សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

គ្រោះថ្នាក់​ចរាចរ​បាន​កើត​ឡើង សូម្បី​តែ​រង្វង់​មូល​លោកយាយ​ទូល​ចេក​ក៏​មិន​លើកលែង​ដែរ​!

គ្រោះថ្នាក់​ចរាចរ​បាន​កើត​ឡើង សូម្បី​តែ​រង្វង់​មូល​លោកយាយ​ទូល​ចេក​ក៏​មិន​លើកលែង​ដែរ​!

ខេត្ត​រតនគិរី ៖ រង្វង់​មូល​លោកយាយ​ទូល​ចេក បាន​រង​នូវ​ការបុក​យ៉ាងដំណំ​ជារឿយៗ ដោយសារតែ​ស្ថានភាព​របស់​អ្នកបើកបរ​ទូទៅ​មិន​មាន​ការប្រុងប្រយ័ត្ន​។ ជាក់ស្តែង​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​នេះ​បាន​កើតឡើង បង្កឡើង​ដោយ​រថយន្ត​មួយគ្រឿង​ម៉ាក TOYOTA TUNTRA ពណ៌​ខ្មៅ ដែល​បើកបរ​ទំនង​ក្នុង​ល្បឿន​លឿន ទើប​ជ្រុល​ចង្កូត​ទៅ​បុក​នឹង​រង្វង់​មូល​លោកយាយ​ទូល​ចេក​ដូច្នេះ​។​

​ហេតុការណ៍ ត្រូវ​គេ​ឃើញ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​9:45​នាទី​យប់​ថ្ងៃទី​30 មិនា ឆ្នាំ​2017​យប់មិញ​នេះ ត្រង់​ចំណុច​រង្វង់​មូល​យាយ​ទូល​ចេក សង្កាត់​កា​ចាញ ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​

​ស្ថានភាព​នៃ​ការបុក​នោះ គឺ​រថយន្ត​TUNTRA​ខាងលើ​បាន​បើកបរ​ពី​ទិស​ខាងលិច មក​ទិស​កើត ដល់​ត្រង់​ចំណុច​រង្វង់​មូល​លោកយាយ​ទូល​ចេក អ្នកបើកបរ​ទំនង​ជា​ងងុយដេក ទើប​បញ្ជា​រថយន្ត​ដោយ​មិនដឹងថា ត្រង់​ចំណុច​នោះ​មាន​រង្វង់​មូល ក៏​បណ្តាលអោយ​បើក​បុក​ពេញ​មួយ​ទំហឹង​តែម្តង​។​

​ស្ថានភាព​ជាក់ស្តែង​នៅ​កន្លែងកើតហេតុ រថយន្ត​ត្រូវ​គេ​ឃើញ​ខូចខាត​ផ្នែក​ខាង​មុខ និង​មាន​ស្នាម​បែក​ប្រេះ​ស៊ីម៉ង់តិ៍​រង្វង់​មូល​លោក​យាយទូល​ចេក​នោះ​។ ក្រោយ​ការបុក​នេះ គេ​សង្កេតឃើញ​នា​យប់​ប៉ុស្តិ៍នគរបាល ទំនាក់ទំនង​រថយន្ត​ស្ទូច​របស់​ការិយាល័យ​នគរបាល​ចរាចរ​ជើងគោក នាំ​រថយន្ត​នោះ​ទៅ​ការិយាល័យ​នគរបាល​សង្កាត់​កា​ចាញ ដើម្បី​អនុវត្ត​ច្បាប់​ចរាចរ​។ ចំណែក​អ្នកបើកបរ ដែល​ឈរ​លាយឡំ​ជាមួយ​និង​អ្នក​ចោមរោម​មើល​ហេតុការណ៍ បាន​ជម្លៀស​បន្លំ​គេចខ្លួន​បាត់​តែ​ម្តង​ទៅ​។ ប៉ុន្តែ​សាក្សី លួចខ្សឹប​ថា ជា​រថយន្ត​ដឹក​កម្មករ​របស់​អ្នក​មាន​មុខមាត់​ម្នាក់ នៅ​ក្រុង​បាន​លុង​នេះ​។​

​សូមជម្រាបថា រង្វង់​មូល​យាយ​ទូល​ចេក​នេះ​កាលដើមឡើយ ជា​រង្វង់​ដែល​គេ​ដាំ​លំអ​ដោយ​ដើម​ផ្កា ដែល​ធ្វើអោយ​អ្នកបើកបរ​ពិបាក​នឹង​មើលគ្នា នៅ​ម្ខាង​ទៀត​នៃ​រង្វង់​មូល​នោះ ប៉ុន្តែ​ក្រោយមក តាមរយៈ​នៃ​ការ​សំណូមពរ​របស់​ប្រជាពលរដ្ឋ ក្នុង​វេទិកាសាធារណៈ​ដែល​ចូលរួម​ដោយ​ឯកឧត្តម លី ធុជ ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​រតនគិរី ថា​សូម​អោយ​ធ្វើយ៉ាងណា​អោយមាន​លក្ខណៈ​ល្អប្រសើរ​ជាង​នេះ ទើប​ក្រោយមក​ត្រូវបាន​រៀបចំ​ដោយ​មិន​មាន​ដាំ​ដើម​ផ្កា​ទេ ហើយ​រង្វង់​មូល​ក៏​មាន​កំពស់​ទាប​ជាង​មុន​ទៀត​ផង ដែល​បង្ក​អោយ​អ្នកបើកបរ​អាច​មើលគ្នា​ឃើញ​ទាំងសងខាង ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​ចរាចរ​ដូច​ករណី​នេះ​៕
​ដោយៈ យឹម សារិទ្ធិ​

 

Filed in: គ្រោះថ្នាក់ចរាចរណ៍