សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ទា​ហ៊ាន​ម្នាក់​លួច​ជីកដី​ភ្នំ​លក់​ហើយ​ប្លន់​ទូរ​សព្ទ័​អ្នកកាសែត​ទៀត​!

ទា​ហ៊ាន​ម្នាក់​លួច​ជីកដី​ភ្នំ​លក់​ហើយ​ប្លន់​ទូរ​សព្ទ័​អ្នកកាសែត​ទៀត​!

ប៉ៃលិន​៖​ភ្នាក់ងារ​កាសែត មួយ ត្រូវបាន​ទា​ហ៊ាន​មាន​ឋានៈ​ជា​មេគ ប្រចាំការ​នៅ​ច្រក​បឹង​ឆ្នាំង ចំណុះ​ឲ្យ​កងការពារ​ព្រំដែន​លេខ​៥០៤ (​ស្រែ​ម្អម​) ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​គម្រាម ហើយ​យក​ទូរស័ព្ទដៃ ដែល​ថត​បទល្មើស​គ្រឿងចក្រ​កាយ​ដីភ្នំ​ខុសច្បាប់​យក​លក់ ទៅ​លុប​រូប​ចោល កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច ជើងភ្នំ​កុយ ក្នុងភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​អ្នកកាសែត​ដែល​ត្រូវ​នាយទាហាន​(​មេគ​) គម្រាម​មានឈ្មោះ សេង សុវណ្ណារិទ្ធ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ បម្រើការ​ឲ្យ​ស្ថាប័ន​កាសែ​ត​កម្ពុជា​ថ្មី ប្រចាំ​ខេត្ត​ប៉ៃលិន រស់នៅ​ភូមិ​ចំការ​កាហ្វេ សង្កាត់​ទូល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ ចំណែក​មេទាហាន​(​មេគ​) លួច​កាយ​ដី​ឈ្មោះ ប៉ាន់ សុធា ភេទ​ប្រុស អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ ប្រចាំការ​នៅ​ច្រក​បឹង​ឆ្នាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង បច្ចុប្បន្ន​រស់នៅ​ភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

​ប្រភព​ពី​ជនរងគ្រោះ បានឲ្យដឹងថា ៖ មុនពេល​កើតហេតុ គាត់​បាន​ចុះ​ទៅ​យក​ព័ត៌មាន​ពាក់ព័ន្ធ​ដំណាំ​ស្រូវ ក្នុងភូមិ​ភ្នំ​កុយ ក៏​បាន​ឃើញ​រថយន្ត​ដឹក​ដី កំពប់​លើផ្លូវ​យ៉ាងច្រើន ហើយ ក៏​ចាប់ផ្តើម​ថតរូប​ដី​ធ្លាក់​លើ​ផ្លូវ និង​បន្ត​ទៅ​ទីតាំង ដែល​រថយន្ត​និង​គ្រឿងចក្រ​បាន​កាយ​ដី​ទាំងនោះ​ដើម្បី​ទំនាក់ទំនង​សួរ​។ ទៅដល់​ទីតាំង​កាយ​ដី​ជើងភ្នំ​កុយ ក្នុងភូមិ​ភ្នំ​កុយ ឃើញ​គ្រឿងចក្រ​កាយ​ដី រួចហើយ ជនរងគ្រោះ​ក៏​បាន​ទៅ​ថត ដើម្បី​យក​រូបភាព ស្រប​ពេល​កំពុង​ថតរូប ស្រាប់តែ​មាន​បុរស​ម្នាក់ ដែល​គេ​ស្គាល់​ថា​ជា​ទាហាន បាន​មក​គម្រាម​ម៉េច​ក៏​ថត​មិន​សុំ​គេ​ហើយ​មេទាហាន​នោះ បាន​ចាប់​ដកយក​ទូរស័ព្ទ​ដកយក​ម៉ាក​SAMSUNG S5 ពណ៌​ស ពី​លោក​សេង សុវណ្ណារិទ្ធ​(​ជនរងគ្រោះ​) ។

