សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ជំទាវ​ហ៊ុន​ចាន់​ធី​ភរិយា​អភិបាលខេត្ត​ពោធិសាត់រ​ង​ការរិះគន់​ថា​ឃុប​ឃឺត​គ្នា​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​បំផ្លាញ​រមនីយ៍ដ្ឋាន​កោះ​ថាស់​និង​ដំណាក់​អំពិល​!

ជំទាវ​ហ៊ុន​ចាន់​ធី​ភរិយា​អភិបាលខេត្ត​ពោធិសាត់រ​ង​ការរិះគន់​ថា​ឃុប​ឃឺត​គ្នា​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​បំផ្លាញ​រមនីយ៍ដ្ឋាន​កោះ​ថាស់​និង​ដំណាក់​អំពិល​!

ខេត្ត​ពោធិ៍សាត់ ៖ រមនីយ៍ដ្ឋាន​កោះ​ថាស់ និង​សំណង់​ធារាសាស្ត្រ​ទំនប់​ដំណាក់​អំពិល ដែល​កាលពីមុន​មាន​មនុស្សម្នា​ភ្ញៀវ​ទេសចរណ៍​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ទៅ​ទស្សនា និង​លេង​កំសាន្ត​យ៉ាងច្រើន​កុះករ ហើយ​ប្រជាពលរដ្ឋ ដែល​ធ្លាប់តែ​បាន​ទាញយក​ចំណូល​ពី​ការលក់ដូរ​ទំនិញ​និង​ម្ហូបអាហារ​នៅ​ទី​នោះ​កំពុង​ប្រឈម​នឹង​ការ​រលាយ​ហិនហោច​ដោយសារ​អាជីវកម្ម បូម​ខ្សាច់​លោកជំទាវ ម៉ៅ ធនិន ។​

​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ៖ ឥឡូវ​ទីតាំង​នោះ​បាន​ក្លាយទៅជា​ទីតាំង​ការដ្ឋាន​បូម​ខ្សាច់​អស់ ហើយ​ដោយ​គេ​យក​គ្រឿងចក្រ និង​ម៉ាស៊ីន​បូម​ខ្សាច់​បូម​យក​ខ្សាច់​និង​ជីកដី​ផ្ដាច់​កោះ​ថាស់​នោះ​ទៀត​ផង ។ រមណីយ៍ដ្ឋាន​កោះ​ថា​ស និង​ទំនប់​ទ្វារ​ទឹក​ដំណាក់​អំពិល បច្ចុប្បន្ន​បាន​ក្លាយជា​ទី​ស្ងាត់ជ្រងំ ពុំ​មាន​មនុស្សម្នា​ភ្ញៀវ​ទេសចរណ៍​ទៅ​ទស្សនា​កសាន្ត ដូច​មុន​ទៀត​ទេ ដោយសារតែ​គ្មាន​ការយកចិត្តទុកដាក់​ពី​ចៅហ្វាយខេត្ត ។

​លោក ហួត ថៅកែ​ការដ្ឋាន​បូម​ខ្សាច់ នៅ​ចំណុច​ខាងក្រោម​ទំនប់​ដំណាក់​អំពិល បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​អោយដឹងថា ៖ ក្រុមហ៊ុន​របស់​លោក​សព្វថ្ងៃ​ស៊ីឈ្នួ​លបូមខ្សាច់ លោក​អភិបាលខេត្ត​ដោយ​ក្នុង​ប៉ែល AX(​មួយ​ម៉ែត​គូ​ប​) ត្រូវ​បង់លុយ​អោយ​ខេត្ត​ចំនួន 1$ ស្មើនឹង​៤០០០​រៀល ដែល​ក្នុង​១​ប៉ែល លក់​បាន​តម្លៃ​ត្រឹមតែ​៨០០០​រៀល​ប៉ុណ្ណោះ​។​

​លោក​បន្តថា លុយ​ដែល​ត្រូប​ង់​ឲ្យ​ខេត្ត​សព្វថ្ងៃ គឺ​ត្រូវតែ​គ្រប់​ចំនួន​សូម្បី​១​ប៉ែល ក៏​មិន​អាច​ខ្វះ​បាន​ដែរ មិនដឹងថា គេ​យក​លុយ​នោះ​ទៅ​បង់​ចូល​ថវិកា​រា​ជាតិ​ឬ​អត់​នោះ​ទេ បើ​អ្នកសារព័ត៌មាន​ចង់ដឹ ង​ឬ​ចង់​សួរ​អី​សូម​សួរ​ទៅ​សួរ​លោក​អភិបាលខេត្ត​ទៅ ។​

​ចំណែក​លោក ហួត ប​ញ្ញ​វុ​ធ (​ហៅ​ម៉ៅ​) ម្ចាស់​អាជីវកម្ម​បូម​ខ្សាច់​នៅ​ការដ្ឋាន​កោះ​ថាស់ បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​តាម​ទូរស័ព្ទ កាលពី​រសៀល​ថ្ងៃ​ទី​០១ មេសា ២០១៧ ថា ក្រុមហ៊ុន​គាត់​ស៊ីឈ្នួល​បូម​ខ្សាច់​អោយ​លោកជំទាវ បើ​ចង់ដឹង​អោយ​សួរ​ទៅ​លោកជំទាវ​នោះ​ទៅ ដែល​មាន​លេខ​ទូរស័ព្ទ ០៨៨ ៤៥ ៥៥ ៥៦០ ។ ចំណែក​លោក​ជំទាវ ហ៊ុន ចាន់​ធី បាន​ប្រាប់​អ្នក​យក​ព័ត​មាន​យើង​តាម​ទូរស័ព្ទ កាលពី​រសៀល​ថ្ងៃ​ទី​០១ មេសា ២០១៧ ថា ក្រុមហ៊ុន​របស់​គាត់​ឈ្មោះ​ក្រុន​ហ៊ុន (HT) មាន​ច្បាប់​ត្រឹមត្រូវ​បើ​មិន​មានច្បាប់​គេ​មិន​អាច​បូម​ខ្សាច់​នៅ​ទីនោះ​បាន​ទេ​? ។

​ពាក់ព័ន្ធ​នឹង​ករណី​ខុបឃឹត​គ្នា​រកស៊ី​ខាងលើ​ត្រូវបាន​ប្រជា​ពរល​រដ្ឋ​រិះគន់​ព្រោះ​បាន​មើលឃើញថា ៖ លោក​អភិបាលខេត្ត​ពោធិ៍សាត់ និង​ប្រពន្ធ​សុទ្ទតែ​មាន​ភាគហ៊ុន​ជាមួយ​ម្ចាស់​អាជីវកម្ម​បូម​ខ្សាច់​ទាំងអស់ ដែល​បាន​និង​គំ​ពង់​បំផ្លាញ​បរិស្ថាន ដោយ​គ្មាន​ការដេញថ្លៃ​ឬ​វាយតម្លៃ​ផល​ប៉ះពាល់​អ្វី​ឡើយ ។ តើ​ល្មម​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​មើល​ឃើញ​តាម​ច្បាប់​ប្រឆាំង​អំពើរ​ពុករលួយ​អត់​? ៕​

 

Filed in: ព័ត៌មានជាតិ