សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រកស៊ី​លក់​ប្រេងឥន្ធនៈ​ខុសច្បាប់​បង្ក​ការភ័យខ្លាច​ឆេះ​ដល់​ពលរដ្ឋ​នៅ​ឃុំ​ប៊ូ​ស្រា​

រកស៊ី​លក់​ប្រេងឥន្ធនៈ​ខុសច្បាប់​បង្ក​ការភ័យខ្លាច​ឆេះ​ដល់​ពលរដ្ឋ​នៅ​ឃុំ​ប៊ូ​ស្រា​

មណ្ឌលគិរី​៖ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ភូមិ​ពូ​ទឺត ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី   បាន​នឹង​កុំ​ពុង​ព្រួយបារម្ភ យ៉ាងខ្លាំង​ពី​សុវត្ថិភាព ចំពោះឧ​ប្ប​វហេតុ​នៃ​គ្រោះ​អគ្គីភ័យ ខណៈ​មាន​ផ្ទះ​មួយ​កន្លែង​កំពុង​ផ្ទុក​ប្រេង​ដល់​ទៅ​២​ម៉ឺន​លីត្រ ខុស​ច្បាប់​គ្មាន​បច្ចេកទេស​និង​ផ្ទុក​ហ្គាស​ជាច្រើន​ធុង ដើម្បី​ធ្វើ​អាជីវកម្ម​ចែកចាយ ដោយ​មិន​មាន​រៀបចំ​ប្រព័ន្ធ​សុវត្ថិភាព ​ត្រឹមត្រូវ ជា​ច្រើន​ខែ​មក​ហើយ ។​

​ទីតាំង​ស្ដុប​ប្រេងឥន្ធនៈ​ខុសច្បាប់​មួយ​នេះ គឺ​ស្ថិតនៅ​ទីប្រជុំជន​ដែល​ជា​ផ្សារ​ក្នុង​ឃុំ​ប៊ូ​ស្រា​តែម្ដង ដែល​មានផ្ទះ​ឈើ​របស់​អាជីវករ​លក់​ដូរ​រាប់សិប​ខ្នង​សាង់សង់​ជាប់ៗ​គ្នា​នៅ នៅ​ជុំវិញ​ទីតាំង​ខាងលើនេះ ដូច្នេះ​ប្រសិនបើ​មាន​អគ្គីភ័យ​កើតឡើង​ដោយ​ប្រការ​ណាមួយ នឹង​ងាយ​ឆាបឆេះ​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស ហើយក៏​មិន​មាន​ឡាន​ពន្លត់​អគ្គីភ័យ​មក​អន្តរាគមន៍​ទាន់ពេលវេលា​ដែរ ។

​ប្រជាពលរដ្ឋ​បានឲ្យដឹង​ទៀត កាលពី​ពេល​ថ្មីៗ​នេះ គឺ​ធ្លាប់​មាន​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​រ៉ែ​និង​ថា​ម​ខេត្ត​មណ្ឌលគិរី ចុះ​អប់រំ​ណែនាំ​ដល់​ម្ចាស់​ទីតាំង​ស្ដុប​ប្រេងឥន្ធនៈ​មួយនេះ​ម្ដង​រួចមកហើយ ដោយសារតែ​ម្ចាស់​ទីតាំង​នេះ​បាន​សាងសង់​កន្លែង រក្សាទុក​ប្រេង និង​ចែកចាយ​ប្រេង​ដោយ​ខុសច្បាប់ ពុំមាន​ច្បាប់​អនុញ្ញាត​អាជីវកម្ម​ពី​អាជ្ញាធរ​ដែនដី និង មន្ទីរ​រ៉ែ​និង​ថាមពល ខេត្តមណ្ឌលគិរី​នោះទេ ។ ប៉ុន្តែ​ម្ចាស់​ទីតាំង​ខាងលើនេះ​នៅតែ​បន្ត​អាជីវកម្ម​របស់​ខ្លួន  ដោយ​មិន​ក្រែង​និង​ការហាមឃាត់​របស់ មន្ត្រី​ជំនាញ​នោះឡើយ ។​

​ករណីនេះ លោក សាន់ ដា​រិទ្ធ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​មណ្ឌលគិរី​បាន​ថ្លែងថា មន្ត្រី​នៃ​មន្ទីរ​រ៉ែ និង​ថាមពល បាន​ចុះ​អប់រំ​ណែនាំ​ដល់​ម្ចាស់​ទីតាំង ស្ដុប​ប្រេងឥន្ធនៈ​ដោយ​ខុសច្បាប់​នេះ​រួចហើយ ដូច្នេះ​ករណី​ដែល​ម្ចាស់ ទីតាំង​ចែកចាយ​ប្រេង​មួយ​នេះ មិន​អនុវត្ត​តាម មន្ទីរ​រ៉ែ​ពុំ​មាន​ដែន​សមត្ថកិច្ច​បិទ​អាជីវកម្ម​បាន​នោះទេ ព្រោះ​ទីតាំង​នេះ​មិន ទាន់​បាន​សាងសង់​ជា​ស្ថានីយប្រេងឥន្ធនៈ ប៉ុន្តែ​អាជ្ញាធរ​ស្រុក​ពេជ្រា​ដា គឺ​អាច​បិទ​អាជីវកម្ម​នេះ​បាន ព្រោះ​ការលក់​ប្រេង និង​រក្សា​ទុក​ប្រេង ដោយ​ខុសច្បាប់​នេះ គឺ​ស្ថិតក្នុង​មូលដ្ឋាន​ស្រុក​ពេជ្រា​ដា ។​

​ជាមួយគ្នានេះដែរ លោក នួន សារ៉ន អភិបាលស្រុក​ពេជ្រា​ដា​បានឲ្យដឹងថា ករណី​នេះ​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត មណ្ឌលគិរី ដែល​ជា​មន្ទីរជំនាញ គឺ​ចាំបាច់​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ពេជ្រា​ដា  ទប់ស្កាត់​ចំពោះ​ទីតាំង​រក្សាទុក​ប្រេង និង​ចែកចាយ​ប្រេង​ខាងលើនេះ ហើយ​អជ្ញាធរ​ស្រុកព្រេ​ជាដា និង​មាន​វិធានការ​ទប់ស្កាត់​ចំពោះ​ករណីនេះ ។​

​ទាក់ទិន​និង​បញ្ហា​នេះ​ដែរ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​ថ្លែងថា   លោក​និង​បញ្ជា​ទៅ មន្ទីរ​រ៉ែ​និង​ថាមពល និង​គណៈបញ្ជាការ​ឯកភាព​ស្រុក​ពេជ្រា​ដា ដើម្បី​ចាត់វិធានការ​លើ​ទីតាំង​ស្ដុប​ប្រេង​មួយ​នេះ ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់