សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពី​ធី​ប្រគល់ ទទួល​ទូក​ម៉ាស៊ីន សាលាខេត្ត​បាត់ដំបង​

ពី​ធី​ប្រគល់ ទទួល​ទូក​ម៉ាស៊ីន សាលាខេត្ត​បាត់ដំបង​

ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណ​អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ចូលរួម​ជា​គណអធិបតី ក្នុង​ពី​ធី​ប្រគល់ ទទួល​ទូក ម៉ាស៊ីន ផលិត​គណកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​បាត់ដំបង ម្ចាស់​មូលនិធិ សហគមន៍ អឺរ៉ុប តាមរយៈ​អង្គការ​ជំនួយ ព្រះវិហារ ដា​ណឺ​ម៉ាក សហការ​រៀបចំ​ដោយ​សាលាខេត្ត​បាត់ដំបង និង​អង្ក​ការ​ជីវិត​ថ្លៃថ្នូរ កាលពី​រសៀល​ថ្ងៃ​ទី ១៤ ខែវិច្ឆិការ​។​

​លោក ណុប ប៉ូ​លីន មន្ត្រី​សំរបសំរួល​អង្គការ​ជំនួយ​ព្រះវិហារ​ដា​ណឺ​ម៉ាក បាន​ឱ្យ​អង្គការ​នេះ​ចាប់ផ្តើម​ការងារ នៅ​ឆ្នាំ​១៩៩៧ ដោយ​ផ្តោត​លើ​បញ្ហា សន្តិសុខ​ស្បៀង​គ្រប់គ្រង​គ្រោះមហន្តរាយ ការប្រែប្រួល​អាកាសធាតុ និង អភិបាលកិច្ច​ល្អ ដោយ​បាន​សហការ ជាមួយ​អង្គការ​ដៃគូ មួយចំនួនទៀត​ក្នុង​ការអភិវឌ្ឍន៍ មូលដ្ឋាន​ក្នុង​ខេត្ត​បាត់ដំបង​។ គម្រោង​ស្តារ​ទឹកជំនន់​ឡើងវិញ គឺ​មាន​រយៈពេល ១០​ខែ ដោយ​ចាប់​ដំណើរការ​ពី​ខែ ២ ឆ្នាំ​២០១៤ និង បញ្ចប់​នា​ចុងឆ្នាំ​២០១៤ នេះ ដោយ​ផ្តោត​លើ​សកម្មភាព​ធំៗ ៣ ទី​១ យើង​ផ្តល់ ថវិការ​ចំនួន ២៤ ម៉ឺន​រៀល​ដល់​គ្រួសារ​ក្រីក្រ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​កាលពី​ឆ្នាំ​២០១៣ ក្នុង​ខេត្ត​បាត់ដំបង ដោយ​បាន​ធ្វើការ ជ្រើសរើស បាន​ជាង​៩​ពាន់​គ្រួសារ ក្នុង​នោះ​ខេត្ត​បាត់ដំបង មាន​ជាង ២៤០០ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​សរុប នៃ​ខេត្ត​ចំនួន ៤ ដែល បានធ្វើការ មាន​ខេត្ត ព​,​ស​,​ប​,​ប​,​ប​,​ជ  និង​ខេត្ត​ឧត្តរមានជ័យ​។ គម្រោង​ទី​២ នៅ​ខេត្ត​បាត់ដំបង ដោយ​ផ្តោត លើ​ការ​ស្តារអណ្តូង ឡើងវិញ ចំនួន ៨០ អណ្តូង ក្នុងចំណោម ១៦១ អណ្តូង នៅ​ខេត្ត​ទាំង​៤ គម្រោង​ទី​៣ គឺ​ផ្តោតលើ​ការងារ​សមត្ថភាព របស់​គណៈ កម្ម​ការគ្រប់គ្រង គ្រោះមហន្តរាយ ឃុំ ស្រុក ខេត្ត​ដោយ​បាន​រៀបចំ​ជា​វគ្គ បណ្តុះបណ្តាល ពី​សេស​កម្មវិធី​ប្រគល់​ទូក​ម៉ាស៊ីន នាពេលនេះ​។​

​ឯកឧត្តម ច័ន្ទ សុផល បាន​សំដែង​ការអបអរសាទរ ចំពោះ​សហគមន៍ អឺរ៉ុប​ពិសេស អង្គការ​ជំនួយ​ព្រះវិហារ​ដា​ណឺ​ម៉ាក អង្គការ​ជីវិត​ថ្លៃថ្នូរ សម្រាប់​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដោយ​ទឹកជំនន់​។ រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ ការប្រែប្រួល​អាកាសធាតុ កត់សំគាល់ឃើញ​ថា មាន​កំរិត​ខ្ពស់ និង​មាន​ភាពមិនប្រក្រតី នៃ​ប្រែប្រួល​នេះ​។ បញ្ហា​នេះ​បណ្តាល​ឱ្យ​មាន​គ្រោះមហន្តរាយ​កាន់តែ ច្រើនឡើង ធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការរស់នៅ និង​ការ​ចិញ្ចឹមជីវិត​ប្រជាពលរដ្ឋ​យើង​។​ក្នុង​រដូវវស្សា ឆ្នាំ​២០១៣ កន្លងទៅនេះ ខេត្ត​បាត់ដំបង​បាន​ទទួល​រងគ្រោះ​ដោយ​ទឹកជំនន់​ជា​ទ្រ​ង​ទ្រាយ​ធំ​រួមផ្សំ និង​ខ្យល់ព្យុះ ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្តបន្ទាប់ ធ្វើ់ឱ្យប៉ះពាល់​ដល់ ប្រជាពលរដ្ឋ​ជាង ៨៥​ពាន់​គ្រួសារ លិច​លំនៅដ្ឋាន​ប្រជាពលរដ្ឋ ជិត ៦៨​ពាន់ ខ្នង ខូចខាត​ផ្ទ​អ ២២៣ ខ្នង បណ្តាលឱ្យ​មនុស្ស​ស្លាប់ ៧ នាក់ និង​ប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ពន្ធ​ជាតិ ជាច្រើន​។ ផលប៉ះពាល់ ដោយ​គ្រោះមហន្តរាយ បាន​ធ្វើឱ្យ​បាត់បង់ អាយុជីវិត​ជនពិការ​ចាស់ជរា និង​ស្ត្រី​មាន​ផ្ទៃពោះ ងាយ​រងគ្រោះ​ជាង​គេ​។​

​ដោយ​មើលឃើញ​ការលំបាក​ទាំងនេះ ទើប​សហគមន៍​អឺរ៉ុប បាន​ផ្តល់​ទួក​ម៉ាស៊ីន ៦ គ្រឿង ដល់​គណកម្មការ​គ្រប់គ្រង គ្រោះ ​មហន្តរាយ ក្នុងនោះ​គណ​គ្របគ្រង​គ្រោះមហន្តរាយ​ខេត្ត​បាត់ដំបង ៥ គ្រឿង និង​គណកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ​​ស្រុក​មង្គលបុរី ខេត្ត​បន្ទា​ត​មាន​ជ័យ ១ គ្រឿង​។​

2014_11_17b 2014_11_17b (1) 2014_11_17b (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខសង្គម