សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ម្ចាស់​ហាង ម្លិះ​៧៧​ក្រុង​បាន​លុង​កំពុង​ឋិត​ក្នុង​ជំនួញ​ឈើប្រណិត​យ៉ាង​សកម្ម​ឌឺ សមត្ថកិច្ច​!

​ម្ចាស់​ហាង ម្លិះ​៧៧​ក្រុង​បាន​លុង​កំពុង​ឋិត​ក្នុង​ជំនួញ​ឈើប្រណិត​យ៉ាង​សកម្ម​ឌឺ សមត្ថកិច្ច​!

ខេត្ត​រតនគិរី ៖ ម្ចាស់​ភោជនីយដ្ឋាន​ម្លិះ​៧៧ ដែល​មាន​ទីតាំង​នៅក្នុង​ក្រុង​បាន​លុង ខេត្តរតនគិរី​កំពុងតែ​ល្បី​ថា គឺជា​អ្នកជំនួញ​ឈើប្រណិត​ដ៍​ល្បីល្បាញ​ម្នាក់​ទៅកាន់​ប្រទេស​វៀតណាម ដែល​សមត្ថកិច្ច​មិន​ហាន​បង្ក្រាប ។ ជាក់ស្តែង​រថយន្ត​ម៉ាក​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2S-3178 ដែល​តែងតែ​ដឹក​បទល្មើស​ឈើប្រណិត​ចេញពី​ចំណុច​អូរ​ល្វា​ក់​ដែនជម្រកសត្វព្រៃ​លំផាត់ ឆ្លងកាត់​ស្រុក​លំផាត់​ឆ្ពោះ​ទៅកាន់​ប្រទេស​វៀតណាម​នោះ គឺ​ជា​រថយន្ត​ម្ចាស់​ភោជនីយដ្ឋាន​ម្លិះ​៧៧ ។

​សមត្ថកិច្ច​ឈរជើង​នៅតាម​ដងផ្លូវ​ជាតិ​78A បាន​ប្រាប់​អ្នកសារព័ត៌មាន​តាម​ទូរស័ព្ទ​ឲ្យដឹងថា ស្ត្រី​វ័យក្មេង​ស្រស់ស្អាត ឈ្មោះ ស្រី​ពេជ្រ ជា​មេ​ឈ្មួញ​ឈើប្រណិត​ដ៍​ធំ​នៅក្នុង​ខេត្ត​រតនគិរី​នេះ​។

​បច្ចុប្បន្ន មេ​ឈ្មួញ​ឈ្មោះ ស្រី​ពេជ្រ កំពុងតែ​ឋិត​នៅក្នុង​ជំនួញ​ព្រៃឈើ​យ៉ាងសកម្ម ដែល​សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់ថា រថយន្ត​សាំ​យ៉ុង​របស់​នាង តែង​ដឹក​ឈើប្រណិត​ក្នុង​មួយ​ថ្ងៃ​ពីរដង ចេញពី​ស្រុក​លំផាត់​ទៅកាន់​ច្រកទ្វារ​អន្ត​អូរយ៉ាដាវ ។​

​សមត្ថកិច្ច​ប្រាប់​បន្ត​ទៀត​ថា ឈ្មោះ ស្រី​ពេជ្រ គឺ​ជា​មេ​ឈ្មួញ​ឈើប្រណិត​រយះពេល​ជិត​ពីរ​ឆ្នាំ​កន្លងមកហើយ​។ មិនតែប៉ុណ្ណោះ​នាង​គឺ​ជា​ម្ចាស់​ភោជនីយដ្ឋាន​ដ៍​ធំ​មួយ​ប្រចាំ​ក្រុង​បាន​លុង ខេត្ត​រតនគិរី មាន​(​យីហោ​)​ឈ្មោះ​«​ម្លិះ​77»​ផង​ទៀត ។

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​26 ខែ​មិនា ឆ្នាំ​2017​នេះ រថយន្ត​សាំ​យ៉ុង​ពណ៌​ស ដឹក​ឈើ​របស់​នាង ក៍នៅ​តែ​ត្រូវគេ​ឃើញ កំពុង​ដឹកឈើ​ទៅកាន់​ប្រទេស​វៀតណាម តាម​ច្រកទ្វារ​អន្តជាតិ​អូរយ៉ាដាវ ដដែល មិន​មាន​ស្ថាប័ន​ណា​ហាន​ក្អក​ជាមួយ​នាង​ទេ​រាប់ទាំង​មេ​នគរបាល​ច្រក​លោក​អ៊ី​ចំរើន​ផងដែរ​។

​ការដឹកជញ្ជូន​បទល្មើស​ឈើប្រណិត​របស់​ស្រី​ពេជ្រ បាន​ដោយ​រលូន​បែបនេះ គឺ​ត្រូវ​គេ​សង្ស័យថា នាង​ពិតជា​មាន​ខ្នងបង្អែក​យ៉ាង​ធំ​នៅ​ពីក្រោយ​បទល្មើស​នេះហើយ បើ​មិន​ដូច្នោះ​ទេ ជំនួញ​បទល្មើស​ព្រៃឈើ​របស់​នាង មិនអាច​ដំណើរការ​បាន​ទេ​។

​គេ​រង់ចាំ​មើល​ថា ស្ថាប័ន​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៧៨ ពី​ក្រុង​បាន​លុង​ទៅ​កាន់​ច្រក​ទ្វារ​អន្តជាតិ​អូរយ៉ាដាវ ដែល​សមត្ថកិច្ច​ខ្សឹប​ប្រាប់​ថា​មាន​ចំនួន​៦០ ស្ថាប័ន​នោះ តើ​ស្ថាប័ន​មួយណា ហាន​ចេញមុខ​បង្ក្រាប ឬ​ចាប់​បទល្មើស​ព្រៃឈើ​របស់​ស្រី​ពេជ្រ​នេះ​។​

​អ្នកសារព័ត៌មាន នឹង​រង់ចាំ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ ខណៈពេលដែល មន្ត្រី​សមត្ថកិច្ច​ផ្តល់ដំណឹង​អំពី​ការរត់ពន្ធ​ឈើប្រណិត​របស់​ឈ្មោះ ស្រី​ពេជ្រ នោះ​បន្ត​ទៀត ។​

​ជុំវិញ​បញ្ហា​ចោទប្រកាន់​ខាងលើ​នេះ ឈ្មោះ ស្រី​ពេជ្រ អ្នកសារព័ត៌មាន មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​២៦​ខែ​មិនា​នេះ​ថា​តើ​ហេតុ​អី​បានជា​នាង​ហ៊ាន​ម្លេះ​? ៕
​ដោយៈ យឹម សារិទ្ធិ

 

Filed in: ព័ត៌មានជាតិ