សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក វិសាល មន្ត្រី​បរិស្ថាន​នៅ​កំពត គយ​ខ្លាច​មាន​គេ​ដឹង​រឿងអាស្រូវ​ពុករលួយ​ឃុប​ឃឺត​ជាមួយ​ឈ្មួញ​ឈើចាប់​វ៉ៃខ្នោះ​

លោក វិសាល មន្ត្រី​បរិស្ថាន​នៅ​កំពត គយ​ខ្លាច​មាន​គេ​ដឹង​រឿងអាស្រូវ​ពុករលួយ​ឃុប​ឃឺត​ជាមួយ​ឈ្មួញ​ឈើចាប់​វ៉ៃខ្នោះ​

ក្រចេះ ៖ កាលពី​ល្ងាច​ថ្ងែ​ទី​២៥ មីនា ឆ្នាំ​២០១៧ មើល​អ្នកនា​សពត​មាន និង​មន្ត្រី​អង្គការ​អភិរក្ស​ព្រៃឈើ​និង​អភិ​ឌ្ឈ​ធនធានធម្មជាតិ​បាន​រក​ឃើញ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នៅ​ចំណុច​កំពត​គយ​ឃុំ​កំពង់ចាម​ស្រុក​សំបូរ​ខេត្តក្រចេះ​។ ប្រជាពលរដ្ឋ​គាត់​បាន​ប្រើ​គោយន្ត​និង​រទេះ​ដឹកឈើ​យ៉ាង​អណាធិបតេយ្យ​ពេល​ចេញពី​តំបន់​ខាងលើ ។​

​ពេល​ក្រុម​ការងារ​សួរនាំ​ប្រជាពលរដ្ឋ​អ្នកដឹកឈើ​ដឹកឈើ​នោះ គាត់​បាន​ឆ្លើយ​ប្រាប់ថា​៖​គាត់​បាន​បង់លុយ​ឲ្យ​មន្ត្រី​បរិស្ថាន​កូនចៅ​លោក​សាយ​សំ​អាល់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ដែល​នៅ​ប្រចាំការ​នៅ​កំពត​គយ​ចំនួន​២៥​ម៉ឺន​រៀល​ក្នុង​មួយ​គោយន្ត​ទើប​កាប់​ដឹក​ចេញ​បាន​។​បើ​មិន​បង់លុយ​ឲ្យគេ​ទេ​គេ​នឹង​ចាប់​យក​គោយន្តរ​បស់​គាត់​។​

​ករណី​មន្ត្រី​បរិស្ថាន​ស៊ីលុយ​អ្នកា​ប់​ដឹកឈើ​នេះ​តាម​ប្រភព​ព៌តមាន​ពី​ប្រជា​ពលរដ្ធ​នៅ​ក្បែរ​នោះ​បានឲ្យដឹងថា​៖​ចាប់តាំងពី​មាន​ស្នាក់ការ​មន្ត្រី​បរិស្ថាន​ប្រចាំការ​នៅ​ទីនោះ​មក​គាត់​មាន​ការលំបាក​ជា​ខ្លាំង​ក្នុង​ការដឹកឈើ​កូន​ក្រឡឹង​បន្តិចបន្តួច​តាម​ម៉ូតូ​បើទោះជា​ប្រាប់ថា​យក​ធ្វើ​ឬ​ជួសជុលផ្ទះ​ក៏​គេ​ទារ​លុយ​ដែរ​។​នៅ​ម៉ោង​8៖12​នាទី​យប់​ថ្ងែ​ទី​២៦​មីនា​ឆ្នាំ​២០១៧​នៅក្នុង​ព្រៃ​ស​ហគ​ម៌នៅ ក្នុង​ទឹកដី​ឃុំ​កំពង់ចាម​ស្រុក​សំបូរ​ចំណុច​សំ​ដេប៉ូ​ដែល​ជា​កន្លែ​កស្តុក​ឈើ​មួយ​កន្លែង​ដ៏​ធំ​ក្រុមការងា​រ​បា​ឃើស​កម្ម​ភាព​ដឹកជញ្ជូន​ឈើប្រណិត ប្រភេទ​ឈើ​សុ​ក្រំ​ដឹង​ជញ្ជូន​យ៉ាង​អណាធិបតេយ្យ​។​

​ករណី​បទល្មើស​ជាក់ស្តែង​នេះ​ឈ្មោះ​ធន់​សុ​ផុន​ដែលជា បុគ្គ​លឹក​អង្គការ​អង្គការ​អភិរក្ស​ព្រៃឈើ​និង​អភិ​ឌ្ឈ​ធនធានធម្មជាតិ​បាន​រាយការណ៍​សុំ​អន្តរាគមន៍​ក្នុង​គោលបំណង​រួមចំណែក​ទប់ស្កាត់​បទល្មើស​ធនធានធម្មជាតិ​ឲ្យទាន់​ពេលវេលា​នោះ​បាន​ឲ្យ​ដឹងថា​៖​លោក​ត្រូវ​មន្ត្រី​បរិស្ថាន​គម្រាម​វ៉ៃខ្នោះ​បើ​ហ៊ាន​ចូល​តំបន់​គាត់​មិន​បាន​សុំ​ការអនុញ្ញាត ។​

