សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឈើ​ដែល​គយ​ចាប់​នៅ​ត្បូងឃ្មុំ​ត្រុវបាន​គេ​កែសម្រួល​ឲ្យទៅ​ជា​ឈើ​ស្រប​ច្បាប់​ព្រោះ​ជា​ឈើ​ផស់​ឧកញ៉ា​គិត​ម៉េង​!?

ឈើ​ដែល​គយ​ចាប់​នៅ​ត្បូងឃ្មុំ​ត្រុវបាន​គេ​កែសម្រួល​ឲ្យទៅ​ជា​ឈើ​ស្រប​ច្បាប់​ព្រោះ​ជា​ឈើ​ផស់​ឧកញ៉ា​គិត​ម៉េង​!?

ត្បូងឃ្មុំ​ ៖ ​មាន​សេចក្តីរាយការណ៍​ថា ​ឈើ​ប្រណីត​២​ឡាន​យី​ឌុប​ដែល​គយ​និង​ប៉េអឹម​ចាប់​បាន​កាលពី​ល្ងាច​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០១៧ នៅតាម​ផ្លូវ​ក្នុង​ចំការកៅស៊ូ​មួយ​នៅក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ពេល​កំពុង​ធ្វើដំណើរ​នាំចេញ​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ទន្លូ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ​កំពុង​ត្រូវបាន​គេ​ច្នៃ​ឲ្យទៅ​ជា​ឈើ​ស្រប​ច្បាប់​ក្រោម​អាជ្ញា​បណ្ណ័​ឧកញ៉ា​គិត​ម៉េង នៅ​សេ​សាន​២(​ស៊ិក​)​។​រថយន្ត​ធុន​យក្ស​ដឹក​ឈើប្រណិត​២​គ្រឿង ដែល​ត្រូវបាន​កម្លាំង​គយ​ចល័ត​ចាប់បាន​នោះ គឺ​មួយ​គ្រឿង​កំពុងធ្វើដំណើរ​ជិះ​ចេញពី​ផ្លូវ​ជាតិ​លេខ​៧ ប្រមាណ​១០​គីឡូ​មែត្រ និង​មួយ​គ្រឿង​ទៀត ជិះ​ចុះ​ពី​ផ្លូវ​ជាតិប្រមាណ​២-៣​គីឡូម៉ែត្រ ស្ថិត​នៅក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​លោក ព្រាប គា​រ៉ា​ត​មេ​គយ​ច​លត័​ប្រចាំ​ផ្លូវជាតិលេខ​១​និង​លេខ​៧៨ បានឲ្យដឹងថា​៖​រថយន្ត​ដឹក​ឈើប្រណិត​ទាំង​២​គ្រឿង នេះ​មិន​មាន​ឯកសារ អ្វី​ទាំងអស់ ទើប​កម្លាំង​គយ​ចល័ត​បង្ក្រាប ។​តែ​ក្រោយ​ពី​ចាប់​បាន​តិច​ម្ចាស់​ឈើ​បាន​រត់​ការសម្រួល​។

​ឧត្ដមសេនីយ៍ទោ អេង ហ៊ី អ្នកនាំពាក្យ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឲ្យដឹងថា​៖ ក្រុមហ៊ុន​អង​អាសូ​ស៊ិអេ​តឡ​យឺរ​( Ang and Associates Lawyers) ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប​របស់លោក គិត ម៉េង បានបង្ហាញ​លិខិតអនុញ្ញាត​ដែល​ចេញ​ដោយ​រដ្ឋាភិបាល​ដល់​មន្ត្រី​គយ​នៅ​ថ្ងៃ​បន្ទាប់​អំពី​សិទ្ធិ​ដឹកឈើ​ពី​ខេត្តស្ទឹងត្រែង​កន្លែង​ដែល​គេ​កាប់​រាន​ដើម្បី​សាងសង់​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ជា​គម្រោង​រួម​គ្នា​រវាង​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និង​ក្រុមហ៊ុន​ហាយ​ដ្រូ​ឡាន​កាង អ៊ិន​ធើ​ណេ​សិន​ណល អ៊ែន​ណើ​ជី​របស់​ចិន​តាំងពី​ឆ្នាំ​២០១៥​។​

