សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រជុំ​រៀបចំ​ផែនការ​លទ្ធកម្ម​ឆ្នាំ​២០១៥ ខេត្ត​បាត់ដំបង​

ប្រជុំ​រៀបចំ​ផែនការ​លទ្ធកម្ម​ឆ្នាំ​២០១៥ ខេត្ត​បាត់ដំបង​

​ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណ​អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ចូលរួម​ជា​គណអធិបតី ក្នុង​កិច្ចប្រជុំ​ស្តីពី ការរៀបចំ​ផែនការ លទ្ធកម្ម​ឆ្នាំ​២០១៥ សម្រាប់​ខេត្ត​បាត់ដំបង នៅ​សាលប្រជុំ​សាលាខេត្ត កាលពី​រសៀល​ថ្ងៃ​ទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៤​។​

​ក្នុង​បទ​បង្ហាញ​របស់លោក នុត វណ្ណា ប្រធាន​អង្គភាព លទ្ធកម្ម​បានបញ្ជាក់ ពី​ប្រយោជន៍​នៃ​ផែនការ​លទ្ធកម្ម ក៏ដូចជា​កាត​ព្វ កិច្ច របស់​ស្ថាប័ណ្ណ​អនុវត្ត​លទ្ធកម្ម ព្រមទាំង​បាន​គូសបញ្ជាក់ ពី​មូលដ្ឋានគ្រឺះ សម្រាប់​រៀបចំ​ផែនការ​លទ្ធកម្ម​ពិសេស​អង្គភាព សហប្រតិបត្តិការ កសាង​ផែនការ​លទ្ធកម្ម ការ​តែ​តម្រូវ​ផែនការ​លទ្ធកម្ម និង​ការពិនិត្យ​សេចក្តីព្រាង ផែនការ​លទ្ធកម្ម ដោយ​បញ្ជាក់ ថា ដើម្បី​ឱ្យ​ការរៀបចំ ផែនការ​លទ្ធកម្ម​ប្រព្រឹត្តទៅ​បាន​ដោយ​រលូន​នោះ ប្រធាន​អង្គភាព​លទ្ធកម្ម ត្រូវ​យក​សេចក្តីព្រាង​ផែនការ លទ្ធកម្ម ដែល​បាន​ឯកភាព ពី​គណៈកម្មាធិការ​លទ្ធកម្ម ដើម្បី​ពិភាក្សា​ជាមុន ជាមួយ​នាយកដ្ឋាន​សាធារណៈ តាម​កាលវិភាគ​ដែល​បាន កំណត់​សម្រាប់​ស្ថាប័ណ្ណ​អនុវត្ត​លទ្ធកម្ម នី​មួយៗ​។​

​ក្រោយ​ពី​ការពិភាក្សា ប្តូរ​យោបល់ ឯកឧត្តម ច័ន្ទ សុផល បានបញ្ជាក់​ថា​ការរៀបចំ​ផែនការ​លទ្ធកម្ម គឺជា​ការ​កសាង​កម្មវិធី ​ការងារ សម្រាប់​អនុវត្ត​កិច្ចលទ្ធកម្ម ឱ្យបាន​ទាន់​ពេលវេលា ឆ្លើយតប​បាន​តាម​តម្រូវការ​ប្រចាំឆ្នាំ​របស់​ស្ថាប័ណ្ណ​អនុវត្ត​លទ្ធកម្ម​។ ​ហើយ​ការរៀបចំ​ផែនការ​លទ្ធកម្ម ត្រូវមាន​លក្ខណៈ ច្បាស់លាស់​គ្រប់​ជ្រុងជ្រោយ ប្រកប​ដោយ​ភាពម្ចាស់ការ និង​មាន​ការ​ទទួលខុស ​ត្រូវ​ខ្ពស់​។ ការរៀបចំ​ផែនការ​លទ្ធកម្ម​នេះ ត្រូវបាន​បង្កើតឡើង​ដើម្បី លើក​កំពស់​យន្តការ​គ្រប់គ្រង ចំណាយ​ថវិការ និង​ការអនុវត្ត ​កិច្ចលទ្ធកម្ម​ឱ្យមាន​តម្លាភាព គណនេយ្យភាព​ប្រសិទ្ធិភាព សន្សំសំចៃ និង​ទាន់​ពេលវេលា​។ ឯកឧត្តម​បាន​បញ្ជាក់ទៀតថា ការងារ​​លទ្ធកម្ម​នេះ​ជា​ការងារ​ថ្មី ហើយ​ស្មុគស្មាញ មកដល់​ថ្ងៃនេះ មាន​មន្ទីរ​មួយចំនួន អនុវត្ត​បាន​ខ្លះ​ហើយ ហើយ​ក៏​នៅ​មួយចំនួនទៀត​​អនុវត្ត​មិន​ទាន់​បាន ដូចនេះ​សូមឱ្យ​គ្រប់​មន្ទីរ​ជម្រុញ​ដល់​គណនេយ្យ អនុវត្ត​ឱ្យបាន​តាម​សំណូមពរ របស់​អង្គភាព​លទ្ធកម្ម ធ្វើយ៉ាងណា ​ធ្វើឱ្យ​បាន​ហើយ​មុន​ថ្ងៃ​ទី​១៩ ខែវិច្ឆិការ នេះ​លោក​ធ្វើការ​បូកសរុប​ផ្ងើ​រជូន​ទៅ អគ្គនាយកដ្ឋាន​លទ្ធកម្ម​ជា​បន្ត​ទៀត នៅ​ថ្ងៃ​ទី ២៨  ខែវិច្ឆកា នេះ ៕

2014_11_17a 2014_11_17a (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី