សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រកឃើញ​ឃាតក​សម្លាប់​គ្រូបង្រៀន​នៅ​រតនគិរី​នោះ​ហើយ​

រកឃើញ​ឃាតក​សម្លាប់​គ្រូបង្រៀន​នៅ​រតនគិរី​នោះ​ហើយ​

ខេត្ត​រតនគិរីៈ បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ បាន​ចុះ​ស្រាវជ្រាវ ករណី​គ្រូ​បង្រៀន​ម្នាក់​បាន​ស្លាប់ ដោយសារ​កាំបិត​បន្ទួស ចាក់​ធ្លាយ​គូថ​ស្លាប់ ក្នុង​អំពើហឹង្សា លើ​គ្រួសារ កាលពី​យប់​ថ្ងៃ​ទី​២៩ ខែ​មិនា ឆ្នាំ​២០១៧ និង​បាន​ចម្លើយសារភាព របស់​ស្ត្រី​ជា​ប្រពន្ធ ។ អធិការ​នគរបាល​ក្រុង​បាន​លុង បាន​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ស្ត្រី​ជា​ជនសង្ស័យ ទៅ​តុលាការ​ខេត្ត​រតនគិរី នៅ​រសៀល​ម៉ោង​២.០០​នាទី ថ្ងៃទី​៣១ ខែ​មិនា ឆ្នាំ​២០១៧ នេះហើយ​។​

​លោក​អធិការ​នគរបាល​ក្រុង​បាន​លុង ហួត បូរី បានឲ្យដឹងថា បន្ទាប់​ពី​គ្រូបង្រៀន​ឈ្មោះ យ៉ុន ប៊ុន​ថា បាន​ស្លាប់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​រតនគិរី កាលពី​យប់​ថ្ងៃ​ទី​២៩ ខែ​មិនា ឆ្នាំ​២០១៧ ដោយសារ​កាំបិត​ចាក់​ត្រូវ​កំប៉េះគូថ​នោះ​។ នគរបាល​ការិល័​យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ស្នងការ​រដ្ឋា​ន​ខេត្ត សហការណ៍​ជាមួយ​នគ​រ​បាល​អធិការ​ក្រុង​បាន​លុង បាន​ចុះ​ស្រាវជ្រាវ​ដល់​កន្លែងកើតហេតុ ក្នង​ភូមិ តា​ផ្លឺន សង្កាត់​កា​ចាញ  ដើម្បី​រក​ការពិត​ដែល​ជនសង្ស័យ​ស្ត្រី​ជា​ប្រពន្ធ​ថា ប្ដី​របស់​ខ្លួន​ដួល​អុកគូថ​លើ​កាំបិត​បន្ទួស នៅពេល​ប្រតាយប្រតប់​គ្នា​នោះ លោក​អធិកា​រថា គ្រាន់តែ​ជា​ពាក្យ​ឆ្លើយ​ដោះសារ​តែប៉ុណ្ណោះ ។ លោក​អធិការ​បន្ត​ថា បើ​តាម​ការស្រាវជ្រាវ សព​លោកគ្រូ យ៉ុន ប៊ុន​ថា ស្លាប់​ដោយសារ​គេ​ចាក់​នឹង​កាំបិត​បន្ទួស​បណ្ដាលឲ្យ​ស្លាប់ ។ បន្ទាប់​ពី​ការស្រាវជ្រាវ ស្ត្រី​ជនសង្ស័យ​ជា​ប្រពន្ធ​ជនរង្គ្រោះ ក៏​បាន​សារភាព​ថា នាង​បាន​ចាក់​សម្លាប់​ប្ដី​នាង​មែន  ដោយសារ​ប្ដី​នាងរ​ករឿង​ប្រចា​ន់នាង​នឹង មិត្ត​ប្រុស​ចាស់​។​

