កម្ពុជា៖គ្រាប់ល្ពៅនៅស្រុកណាក៏គេស្គាល់វាដែរ ក៏ប៉ុន្តែមានមនុស្សជាច្រើនមិនទាន់ស្គាល់និងដឹងពីអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់វានៅឡើយទេ។ គ្រាប់ល្ពៅ ត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗ ដែលអាចជួយព្យាបាលបញ្ហារលាក កាត់បន្ថយកូឡេស្តេរ៉ុល បង្ការជំងឺមហារីកក្រពេញប្រូស្តាត សម្អាតប្លោកនោម បណ្តេញជាតិពុលចេញពីរាងកាយ
រួមទាំងអត្ថប្រយោជន៍ជាច្រើនទៀត។ មូលហេតុនេះហើយ ទើបអ្នកជំនាញ បានផ្តល់អនុសាសន៍ឲ្យអ្នកបន្ថែមគ្រាប់ល្ពៅមួយស្លាបព្រាបាយនៅក្នុងរបបអាហារជាប្រចាំ។