ក្រចេះ៖ យ៉ាងហោចមានមនុស្សម្នាក់ស្លាប់ និង២នាក់ផ្សេងទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរ បង្កឡើងដោយរថយន្តបុកម៉ូតូ ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧ កាលពីវេលាម៉ោង១៤នឹង៤៥នាទី នៅលើផ្លូវជាតិលេខ៧A ត្រង់ចំណុចអូរបែកចាន ក្នុងភូមិ ឃុំចង្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ។
ជនរងគ្រោះ ១-ឈ្មោះ ជា ទ្រា ភេទប្រុស អាយុ17ឆ្នាំ មានទីលំនៅភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ ស្លាប់ភ្លាមៗនៅនឹងកន្លែង និងជនរងគ្រោះពីរនាក់ម្នាក់
ឈ្មោះ មុយ នី ភេទប្រុស អាយុ16ឆ្នាំមានទីលំនៅភូមិឃុំជាមួយគ្នា រងរបួសធ្ងន់ ចំណែកឯម្នាក់ទៀតឈ្មោះ ឃីម វី ភេទប្រុស អាយុ17ឆ្នាំមានទីលំនៅភូមិឃុំជាមួយគ្នា រងរបួសធ្ងន់។
ក្រោយពេលបង្កហេតុ អ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ។ សពជនរងគ្រោះសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រៃណី។
ចំណែកឯអ្នករងរបួសធ្ងន់បានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តក្រចេះ ។ វត្តុតាងទាំង ២គ្រឿងសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចិត្របុរីរង់ចាំការដោះស្រាយពេលក្រោយ៕