សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រឿង​បើក​ឲ្យ​យួន​ចូល​មក​កាប់​ឈើ​នៅ​ចំណុច​អូរ​ហ៊ុច​ឈាន​ដល់​ការហៅ​យោធា​ផ្កាយ​មួយ​មក​សួរ​

រឿង​បើក​ឲ្យ​យួន​ចូល​មក​កាប់​ឈើ​នៅ​ចំណុច​អូរ​ហ៊ុច​ឈាន​ដល់​ការហៅ​យោធា​ផ្កាយ​មួយ​មក​សួរ​

​មណ្ឌល​គី​រី  ៖ បន្ទាប់​ពី​មាន​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ រាយការណ៍​ទៅ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ស្តី​ពី​មាន​មន្ត្រី​សមត្តកិច្ច​នៅក្នុង​ខេត្ត​មណ្ឌលគិរី​ជាង​១០​នាក់ ជាប់​ពាក់​ពន្ធ័​និង​បទល្មើ​សឃុប​ឃឹត​បើកដៃ​ឲ្យ​យួន​៧​នាក់​នាំ​ឡាន​បង្កុង​មក​កាប់​ឈើ​នៅ​តំបន់​អូរ​ហ៊ុចម​ក​មាន​សេចក្តីរាយការ​ណ៍មកថា​ថ្មីៗ​នេះ​មាន

​មន្ដ្រី​យោ​ថា​ថ្នាក់​ផ្កាយ ១ ត្រូវបាន​គណះកម្មការ​ថ្នាក់​ជាតិ ហៅ​ទៅ​សួរនាំ ខ​ណះ​ដែល​ទាហាន ៥ រូប​ទៀត​ត្រូវបាន​សួរចម្លើយ​។
​ប្រភព​ព​តិមាន​ដែល​សុំ​លាក់​ឈ្មោះ​បានឲ្យដឹងថា​៖ កាលពី​ថ្ងៃ​ទី ១៦ ១៧ មិនា ឆ្នាំ​២០១៧​កន្លងទៅនេះ កម្លាំង​គណះកម្មការ​ថា្នក់ជាតិ ដែល​ដឹង​នាំ ដោយ​ឧត្តមសេនីយ៍ ឯក ហុង​វិណុល​មេបញ្ជារការរង​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស បាន​ចេញ​លិខិត កោះហៅ​មន្ដ្រី ទាហាន ៥ រូប​ដែល​សិទ្ធ​តែ​ជា​ទាហាន​ការពារ​ព្រុំដែន ១០៣  អភិរក្ស​ជី​វះ​ចំ​ម្រុះ​សីមា ចំណុច​អ៊ូ​ហុច ក្នុង​បទ​ពាក់​ពន្ធ័​ករណី ពាក់ព័ន្ធ​កា​កាប់បំផ្លាញ់​ព្រៃឈើ ដែល​ត្រូវ​បាន​បង្រា្ក​ប កាលពី​ថ្ងៃ​ទី ២១ ខែ​កុម្ភះ​ឆ្នាំ​២០១៧​ចាប់​បាន​យួឲន​៧​នាក់​មាន​វត្ថុតាង​គ្រប់គ្រាន់​។

​លទ្ធផល​ចេញ​សុទ្ធតែ​ជា​ថ្នាក់​មន្ត្រី​ថ្នាក់​ឧត្តមសេនីយ៍ ដែល​មាន​ការពា​ក់ព៍​ន្ធ និង​ជា​មេក្លោង ក្នុង​ការបើកផ្លូវឲ​ជន​ជា​តិ​វៀតណាម​ចូល​មក​កាប់​ឈើ​យ៉ាង​អណាធិបតេយ្យ​។ ប្រភព​ពី​មន្ត្រី​ថ្នាក់​ខេត្ត​បាន​បង្ហើប​ឲ្យដឹងថា ឧត្តមសេនីយ៍ត្រី សាក់ សា​រ៉ាង​មេ​ប៉​អឹម​ខេត្ត ឧត្តមសេនីយ៍ត្រី ឃិន ម៉េង ស្រេង​មេ​យោ​ថា​ខេត្ត ឧត្តមសេនីយ៍ត្រី ទូច យ៉ុន​មេ​នគរបាល​ខេត្ត និង​ថ្នាក់​រង​ជាច្រើន​អ្នក​ទៀត ដែល​ត្រូវ​បាន​សង្ស័យ  មាន​ការពាក់ព័ន្ធ ត្រូវ​ហៅ​មក​សួរ​ទាំង​អស់ ក្នុង​រឿងក្ដី​ដែល​មាន​ការពាក់ព័ន្ធ​ស៊ីសំណូក សូកប៉ាន់​នេះ​ផងដែរ​។