​ចំណែក​ជនរងគ្រោះ បាន​ចេញពី​កន្លែងកើតហេតុ រួច​ក៏​ទំនាក់ទំនង​ទៅ​អភិបាល​ស្រុក​សាលា​ក្រៅ និង​មន្ត្រី​ជំនាញ​ផ្សេងៗ ដើម្បី​ជួយ​អន្តរាគមន៍​យក​ទូរស័ព្ទ​មក​វិញ លុះ​នៅ​វេលា​ម៉ោង​១០​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ដដែល បានឃើញ​មេការ​គ្រឿងចក្រ​យក​ទូរស័ព្ទ​មក​ឲ្យ​ជនរងគ្រោះ​វិញ ដើម្បី​បញ្ចាប់រឿង​។ ចំណែក ឈ្មោះ ប៉ាន់ សុធា ជា​មេទាហាន​(​មេគ​) និង​ជា​អ្នក​ដក​យក​ទូរស័ព្ទ​ពី​អ្នកកាសែត បាន​ទទួលស្គា់ថា ៖ ដី​នៅ​ចំណុច​ដែល​កើតហេតុ មិនមែន​ជា​ដី​លោក​(​ជនសង្ស័យ​)​នោះទេ វា​ជា​ដី​រដ្ឋ​(​ដីភ្នំ​) ហើយ​គ្រឿងចក្រ​ដែល​កំពុង​កាយ​ដី​ជើងភ្នំ​នេះ​គឺ​ជនសង្ស័យ បាន​ជួល​មក​កាយ ដើម្បី​ពង្រីក​ធ្វើ​ស្រះ​ទឹក​។

​ករណី​ដែល​ដក យក​ទូរស័ព្ទ​ពី​អ្នកកាសែត​នោះ ព្រោះ​តែ​លោក​ខឹង​ថា មុន​នឹង​មក​ថត​មិនចេះ​សួរនាំ​គេ ។ ចំណែក​ដី​ដែល​គ្រឿងចក្រ​កំពុង​កាយ​នេះ លោក​បាន​ប្រាប់​លោក អាន់ សំអាត មេឃុំ​សាលា​ក្រៅ​រួចហើយ​ដែរ​។

​ពាក់ព័ន្ធ​ករណី​ថ្លើមធំ​លួច​កាយ​ដី​សាធារណៈ​និង​ដកយក​ទ្រព្យសម្បតិ្ត​អ្នកដទៃ​ដោយ​គ្មាន​ការអនុញ្ញាត​(​កំហែង​យក​)​ដែល​តាម​និយមន័យ​ច្បាប់​ហៅ​ថា​ប្លន់ ត្រូវបាន​លោក សំ សារ៉េត អភិបាល​ស្រុក​សាលា​ក្រៅ​មិន​គាំទ្រ​ដែរ​។​លោក មានប្រសាសន៍ថា​៖ ទីតាំង​ដែល​គ្រឿងចក្រ​កំពុង​កាយ​ដី​ខាងលើ លោក​មិន​បានដឹង​នោះទេ តើ​ហេតុអ្វី​បាន​ជា​ដក​យក​ទូរស័ព្ទ​ពី​អ្នកកាសែត​ដូច្នោះ​?​។

​ចំណែក​លោក​សុខ​សួន​អនុប្រធាន​មន្ទីរ​រ៉ែ​និង​ឋាម​ពល​ខេត្ត​ប៉ៃលិន​ឲ្យ​ដឹង​ថា​គ្រឿងចក្រ​ដែល​កាយ​ដី​ខាងលើ​គ្មាន​ច្បាប់​ទេ​។​ផ្ទុយ​ទៅ​វិមន្ត្រី​បរិស្ថាន​វិត្រូវ​បានគេ​រាយការណ៍​ថា​ក្រោយ​ពី​ដឹង​រឿង​នេះ​បែរ​ជា​ទៅ​គោះ​លុយ​ទា​ហ៊ាន​ហើយ​សំងំ​ឈឹង​? ។​

​លោក ពេជ្រ សំបូ ប្រធានការិយាល័យ​ច្បាប់​សាលាខេត្ត​ប៉ៃលិន​ចាត់ទុក​សកម្មភាព​លួច​កាយ​ដី​បង្ក​ដោយ​ឈ្មោះ​គឺ​ខុស​និង​ថា​អ្នកកាសែត​អាច​ដាក់ពាក្យ​ប្តឹង​បាន ។ ចឹង​ករណី​ខាងលើ​នេះ​ឈ្មោះ​ប៉ាន់ សុធា​ដែល​អាង​ខ្លួន​ជា​ទា​ហ៊ាន​ប្រព្រឹត្ត​កំហុស​ពីរ ។ ទី​លួច​កាយ​ដីភ្នំ​លក់​និង​ទី​២​គម្រាម​ប្លន់​ទូរ​សព្ទ​អ្នកកាសែត​ដែល​បំពេញ​ភារកិច្ច​៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់