សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អភិបាលក្រុង​សន្យាថា នឹង​សំអាត​ទីក្រុង​ជាប្រចាំ​

អភិបាលក្រុង​សន្យាថា នឹង​សំអាត​ទីក្រុង​ជាប្រចាំ​

ខេត្ត​រតនគិរី ៖ អភិបាលក្រុង​សន្យាថា នឹង​សំអាត​ទីក្រុង​ជាប្រចាំ មិន​សំអាត​តែ​នៅពេល​បុណ្យ​ជាតិ​ធំៗ​នោះទេ ធ្វើ​បែប​នេះ​គឺ​សំដៅ​ទៅ​រក​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​។​

​ថ្ថ្លែង​សន្យា​នេះ គឺ​នៅ​ពេល​អភិបាលក្រុង​ត្រូវ​គេ​ឃើញ បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ចុះ​សំអាត​ក្រុង​នៅ​រសៀល​ថ្ងៃ​ទី​29 ខែ​មិនា​នេះ​។​

​លោក ងិន ណែ​ល អភិបាលក្រុង​បាន​លុង ក្នុង​សកម្មភាព​កាត់​សួនច្បារ​កណ្តាល​ក្រុង បាន​ថ្លែងថា ការ​សំអាត​ទីក្រុង​នេះ មិនមែន​ធ្វើ​តែ​នៅ​ថ្ងៃ​បុណ្យ​ជាតិ​ធំៗ​ទេ​។ ចាប់ពី​ពេលនេះ​តទៅ លោក​នឹង​ចាត់​មន្ត្រី​ឬ​អ្នក​ថែ​សំអាត​ក្រុង អោយ​ចុះ​សំអាត​ក្រុង​ជា​រៀងរាល់ថ្ងៃ មិន​ថា​តែ​នៅតាម​សាធារណៈ​ទេ ក្នុងផ្ទះ​សំណាក់ ភោជនីយដ្ឋាន ទី​កំសាន្ត រមណីយដ្ឋាន​នានា ដែល​មាន​នៅក្នុង​ក្រុង គឺ​ត្រូវ​អនុវត្ត​សកម្មភាព​សំអាត​ជាប្រចាំ​។ លោក​ថា ការ​សំអាត​ទីក្រុង គឺ​សំដៅ​ទៅ​រក​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដែល​មក​កំសាន្ត​ខេត្តរតនគិរី​នេះ​។​

​ក្នុង​ពិធី​ចុះ​សំអាត​អនាម័យ​នោះ លោក ងិន​ណែ​ល ត្រូវ​គេ​ឃើញ​បាន​នាំយក​ទឹកបរិសុទ្ធ​ចែក​ដល់​កំលាំង​កម្មករ និង​ក្រុមមន្ត្រី បាន​ពិសារ​ផងដែរ​។​

​កម្ពុជា ត្រូវ​គេ​ឃើញថា កំពុងតែ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដែល​តម្រូវ​អោយ​រាជរដ្ឋាភិបាល កាន់​យកចិត្តទុកដាក់​ថែម​ទៀត ជុំវិញ​បញ្ហា​សំអាត​ក្រុង ដែល​ការណ៍​នេះ​ទើប​កម្ពុជា​បាន​ដាក់​ចេញ​នៅ​នយោបាយ​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​នៅ​ទូទាំង​ប្រទេស​នោះ​៕
​ដោយៈ យឹម សារិទ្ធិ

Filed in: ព័ត៌មានជាតិ