សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កូន​ជនអន្តោប្រវេសន៍​នឹងមាន សំបុត្រ​កំណើត​ដោយឡែក​

កូន​ជនអន្តោប្រវេសន៍​នឹងមាន សំបុត្រ​កំណើត​ដោយឡែក​

​ភ្នំពេញ​ ៖ ​ក្រសួងមហាផ្ទៃ​បាន​សម្រេច​បង្កើតឲ្យមាន​សំបុត្រកំណោះ​តដោយឡែកស​ម្រាប់​កូន​ចនបរទេស​ដែល​កើត​នៅ​ស្រុក​ខ្មែរ​។​នេះ​បើ​តាម​លោក​ឧត្តមសេនីយ៍​សុខ​ផល​អគ្គនាយ​កដ្ឋានអន្តោប្រវេសន៍​ឲ្យ​ដឹង​ក្រោយពី​បញ្ចប់​សន្និបាត​បូកសរុប​ការងារ​អន្តោប្រវេសន៍ នា​ល្ងាច​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០១៧​។​នាយ​ឧត្តមសេនីយ៍ សុខ ផល បានបញ្ជាក់​ថា  លោក​បាន​ស្នើ​ជូន​ចំពោះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដោយ​ផ្ទាល់មាត់ ដើម្បី​សុំ​ការអនុញ្ញាត​ឲ្យមាន​សំបុត្រ​កំណើត​ប្រភេទ​ថ្មី​ដោយឡែក ប្រើ​សម្រាប់​កូន​ជនអន្តោប្រវេសន៍​។​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សម្ដេច​ក្រឡាហោម ក៏​បាន​យល់ព្រម​អនុញ្ញាត​រួចហើយ​ដែរ ហើយ​លោក សុខ ផល ក៏​នឹង​ធ្វើលិខិត​ជា​លាយលក្ខណ៍អក្សរ​ជា​ផ្លូវការ​មួយ ដាក់​ជូន​សម្ដេច​ក្រឡាហោម ស ខេង នា​ពេល​ឆាប់ៗ​ខាងមុខ​។

​ឧត្តមសេនីយ៍​សុខ​ផល​បញ្ជាក់ថា «​កន្លងមកនេះ យើង​មិន​ដែល​បែងចែក​ទេ កូន​របស់​ជនអន្តោប្រវេសន៍​កើត​មក​ដាក់​សញ្ជាតិ​ខ្មែរ​តែម្តង បានន័យថា មេឃុំ​ចេញ​សំបុត្រ​កំណើត​ហ្នឹង គាត់​ចូលសញ្ជាតិ​នៅ​នឹង​នោះ​ហ្មង ដែល​មិន​អាច​ធ្វើ​អញ្ចឹង​ទៀត​ទៅ​រួច​ទេ​»​។ កំហុងឆ្គង​ទាំងនេះ ត្រូវបាន​នាយ​ឧត្តមសេនីយ៍ សុខ ផល បញ្ជាក់ថា អនុវត្ត​អស់​៣៥​ឆ្នាំ​មកហើយ​។

​ចំពោះ​កូន​ជនអន្តោប្រវេសន៍​ដែល​បាន​ចុះ​ក្នុង​បញ្ជី​សំបុត្រ​កំណើត​សញ្ជាតិ​ខ្មែរ​រួចហើយនោះ ក្រុមការងារ​អន្តរក្រសួង នឹង​ចេញ​ប្រតិបត្តិការ​ស្រាវជ្រាវ​ឡើងវិញ បើសិនជា​រកឃើញថា សំបុត្រ​កំណើត​របស់​ពួកគាត់​មិន​មាន​ភាពស្របច្បាប់​ទេនោះ ក្រុមការងារ​នឹង​ប្រើ​សំបុត្រ​ប្រភេទ​ថ្មី​នោះ (​កំពុង​ស្នើ​) ចុះបញ្ជី​ជំនួស​សំបុត្រ​កំណើត​ធម្មតា​វិញ ពោល​ឲ្យ​ពួក​គាត់​ត្រឡប់មក​ស្ថានភាព​ជនអន្តោប្រវេស​ន៍​វិញ​។ ដល់​ពេល​ពួកគាត់​អនុវត្ត​នីតិវិធី​សុំ​ចូលសញ្ជាតិ និង​ទទួលបាន​សញ្ជាតិ​ខ្មែរ​ស្របច្បាប់​ហើយ ក្រុមការងារ​នឹង​បញ្ចូល​ឈ្មោះ​ពួកគាត់ ទៅ​ក្នុង​បញ្ជី​សំបុត្រ​កំណើត​សញ្ជាតិ​ខ្មែរ​ធម្មតា​វិញ​ដែរ​។​

​អគ្គនាយក​នគរបាល​អន្តោប្រវេសន៍​បានបញ្ជាក់​ថា​៖ គិត​ត្រឹម​ឆ្នាំ​២០១៦ ជនអន្តោប្រវេសន៍​ដែល​កាន់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ មាន​ជាង​៦,០០០​នាក់ ក្នុងចំណោម​ជនអន្តោប្រវេសន៍ ជាង​១៣,០០០​នាក់ (​ភាគច្រើន​ជា​ជនជាតិ​វៀតណាម ប្រមាណ ១០,០០០​នាក់​)៕

Filed in: ព័ត៌មានជាតិ