សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឃាត់ខ្លួន​ជនជាតិ​វៀតណាម ៧ នាក់ ពីបទ​លួច​ចូល​កាប់​ឈើ​ខុសច្បាប់​

ឃាត់ខ្លួន​ជនជាតិ​វៀតណាម ៧ នាក់ ពីបទ​លួច​ចូល​កាប់​ឈើ​ខុសច្បាប់​

ខេត្ត​រតនគិរី ៖ ជនជាតិ​វៀតណាម​7​នាក់ ត្រូវ​នគរបាល​នាំ​មក​ស្នងការដ្ឋាន ដើម្បី​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ ខណៈ​ពួកគេ​បាន​ឆ្លង​ចូលមក​កម្ពុជា ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដោយ​ខុសច្បាប់​។​

​វៀតណាម​ទាំង​7​នាក់​នោះ ត្រូវ​នគរបាល​អន្តោប្រវេសន៍​សហការ​ជាមួយ​នគរបាល​ស្រុក​លំផាត់ និង​កំលាំង​បរិស្ថាន​ផងដែរ បាន​ចាប់ខ្លួន​ជាមួយ​និង​មធ្យោបាយរ​ណា​យន្ត​សំរាប់​បំផ្លាញ​ព្រៃឈើ​ចំនួន​08​គ្រឿង ខណៈ​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​កាត់ឈើ​នៅ​ចំណុច​ឃុំ​សេ​ដា ស្រុក​លំផាត់ ជាប់​ព្រំប្រទល់​ជាមួយ​ស្រុក​អូរយ៉ាដាវ ខេត្តរតនគិរី​នោះ​។ ពួកគេ​ត្រូវ​នគរបាល​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​3​រសៀល​ថ្ងៃ​ទី​27 ខែ​មិនា​ម្សិលមិញ​នេះ ហើយ​បាន​នាំខ្លួន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដែល​តាម​របាយការណ៍​នគរបាល​អោយ​ដឹងថា ពួកគេ​និង​វត្ថុតាង​នឹងត្រូវ​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​។

​នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​កាលពី​ថ្ងៃ​ទី​18 មិនា​កន្លងទៅ វៀតណាម​ចំនួន​7​នាក់​ក៏​ត្រូវ​នគរបាល​ចាប់ខ្លួន​ដូចគ្នានេះ​ផងដែរ ខណៈ​ពួកគេ​ចូលមក​កម្ពុជា ប្រដាប់​ដោយរ​ណា​យន្ត និង​ត្រាក់ទ័រ​សំរាប់​អូស​ឈើ ហើយ​បំផ្លាញ​ព្រៃឈើ​ដោយ​ខុសច្បាប់​ផង​ទៀត នៅ​ចំណុច​ព្រំប្រទល់​ចំនួន​3​ស្រុក​គឺ ស្រុក​អូរយ៉ាដាវ ស្រុក​បរ​កែវ និង​ស្រុក​អណ្តូង​មាស នោះ ។​

​ស្នងការរង​ទទួលបន្ទុក​អន្តោប្រវេសន៍ លោក ជា ប៊ុនធឿន នៅ​រសៀល​ថ្ងៃ​ទី​28 ខែ​មិនា​នេះ អ្នកកាសែត​មិន​អាច​ស្វែងរក​ព័ត៌មាន​លំអិត​ជុំវិញ ថា​តើ​នឹង​មាន​ចំណាត់​តាម​នីតិវិធី​ច្បាប់​ដូចម្តេច ចំពោះ​វៀតណាម​ទាំង​7​នាក់​នោះ​៕
​ដោយៈ យឹម សារិទ្ធិ​

 

Filed in: ព័ត៌មានជាតិ