សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បន​ល្បែង​ជ្រក​ក្រោម​កាស៊ីណូ​នៅ ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូង​ឃុំ មាន​សុទ្ធតែ​ខ្មែរ​ចូល​លេង​

បន​ល្បែង​ជ្រក​ក្រោម​កាស៊ីណូ​នៅ ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូង​ឃុំ មាន​សុទ្ធតែ​ខ្មែរ​ចូល​លេង​

ខេត្ត​ត្បូងឃ្មុំ ៖ គេ​នៅ​ចាំបាន​ថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​ប្រកាស​ឲ្យដឹង​ថា​ការ​បើ​ឲ្យមាន​កាស៊ីណូ​នៅ​តាម​ព្រុំដែន​គឺ​ដើម្បី​អភិ​វឌ្ឈន៍​និង​ការពារ​ព្រុំដែន​គឺ​មិនមែន​បើ​ឲ្យ​ខ្មែរ​ចូល​លេង​ទេ​នោះ​ទេ​។​កិច្ចសន្យា​បើក​កាស៊ីណូ​ក៏​កំណត់​មិន​ឲ្យ​ខ្មែរ​ចូល​លេង​ដែរ​។​ជាងនេះទៅទៀត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ក៏​ហាម​ផង​ដែរ​មិនឲ្យ​មាន​ល្បែងស៊ីសង​ឡើយ​។

​តែ​បទបញ្ជា​រហាម​ខ្មែរ​មិនឲ្យ​ចូល​លេង​ល្បែងស៊ីសង​និង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នោះ​បើ​គេ​ពិនិត្យ​ទៅ​វា​គ្មាន​ប្រសិទ្ធី​ភាព​អ្វី​ឡើយ​។ ជាក់ស្ដែង​ដូចជា កាស៊ីណូ​មួយ​ស្ថិត នៅក្រោយ​សណ្ឋាគារ​ភូមិ​យើង​នៅ​ភូមិ អន្លុង​ជ្រៃ ឃុំ​គក់ ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូង​ឃុំ ជាដើម គឺ​មាន​បើក​លេង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​បៀរ​ឡុកឡាក់ ប្រជល់មាន់ ជាដើម​។​ល​។ ហើយ​ការ​លេងល្បែង​ទាំងនោះ​គឺ​មាន​ភ្នាល់​ចាក់​លុយ​រាប់សិប​លាន​រៀល​ខ្លះ​ចាញ់​ខ្លះ​ឈ្នះ​ក្នុង​មួយ​ថ្ងៃៗ​មិន​តិច​នាក់​នោះ​ទេ​គឺ​មនុស្ស​ចូល​លេង​យ៉ាង​ច្រើន​កុះករ​ទាំង​ខ្មែរ​និង​យួន​។

​ប្រភព​ពី​អ្នក​មក​លេងល្បែង​ម្នាក់​បានឲ្យដឹងថា​៖ បន​ល្បែង​កាស៊ីណូ​នេះ មាន​ល្បែង​គ្រប់​ប្រភេទ ឡុកឡាក់ បៀ​រ មាន់​ជល់ ដែល​ក្នុង​មួយគូរៗ​មាន​ជល់​ចាក់​ចាប់ពី​១​លាន​រៀល ដល់​៤០​លាន​រៀល​ឯណោះ​។ សម្រាប់​ថ្ងៃ​ធម្មតា ហើយ​បើ​មាន​គូរ​ពិសេស​គឺ​ក្នុង​គូរ​ចាក់​ចាប់ពី​៥០០០​ដុល្លារ​អាមេរិក​ទៅ​២​ម៉ឺន​ដុល្លារ​ក៏មាន​ដែរ ។​តាម​ការសង្កេត​អ្នក​ដែល​ដែល​មក​លេង​ក្នុង​កាស៊ីណូ​នេះ​ភាគច្រើន​គឺ​មក​ពី​ឆ្ងាយ ហើយ​សុទ្ធតែ​ខ្មែរ​យើង បើ​ជនជាតិ​បរទេស​មិនសូវមាន​ទេ ។

​ពលរដ្ឋ ដែល​រស់នៅ​ជិត​ទីនោះ​បានឲ្យដឹងថា​៖ កាស៊ីណូ​នេះ​ទើប​និង​បើក​លេង មិនទាន់​បាន​ពី​ខែ​ស្រួលបួល​ទេ តែ​ភ្ញៀវ​មកលេង​វិញ​ច្រើន កុះករ សឹងតែ​គ្មាន​កន្លែង​ដាក់​រថយន្ត​ផង ។​

​ពលរដ្ឋ​នៅ​តំបន់​នោះ​សង្ឃឹមថា អាជ្ញាធរ​ពាក់​ពន្ធ័ ជា​ពិសេស​មន្ត្រី​ថ្នាក់​ជាតិ និង​មាន​វិធានការ​ចំពោះ កាស៊ីណូ ដែល​បើក​ឲ្យ​ខ្មែរ​ចូល​លេង​ដោយ​សិរី​នេះ​ផង កុំអោយ​ដូច​ពាក្យចាស់​ពោលថា កោ​ក​សឹក​មាត់​ត្រដោក​ឆ្អែត​ពោះ​ក្របី​នោះ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់