​ស្ត្រី​ជនសង្ស័យ​ជា​ប្រពន្ធ ឈ្មោះ ឆ្មិ​ច ណា​ង​កិ បាន​សារភាព​រាបរាប់​ហេតុការណ៍​ថា នៅ​យប់​ថ្ងៃកើតហេតុ គាត់​និង​ប្ដី​បាន​ទៅ​ផឹកស្រា នៅផ្ទះ​ឈ្មោះ ឡុង ដែល​ទើបតែ​ទិញ​ម៉ូតូ​ថ្មី ពេល​នោះ​ប្ដី​គាត់​ផឹក​អស់​១​កំប៉ុង ហើយ​ក៏​ត្រឡប់មក​ផ្ទះ​មុន ដើម្បី​រៀបចំ​ឥ​វ៉ាន់​ឈប់​លក់ដូរ ចំណែក​គាត់​នៅ​ផឹក​ទី​នោះ​បន្ត​មួយសន្ទុះ​ក៏​ទៅ​តាម​ក្រោយ ពេល​មកដល់​ផ្ទះ​ប្ដី​គាត់​រករឿង​ឈ្លោះ​ប្រចាន់​ជាមួយ​មិត្តប្រុស​ចាស់​។ ស្ត្រី​ជា​ប្រពន្ធ​និយាយថា បើ​រស់នៅ​ជាមួយគ្នា​មិន​បាន​លែង​គ្នា​ទៅ  ប្ដី​គាត់​តប​វិញ​ថា បើ​លែង​គ្នា​ទាល់តែ​អញ​ងាប់ នៅពេល​ដែល​គាត់​ឃើញ​ប្ដី​បែបនេះ ស្ត្រី​ជា​ប្រពន្ធ​បំរុង​ឡើង​ទៅ​ដេក​នៅផ្ទះ​ធំ តែ​ត្រូវ​ប្ដី​ចាប់ដៃ​ជាប់ ហើយ​យក​កាំបិត​បន្ទួសម​ក​ភ្ជង់ក ពេលនោះ​គាត់​បាន​ទះ​កាំបិត​នោះ​ធ្លាក់​ទៅ​ដី ហើយ​ស្ត្រី​ជា​ប្រពន្ធ​ក៏​ស្ទុះ​ទៅ​រើស​កាំបិត​ក្នុង​គោលបំណង​យក​ទៅ​ទុក តែ​ត្រូវ​ប្ដី​គាត់​ស្ទុះ​មក​ច្របាច់ក ស្ទើរ​ដាច់ខ្យល់​គាត់​ក៏​សម្រេចចិត្ត យក​កាំបិត​ដែល​កាន់​នៅ​ដៃ​ចាក់​ទៅ​លើ​ប្ដី​គាត់​ក្រោម​ចង្កេះ​តែម្ដងទៅ​។

​គួររំលឹកថា អំពើហឹង្សា​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៩ មិនា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ តា​ផ្លឺន សង្កាត់​កា​ចាញ ក្រុង​បាន​លុង ខេត្ត​រតនគិរី​។ ជនរងគ្រោះ​ជា​ប្ដី​ឈ្មោះ យ៉ុន ប៊ុន​ថា បុខរ​បរជា​គ្រូបង្រៀន ក្រោយពី​បាន​មុត​នឹង​កាំបិទ​បន្ទួស​ចំ​គូថ ត្រូវបាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ដោយ​របួស​ធ្ងន់ធ្ងរ​ពេក គាត់​ក៏​បាន​ស្លាប់​បាត់បង់​ជីវិត នៅវេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល ហើយ​សាកសព ត្រូវ​ក្រុមគ្រួសារ​ដឹក​មក​ធ្វើបុណ្យ​នៅ​គេហដ្ឋាន​វិញ​។ នាង ឆ្មិ​ច ណា​ង​កិ ជា​ប្រពន្ធ​សព បាន​ប្រាប់​សមត្ថកិច្ច​ជំហាន​ដំបូង​ថា គាត់​និង​ប្តី​បាន​មាន​ជម្លោះ​នឹង​គ្នា​។ ក្នុង​ជម្លោះ​នោះ​ប្តី​គាត់​បាន​កាន់​កាំបិទ​បន្ទួស យក​មក​គំរាម​សម្លាប់ តែ​នៅពេល​មាន​ការប្រតាយប្រតប់​គ្នា​កាំបិទ​បាន​ធ្លាក់​ចូល​កៀប​ក្នុង​ប្រហោង​រនាប បន្ទះ​ឬ​ស្សី (​ផ្លែកាំបិទ​ឡើងលើ ដង​ធ្លាក់​ចុះ​ក្រោម​) ប្តី​គាត់​បាន​ដួល​អុកគូថ​លើ​កាំបិទ  នៅ​ក្រោយពេល​មាន​ការ​រុញច្រាន​គ្នា​ទៅវិញទៅមក​៕
​ដោយ​: យឹម សារិទ្ធិ​

 

Filed in: សន្តិសុខសង្គម