​ចាស​ឃុំ​មេមត់​ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ ហេតុ​ការណ៏គ្រោះថ្នាក់​ខាងលើ​បង្កឡើង ដោយ​រថយន្ត​ម៉ាក​វី​ហ្គោព​ណ៌ស​ពាក់ ស្លាក​លេខ​រដ្ឋ 10 2.0242 បើកបរ​ដោយ​មន្ត្រី គយ​ក្នុង​ល្បឿន​លឿន​បាន​ទៅបុក​និង​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​វី​ហ្គោព​ណ៌​ខ្មៅ​ពាក់ ស្លាក​លេខ ភ្នំពេញ​2P5896 ជា​រថយន្ត​របស់​ពល​រដ្ឋ​ដែល​ចេញមក​ពី​ឆេង​ម៉េង (​សែន​ថ្នូ​ដូនតា​) សំណាងល្អ​មិន​បង្កឲ្យមាន​មនុស្ស​ស្លាប់ដ​ល់​អាយុជីវិត​។

​ពាក់​ពន្ធ័​និង​ករណី រថយន្ត​មន្ត្រី​គយ​បើក​បុក​រថយន្ត​ពលរដ្ឋ​ខាងលើ អ្នកភូមិ​នៅ​កន្លែងកើតហេតុ បាន​រិះគន់​អ្នកបើកបរ​រថយន្ត​គយ​ថា មិន​ប្រុងប្រយត្ន័ បើករថយន្ត​បុក​គេ​ហើយ​មិន​ទទួលខុសត្រូវ មិនតែប៉ុណ្ណោះ មន្ត្រី​គយ​ខាងលើ​បាន​ចុះ​ពី​លើ​រថយន្ត​ខ្លួន ស្ទុះ​ទៅ​ចាប់​ទាញ​កអាវ​ពលរដ្ឋ​ដែល​ជា​ជនរងគ្រោះ​នោះ ថា បើក​រថយន្ត​មិន​ចេះ​មើល​មន្ត្រី​រាជការ​ទៀតផង ។

​យ៉ាងណា​ក៏​ដោយ​ពាក់​ពន្ធ័​នឹង​ករណី​រថយន្ត​គយ​បើក​បុក​រថយន្ត​ពលរដ្ឋ​ពីក្រោយ​នៅ​ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ​ពលរដ្ឋ​ជាច្រើន​បាន​រិះគន់​ដល់​មន្ត្រី​គយ​ដដែល​នោះ​ថា អាង​ខ្លួន​ជា​មន្ត្រី​គយ​យក​អំណាច​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​មក​គំរាម​ហើយ​ក្របួច ក អាវ ជនរងគ្រោះ​រក​វាយតប់​ថែម​ទៀត​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​មន្ត្រី​ខាងលើ​មេត្តា​ពិនិត្យ​លើ​លទ្ធភាព​មន្ត្រី​របស់​ខ្លួន​ឲ្យបាន​ល្អផង ព្រោះ​សម័យ​ហ្វេ​សប៊ុក​នេះ ពលរដ្ឋ​លោក​យល់​ដឹង​ច្បាប់​ជាង​ពួក​មន្ត្រី​ជើង​១០​ខ្លះ​ទៀត​ក៏​មាន ៕

 

Filed in: ព័ត៌មានជាតិ