​លោក ធន់ សុ​ផុន បានឲ្យដឹងថា ៖ ពេលនោះ ក្រុមការងារ​ខ្ញុំ​បាន​មក​រាយ​កាណ៍​និង​សុំ​កម្លាំង​សហការ​ពី​កម្លាំង​មន្ត្រី​ជំនាញ​បរិស្ថាន​មាន​ទីស្នាក់ការ​ប្រចាំការ​នៅ​ចំណុច​កំពត គយ​តែ​មិនទាន់​ទាំង​ចុះ​ពី​រថយន្ដ​ផង​ពេលនោះ​មន្ត្រី​បរិស្ថាន​ពី​រូប​មានឈ្មោះ រ៉ាត់ នឹង​ឈ្មោះ សាល​បាន​សួរ​នាំ​ក្រុម​ការងារ​ខ្ញុំ​ថា ចូល​មក​មាន​ការ​អនញ្ញា​ត​ពី​ថ្នាក់លើ​អត់​? ហើយ​ក៏​សុំ​មើល​ឯកសារ​នឹង​បេសកម្ម ។​

​ខ្ញុំ​ឆ្លើយថា​ខ្ញុំ​មាន​គ្រប់​ទាំងអស់​រាល់​ឯកសារ​ដែល​ពាក់​ពន្ធ័​។​ពេលនោះ​ឈ្មោះ​សាល​ឆ្លើយថា​ទល់​តែមាន​លោក​អនុញ្ញាត​ពី​លោក​ឲ្យចូល​ទើប​ចូល​បាន​បើ​ចូល​គ្មាន​ការអនុញ្ញាត​ត្រូវតែ​មាន​ទោស​។ មន្ត្រី​បរិស្ថាន​រូបនោះ​បាន​បន្ត​ទៀត​ដោយ​គម្រាម​ថា​៖​ចង់​អាណា​មក​ពី​ណា​មាន​ផ្កាយ​៥​លើ​ស្មា​ឲ្យតែ​ហ៊ាន​ចូល​មក​កន្លែង​តំបន់​អញ​កាន់កាប់​ត្រូវ​មាន​ការអនុញ្ញាត​ពី​អញ​សិន​។​បើ​មិន​ដូច​ឆ្នេះ​ទេ​អញ​និង​បញ្ជារ​ឲ្យ​កូនចៅ​ចាប់​វាយខ្នេះ​មិនខាន​។​

​ពេលនោះ​ឈ្មោះ​រ៉ាត់​បាន​ទាញយក​កាំភ្លើង​អាកា​៤៧​មួ​យ​ដើម​គំរាម​រក​បាញ់​ក្រុមការងារ​ខ្ញុំបាទ​ចោល​នឹង​បញ្ជារ​ឲ្យ​កូនចៅ​យក​ខ្នោះ​មក​ដាក់​ក្រុម​ការងារ​ទាំង​និង​ឃាត់ខ្លួន​ទាំង​បី​នាក់​។ 1​មានឈ្មោះ​ធន់​សុ​ផុន់​មុខងារ​,​អគ្គលេខាធិការរង ។ 2 ឈ្មោះ​រុន រម្យ​មុខងារ​ជា​ប្រធាន​ប្រចាំ​ខេត្ត​ក្រចេះ​។​3​ឈ្មោះ​វី​ជា​អ្នកបើករថយន្ដ​។ ក្រោយមក​ឈ្មោះ​វិសាល​ក៏បាន​ស្ដីបន្ទោស​ដល់​ក្រុមការងារ​រួចហើយ​ក៏​បាន​ឲ្យធ្វើ​កិច្ចសន្យា​មួយ​មិន​ឲ្យ​ចូល​នៅក្នុង​ព្រៃ​ស​ហគ​ម៏​ដែល​មាន​បទល្មើស​ព្រៃឈើ​ដែល​លោក​កាន់កាប់​នោះ​ទេ​។​

​តាម​ប្រជាពលរដ្ឋ​បាន​និយាយថា​៖ នៅ​តំបន់​ព្រៃ​ឡង់​និង​ព្រៃ​ស​ហគ​ម៏​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន​ឲ្យតែ​មាន​មន្ត្រី​បរិស្ថាន​ធុនៗ​ហ្នឹង​ច្បាស់​ជា​រលាយ​ព្រៃ​អស់​មិន​ខាន​។ មិនដឹងថា​តើ​លោក​សាយ​សំ​អាល់​ដែលជា​អាណាព្យាបល​លោក​បានដឹ​ង​អត់​នោះ​ទេ​?៕

 

Filed in: ព័ត៌មានជាតិ