សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អ្នកសារព័ត៌មាន​ត្រូវ​គ្រួសារ​សព​ចាប់​បោក​ទូរស័ព្ទ​ចោល ខណៈ​ចុះ​យក​រឿង​ថៅកែ​ស្ថានីយ​ប្រេង «LIM LONG» ស្លាប់​

​អ្នកសារព័ត៌មាន​ត្រូវ​គ្រួសារ​សព​ចាប់​បោក​ទូរស័ព្ទ​ចោល ខណៈ​ចុះ​យក​រឿង​ថៅកែ​ស្ថានីយ​ប្រេង «LIM LONG» ស្លាប់​

រាជធានី​ភ្នំពេញ ៖ មាន​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ នៅក្នុង​ស្ថានីយប្រេងឥន្ធនៈ​យីហោ «​លីម ឡុង​»LIMLONG ដោយសារ​តែ​ក្រុមគ្រួសារ​ម្ចាស់​ស្ថានីយ៏​ប្រេង​ខាងលើ មិន​ព្រម​សហការណ៏​ផ្តល់​ព័ត៌មា​ន ពាក់ព័ន្ធ​លើ​ករណី​ថៅកែ​ខាងលើ​ស្លាប់​នៅក្នុង​ស្ថានីយ​ប្រេង
​របស់ខ្លួន ហើយ​ខណៈពេល​ក្រុម​អ្នកសារព័ត៌មាន​៣​ទៅ​៤​ស្ថាប័ន​ទៅ​ថតរូប​យក​ព័ត៌មាន ស្រាប់តែ​ត្រូវ​ប្រឈម​ជាមួយ​ក្រុម​គ្រួសារ​សព​ជាង​១០​នាក់​។​

​ក្នុងនោះ ក៏​មាន​បុរស​ម្នាក់​សង្ស័យ​ជា​សមាជិក​គ្រួសារ​អ្នកស្លាប់ និង​ជា​ទីប្រឹក្សា​អ្នកធំ​ម្នាក់​បោក​ចោល និង​បាន​ប្រើ​ហិង្សា​ចាប់ទាញ​ទូរស័ព្ទ​បោក​កម្ទេចចោល និង​ចាប់​ក្របួច​កអាវ​ប្រុង​វាយ​លើ​ក្រុម​អ្នកសារព័ត៌មាន​ទៀតផង និង​បាន​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ឡើង​កាលពី​វេលា​ម៉ោង​០៩ និង​៣០​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មីនា ស្ថិតនៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ប្រភព​ឱ្យ​ដឹងថា បុរស​ដែល​ស្លប់​ខាងលើ​នោះ​ឈ្មោះ ឈ្មោះ ហៃ ឈុន ហេង អាយុ​ជាង​៥០​ឆ្នាំ​ជា​ថៅកែ ស្ថានីយ៏​ប្រេង​នោះ​ស្នាក់​នៅ​កន្លែងកើតហេតុ​ខាងលើ​។​ដោយឡែក​បុរស​ដែល​បាន​ដឹកនាំ​មនុស្ស ១០​នាក់​ទៀត ក្នុងការ​ប្រើ​ហិង្សា លើ​ក្រុម​អ្នកកាសែត​នោះ​មិន​ត្រូវបាន​ស្គាល់ឈ្មោះ​ទេ​មាន​អាយុ​ប្រហែល​ជាង​៥០​ឆ្នាំ​បាន​ខឹងសម្បារ​យ៉ាងខ្លាំង ពេល​ឃើញ​អ្នក​ព័ត៌មាន​នោះ​ទៅ​ថត​ហើយ​និយាយ​ថា​ពួក​ឯង​ថត​គ្មាន​ការអនុញ្ញាត​ពី​ម្ចាស់ផ្ទះ​។ បុរស​នោះ បាន​ចាប់ទាញ​កាមេរ៉ា​មិនឱ្យ​ថត និង​បាន​បោក​ចោល​ទៀត ដោយ​ពាក្យ​ជេរប្រមាថ និង​គំរាម​ទៀតផង ។ មិនតែប៉ុណ្ណោះ បុរស​នេះ​បាន​និយាយទៀតថា «​អត់​ស្គាល់​អញ ជា​អ្នក​ណា​ទេ​?» ។​

​ទោះបីជា​យ៉ាងណា ក្នុង​ហេតុការណ៍​នេះ ត្រូវបាន​អ្នកយកព័ត៌មាន​ដកថយ ហើយក៏​មិន​ដឹង​ពី​មូលហេតុ​នៃ​ការស្លាប់​របស់​ជនរងគ្រោះ​ដែរ ក្នុងនោះ​គេ​ឃើញ​នៅ​កន្លែងកើតហេតុ មាន​ខាង​ប៉ូលិស​បច្ចេកទេស និង​ប៉ូលិស​ប៉ុស្តិ៍​ចោមចៅ កំពុងស្ថិត​នៅ​កន្លែង​កើតហេតុ​ហើយ ។​

​អ្នកសារព័ត៌មាន​ដែល​ទទួល​អំពើ​ហិង្សា​នោះ​ម្នាក់​ត្រូ​ទទួលរង​ការចាប់​ក្របួច​កអាវ និង​បោក​ទូរស័ព្ទ ចោល​ខ្ទេចខ្ទីរ​នោះ​ឈ្មោះ តាំង ចាន់តូ អាយុ​ជាង​៣០​ឆ្នាំ ហើយ​លោក​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរ បាល ចោម​ចៅ​ឲ្យជួយ​រក​យុត្តិធម៌​ហើយ​ក៏​បាន​ទាមទារ​សំណង​ជម្ងឺ​ចិត្ត​ចំនួន​២០០០​ដុល្លារ​អាមេរិក ។ ចំណែក ឯ​ភ្នាក់ងារ ភ្នាក់ងារ​សារព័ត៌មាន​freshnews បាន​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​របស់​លោក​ឡើយ លោក​ក៏​ត្រូវ បាន​ក្រុមគ្រួសារ​របស់​សព​តាម​រក​រឿង​ចាប់​ក្របួច​កអាវ​ប្រុង​វាយ និង​ដណ្ដើម​យក​ទូរស័ព្ទ​ពី​ដៃ​ដែរ ប៉ុន្តែ​អ្នក សារព័ត៌មាន​រូប​នោះ​មិន​ព្រម​ឲ្យ​ឲ្យ​ជាដាច់ខាត​។​

​ដោយឡែក ភ្នាក់ងារ​ស្ថានីយ៏ទូរទស្សន៏​ប៉ុស្ដិ៍លេខ​៨ CTV8 ក៏​ត្រូវ​ពួក​នោះ​ចាប់​ដកយក​ទូរស័ព្ទ​លុប​រូបភាព​ចោល​ដែរ ៕
​ពោធិ៍​សែន​ជ័យ

Filed in: សន្តិសុខសង្គម