​លិខិតអនុញ្ញាត​នេះ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន Ang and Associates ប្រើ​រថយន្ត​ពីរ​គ្រឿង​ដឹកឈើ​ចេញពី​កន្លែង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​នេះ ដោយ​រថយន្ត​នីមួយៗ​ដឹកឈើ​ប្រភេទ​លេខ​១ ចំណុះ​ក្រោម​១៨​ម៉ែត្រគូប​។​ទោះជា​យ៉ាងណា​លិខិត​នេះ​មិន​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​នេះ​ដឹកឈើ​ទៅ​ប្រទេស​វៀតណាម​ទេ ដែល​ត្រូវបាន​ហាមឃាត់​ជា​ផ្លូវការ​មិន​ឱ្យ​នាំ​ឈើ​ចេញ​ពី​កម្ពុជា​ចាប់តាំងពី​ខែ​មករា ឆ្នាំ​២០១៦​មក​។​”​កងរាជអាវុធហត្ថ​ខេត្ត​បាន​រាយការណ៍​ប្រាប់​យើង​ថា រថយន្ត​ទាំង​ពីរ​គ្រឿង​នេះ​ដឹកឈើ​ទៅ​ប្រទេស​វៀតណាម​។ ខ្ញុំ​មិន​ប្រាកដ​ថា​តើ​រថយន្ត​ទាំង​ពីរ​គ្រឿង​នេះ​ដឹក​ឈើ​ខុសច្បាប់​ឬ​យ៉ាងណា​នោះឡើយ ពី​ព្រោះ​មន្ត្រី​របស់​យើង​កំពុង​ធ្វើការ​ផ្ទៀងផ្ទាត់​ឯកសារ​ជាមួយនឹង​ឈើ​នៅលើ​រថយន្ត​ទាំង​ពីរ​គ្រឿង​នេះ​”​។​ឧត្ដមសេនីយ៍ទោ អេង ហ៊ី ដោះស្រាយ​!​។

​លោក ចាន់ តារា ជំនួយការ​លោក ហ៊ាង សុ​ភក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ បាន​និយាយ​ពី​មូលហេតុ​ដែល​ឃាត់​ឡាន​ថា​៖ “​ព្រះរាជអាជ្ញា​បាន​បញ្ជា​ឱ្យ​កងរាជអាវុធហត្ថ​ខេត្ត​ឃាត់​រថយន្ត​ទាំង​ពីរ​គ្រឿង​នេះ ពី​ព្រោះ​រថយន្ត​ទាំង​នេះ​កំពុង​ត្រៀម​បើក​ឆ្លង​ព្រំដែន​។​អ្នកបើកបរ​បាន​ប្រាប់​មន្ត្រី​គយ​ថា ពួកគេ​បាន​ដឹកឈើ​នេះ​ឱ្យ​ក្រុមហ៊ុន​Ang abd Associates​ហើយ​ថា ឈើ​នេះ​នឹង​ដឹក​ទៅ​ប្រទេស​វៀតណាម​។

​ទោះជា​មាន​ការហាមឃាត់​ក៏ដោយ​តែ​បើ​តាម​ទិន្នន័យ​គយ​វៀតណាម​ដេល​ទទួលបាន​ពី​អង្គការ Forestry Trends ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​របស់​អាមេរិក​បង្ហាញ​ថា កម្ពុជា​បាន​នាំចេញ​ឈើ និង​ឈើ​អារ​រួច​ជាង​៣១០.០០០​ម៉ែត្រគូប​ទៅកាន់​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ​២០១៦ ដោយ​គិត​ជា​ទឹកប្រាក់​សរុប​១៨១​លាន​ដុល្លារ​។

​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​របស់​លោក​ឧកញ៉ា គិត ម៉េង​គឺជា​ក្រុមហ៊ុន​ដែល​ទទួលបាន​សិទ្ធ​កាប់​ប្រមូល​ឈើ​ពី​បាត​អាង​ដែល​ត្រូវធ្វើ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​២​តាំងពី​ឆ្នាំ​២០១៦៥​។​ក្រុមហ៊ុន​នេះ បាន​រង​ការចោទប្រកាន់​ពី​សំណាក់​អង្គការ​មិនមែន​រដ្ឋាភិបាល និង​អ្នកភូមិ​ក្នុង​ខេត្ត​ស្ទឹងត្រែង​ថា​បាន​ប្រើប្រាស់​ទំនប់​វា​រី​អគ្គិសនី​ដើម្បី​ចាប់ផ្ដើម​ការកាប់បំផ្លាញ​ព្រៃឈើ​ដោយ​ខុស​ច្បាប់​នៅ​ក្រៅ​តំបន់​អនុញ្ញាត​។

​ឈ្មួញ​ឈើ​ដែល​ប្រជាពលរដ្ឋ​រាយការណ៍​ថា​ជា​អ្នក​ប្រមូល​កាប់​ឈើ​ពី​ខាងក្រៅ​ក្រោម​អាជ្ញា​បណ្ណ័​របស់​ឧកញ៉ា​គិត​ម៉េង​មានឈ្មោះ​ថា​ម៉ឹក​សុ​ផា​ណា​រ៉េត​ហៅ​ជ័យ​ដែល​ជា​ឧត្តមសេនីយ៍និង​ជា​ឧកញ៉ា​ផងដែរ​ដែល​ជា​អតីត​ប្រធាន​ក្រុមហ៊ុន​ហួត​ម៉េង​រីតា​ដែល​ថ្លាប់​បានធ្វើ​សកម្មភាព​មិនតិចជា​ង​១០​ឆ្នាំ​ក្នុង​ការកាប់​និង​ជួញ​ឈើ​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​និង​ព្រះវិហ៊ារ​ទៅ​ស្រុក​យួន ៕

Filed in: ព័ត៌មានជាតិ