សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អន្ទាក់​ឆក់​សត្វ សម្លាប់​យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

អន្ទាក់​ឆក់​សត្វ សម្លាប់​យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

ខេត្ត​មណ្ឌលគិរី​៖ យុវជន​ម្នាក់​ជាន់​អន្ទាក់​ឆក់​សត្វ​ប្រើ​ដោយ​ចរន្ទ​អាគុយ​ស្លាប់​បាត់បង់​ជីវិត​ភ្លា​មៗ ក្នុងចំណោម​០៣​នាក់​
​មនុស្ស​ម្នាក់​ជាន់​អន្ទាក់​ឆក់​សត្វ​ប្រើ​ដោយ​ចរន្ទ​អាគុយ​ក្នុងចំណោម​៣​នាក់​ទៀត ដើរ​ចូល​ព្រៃ​ដើម្បី​ប្រកប​របរ​រកស៊ី នៅ​ស្រុក​កោះ​ញែក​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នា​ទៀបភ្លឺ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៤ ត្រង់​ចំណុច​ថង​ភើច ភូមិ​ជី​ខ្លប ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ។​

​តាម​ការ​អោយ​ដឹង​ពី​លោក​ខ្លូត សុឃា អធិការរង​នគរបាល​ស្រុក​កោះ​ញែក យុវជន​ម្នាក់​ដែល​មានឈ្មោះ ខា ម៉ុង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ​រស់នៅ​ភូមិ​សេរី​មាន​រិទ្ធិ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​នៅវេលា​ម៉ោង​០៣​និង​៣០​នាទី​ទៀបភ្លឺ​ថ្ងៃទី​១៩ ខែវិច្ឆិកា ដោយសារ​រូបគេ​បាន​នាំគ្នា​ដើរ​ចូល​ព្រៃ ដើម្បី​ប្រកប​របរ​រកស៊ី ប៉ុន្តែ​ជនរងគ្រោះ​បាន​ដើរ​ជាន់​ចំ​អន្ទាក់​សំរាប់​ឆក់​សត្វ​ប្រើ​ចរន្ត​អាគុយ​នៅតាម​ព្រៃ ។​

​លោក​អធិការរង​ស្រុក​បាន​បន្តថា​គ្នីគ្នា​របស់​ជនរងគ្រោះ​ចំនួន ២ នាក់​ទៀត​សំណាងល្អ បាននាំគ្នា​លោតរំលង​ផុត​ខ្សែ​ឆក់ ដែល​ជា​អន្ទាក់​នោះ ពុំ​ដូច្នេះ​ទេ ប្រហែល​ពួកគេ​អាច​នឹង​ស្លាប់​ទាំង ៣ នាក់​ក៏​ថា​បាន ។​

​សមត្ថកិច្ច​បាន​អោយដឹង​ទៀតថា ម្ចាស់​ដែលជា​អ្នក​ដាក់​អន្ទាក់​ឆក់​សត្វ​ក្នុង​ហេតុការណ៍​នោះ គឺ​បាន​ធ្វើ​ការឃាត់ខ្លួន​ហើយ មាន​ចំនួន ០២ នាក់ ទី​១-​ឈ្មោះ​ឈុំ ទិត ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ ក្រូច ឃុំ​ពុធ​ស​ស្រុក​បាទី ខេត្តតាកែវ បច្ចុប្បន្ន​រស់នៅ​ស្រុក​កោះ​ញែក និង​ទី​២-​ឈ្មោះ​ទៀវ បាន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​ជនជាតិ​ព្នង រស់នៅ​ភូមិ​ជី​ខ្លប​ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ហើយ សមត្ថកិច្ច​កំពុង​ធ្វើ​ការសួរនាំ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ។ ចំណែកឯ​សាក សព​ត្រូវបាន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ហ៊ិ​ន សុគ​ន់​

2014_11_19a 2014_11_19a-3

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី