សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មន្ត្រីរាជការ ប្រជាពលរដ្ឋ​ថា លោក សាន់ ដា​រិទ្ធ ឃុបឃិត​ឲ្យ​យួន និង​ចិន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​បំពាន​ច្បាប់​

មន្ត្រីរាជការ ប្រជាពលរដ្ឋ​ថា លោក សាន់ ដា​រិទ្ធ ឃុបឃិត​ឲ្យ​យួន និង​ចិន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​បំពាន​ច្បាប់​

ខេត្ត​មណ្ឌលគិរី ៖ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​មណ្ឌលគិរី​បាននាំគ្នា​អំពាវនាវ​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​គួរពិនិត្យមើល​ភាព​អសកម្ម​របស់លោក សាន់ ដា​រិទ្ធ ដែល​ជា​ប្រធាន​មន្ទីរ​រ៉ែ និង ថាមពល​ខេត្ត​មណ្ឌលគិរី​ខ្លះ​ផង ក្នុងខណៈដែល​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​ជាច្រើន​កំពុង​កើតឡើង យ៉ាង​ពេញបន្ទុក​។​

​ប្រភព​ពី​មន្ត្រី​តូចតាច​នៅក្នុង​ផ្នែក​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តមណ្ឌលគិរី​បាន​បង្ហើប​ឲ្យដឹងថា ឈ្មួញ​ជនជាតិ​យួន និង​ជនជាតិ​ចិន​ដែល​កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នៅ​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា សុទ្ធ តែ​មាន​ទំនាក់ទំនង​ស្និទ្ធស្នាល់​ជាមួយ​លោក សាន់ ដា​រិទ្ធ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។ រីឯ ប្រជាពលរដ្ឋ​ដែល​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​បែប​ជា​លក្ខណ គ្រួសារ ត្រូវ​ប្រឈម​នឹង​លំបាក​យ៉ាងខ្លាំង ដោយសារ​តែ​រង​ការគាបសង្កត់​ស៊ីសំណូកសូកប៉ាន់​សព្វបែបយ៉ាង​។​

​តាម​ការអះអាង​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា​បានឲ្យដឹងថា ម្ចាស់ ការដ្ឋាន​ជា​ជនជាតិ​យួន និង​ជនជាតិ​ចិន​អាច​ប្រើប្រាស់​ឧបករណ៍​ទំនើបៗ និង​គ្រឿងចក្រ​ធំៗ ធ្វើ​អាជីវកម្ម​រ៉ែ​មាស​បំពាន​លើ​ច្បាប់​អនុញ្ញាត​របស់​ក្រសួង​រ៉ែ និង​ថាមពល​។ ប៉ុន្តែ​លោក សាន់ ដា​រិទ្ធ មិនដែល​ចាត់វិធានការ​ត្រួតពិនិត្យ​ឲ្យបាន​ដិត​ដល់​នោះទេ ហើយ​បណ្ដោយ​ឲ្យ​ម្ចាស់​ការដ្ឋាន​ជនជាតិ​ចិន និង​ជនជាតិ​យួន​ជាច្រើន​នាក់​ទៀត​ជីករណ្ដៅ​រ៉ែ​ជម្រៅ​រាប់រយ​ម៉ែត្រ​។​

​ប្រភព​ពី​មន្ត្រី នៅក្នុង​មន្ទីរ​រ៉ែ និង​ថាមពល​បាន​បង្ហើប​ឲ​ដឹងថា លោក សាន់ ដា​រិទ្ធ គិតតែ​ពី​រឿង ផលប្រយោជន៍​ប៉ុណ្ណោះ ទើប​បណ្ដោយ​ឲ្យ​ម្ចាស់​ការដ្ឋាន​ជនជាតិ​ចិន និង​ជនជាតិ​យួន​ធ្វើ​អាជីវកម្ម​រ៉ែ មាស​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​ដូច​សព្វថ្ងៃនេះ​។​

​ប្រជា​សហគមន៍​ភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា​បាន​លើកឡើង​ថា បច្ចុប្បន្ន​នេះ​ពួកគាត់​អាច​ជីករណ្ដៅ​រ៉ែ​អាជីវកម្ម​លក្ខណ គ្រួសារ​លើ​ផ្ទៃដី​រាប​ជម្រៅ​ត្រឹមតែ​២០​ម៉ែត្រ ប៉ុណ្ណោះ​។ ចំណែក​ម្ចាស់​ការដ្ឋាន ជនជាតិ​យួន និង​ជនជាតិ​ចិន​ប្រើ​ឧបករណ៍​ទំនើបៗ ជីករណ្ដៅ​ដី​ជម្រៅ​រាប់រយ​ម៉ែត្រ ហើយ​យក​រ៉ែ​មាស បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ព្រោះ​មាន​ការឃុបឃិត​ជាមួយ​មន្ត្រី​ពុករលួយ ក្នុងនោះ​លោក សាន់ ដា​រិទ្ធ ជា​អ្នក​ទទួលបាន​ផលប្រយោជន៍​ច្រើន​ជាង​គេ ។ ដូច្នេះ​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង ថាមពល​គួរតែ​ពិនិត្យ​មើល​ភាពមិនប្រក្រតី​ទាំងនេះ​ផង ព្រោះ​តាម​ប្រភព​ខ្លះ​បានឲ្យដឹងថា ក្នុង​មួយ​ខែៗ លោក សាន់ ដា​រិទ្ធ អាច​ប្រមូល​លុយ​បាន​រាប់​ម៉ឺន​ដុល្លារ​ពី​ការ​បណ្ដែតបណ្ដោយ​ឲ្យ​ជន​ជា​តិ​យួន និង​ជនជាតិ​ចិន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់​ក្នុង​ឃុំ​ចុង​ផ្លាស់​។
​ទន្ទឹម​នឹង​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​មាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន​គួរតែ​ពិនិត្យ​មើល​ភាពមិនប្រក្រតី​នៃ​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស ខុស​ច្បាប់​យ៉ាង​អនាធិបតេយ្យ​ក្នុង​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា​ផងដែរ ព្រោះ​បញ្ហា​នេះ​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​យ៉ាងធ្ងន់ធ្ងរ​៕

Filed in: ព័ត៌មានជាតិ