​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដ៏​ដូច​ក្នុង​ខេត្ត​មណ្ឌល​គី​រី និង​ខេត្ត​ដ៏​ដៃ​ទៀត កំពុងតែ​ចាំមើល​ចំណាត់ការ​របស់​ថ្នាក់លើ និង​ត្រូវមាន​វិធានការ​យ៉ាងណា​ចំពោះ​មន្ដ្រី ដែល​រកស៊ី​បទល្មើស​ព្រៃឈើ សិទ្ធ​សឹងតែ​ជា​មន្ដ្រីជាន់ខ្ពស់ និង​មាន​ខ្សែ នៅក្នុង​ខេត្ត​នេះ ។ លទ្ធផល​ស្រាវជ្រាវ​ដែល​ចុះ​ហត្ថ​លេខ​ដោយ​នាយ​ឧត្តមសេនីយ៍នេត​សាវឿ​ន​អគ្គស្នងការ​នគរបាល​ជាតិ​ផ្ញើជូន​សម្តេច​ក្រឡាហោម​ស​ខេង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​ទី ៩ ខែ​មីនា បានឲ្យដឹង​ថា​មានថ​មន្ត្រី​ចំនួន ៣ នាក់​បាន​ឃុបឃិត និង​ទទួល​ប្រាក់​ពី​ឈ្មួញ​ឈើ​ជនជាតិ​វៀតណាម​ឈ្មោះ អ៊ុក ញ៉ ចំនួន ១៧ ម៉ឺន​ដុល្លារ​ព្រឹត្ត​បទល្មើស​។

​មន្ត្រី​ទាំង ៣ នាក់​រួមមាន​ឈ្មោះ ទា ខៃ​ម៉េង ប្រធាន គ ៣ នៃ​យោធា​ក្នុងស្រុក​កែវ​សីមា​, ឯម សុង​ហ៊ួ ជា​មន្ត្រី​យោធា​ការពារ​ព្រំដែន​ប្រចាំ​ប៉ុស្តិ៍ អូរ​ហ៊ុច និង ជុំ រតនា ជា​នាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​អូរ​ជុំ​។ ទឹកប្រាក់​ពុករលួយ​នេះ​ត្រូវបាន​បែងចែក​ជា ២ ផ្នែក​ដែល​ក្នុង​នោះ​ចំនួន ៨៥ ០០០ ដុល្លារ​ឲ្យ​មន្ត្រី​យោធា​គឺ​លោក ឯម សុង​ហ៊ួ និង ទា ខៃ​ម៉េង​។

​រីឯ​ទឹកប្រាក់ ៨៥ ០០០ ដុល្លារ​ផ្សេងទៀត​ត្រូវ​លោក ជុំ រតនា ចែក​ទៅ​ឲ្យ​លោក សាក់ សារុន មេបញ្ជាការ​អាវុធហត្ថ​ស្រុក​កែវ​សីមា ៥ ពាន់​ដុល្លារ​លោក សាក់ សា​រ៉ាង មេបញ្ជាការ​អាវុធហត្ថ​ខេត្ត ១ ម៉ឺន​ដុល្លារ​លោក ឌុល មន្ត្រី​អាវុធហត្ថ​ចល័ត​លើ​ផ្ទៃ​ប្រទេស ៧ ពាន់​ដុល្លារ​លោក ណាក់ មន្ត្រី​ព្រៃឈើ ៦ ពាន់​ដុល្លារ និង​លោក លាង ភា​រ័ត្ន នាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​អូរ​ហុច ២២៥០០ ដុល្លារ​។ នៅពេល​ដែល​ដឹកឈើ​ចេញ​មេ​ឈ្មួញ​រូបនោះ​ក៏​បង់​លុយ​ឲ្យ​មន្ត្រី​ទាំង ៣ នាក់​នោះ​ទៀត​ដែរ​។​

​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន សន្និដ្ឋានថា​៖ «​ឈ្មោះ ជុំ រតនា​, លាង ភា​រ័ត្ន​, ទា ខៃ​ម៉េង​, ឯម សុង​ហ៊ួ និង​មេ​ឈ្មួញ​វៀតណាម អ៊ុក ញ៉ ជា​មេខ្លោង​បាន​ប្រព្រឹត្ត​អំពើ​ឃុបឃិត​គ្នា​កាប់​បំផ្លាញ ប្រមូល និង​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ ឆ្លងដែន​ខុសច្បាប់ ទៅ​ប្រទេស​វៀតណាម​ពិតប្រាកដ​មែន​»​។

​អគ្គស្នងការ​នគរបាល​ជាតិ​បាន​សំណូមពរ និង​ស្នើសុំ​គោលការណ៍​ពី​លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ក្នុង​ការកសាង​សំណុំរឿង​របស់លោក ជុំ រតនា និង លាង ភា​រ័ត្ន ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។
​រីឯ​មន្ត្រីនគរបាល ៩ នាក់​ត្រូវ​ស្នើ​ដាក់​វិន័យ​ដូចជា​អប់រំ ព្រមាន និង​ផ្ទេរ​ភារកិច្ច​ទៅ​កាន់​កន្លែង​ផ្សេង​ក្នុងនោះ​មានឈ្មោះ ព្រំ វណ្ណៈ​, យ៉ា សុ​ផា​, សា ផល្លា​, ស្រេវ ម្នើ​ប (​នាយរង​ប៉ុស្តិ៍​អូរ​ជុំ​), អន សំអាត​, ប៊ុន ភារម្យ​, សូត្រ ពន្លៃ​, ពិត ជឿន​, និង ពៅ ឆ​ឡៃ​ហៀ​ង ៕

 

 

Filed in: ព័ត៌មានជាតិ