សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រជាពលរដ្ឋ​សង្ស័យ​និង​រិះគន់​ថា​ក្រុមហ៊ុន​ដួង​ស្រួច​យក​លេស​អភិវឌ្ឍន៍​គ្រួសារ​យោធិន​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​លក់​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន​!

​ប្រជាពលរដ្ឋ​សង្ស័យ​និង​រិះគន់​ថា​ក្រុមហ៊ុន​ដួង​ស្រួច​យក​លេស​អភិវឌ្ឍន៍​គ្រួសារ​យោធិន​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​លក់​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន​!

​ខេត្ត​ព្រះវិហារ ​៖ ​បើ​ទោះជា​ក្រុមហ៊ុន​ដួង​ស្រួច​ប្រាប់​ថា​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​រយៈពេល​ពីរ​.​បី​ថ្ងៃ​មក​នេះ​ក៏​ដោយ​តែបើ​គេ​គិត​ត្រឹម​ថ្ងៃទី​២៥​ខែ​មិនា​ឆ្នាំ​២០១៧ គេ​នៅតែ​សង្កេតឃើញ​មាន​រថយន្ត​បង្កុង​រាប់​សិប​គ្រឿង​ដឹកឈើ​ហ៊ុ​បយកមកពី​តំបន់​នានា​ក្នុង​ស្រុក​ជាំ​ក្សាន​ចូលទៅក្នុង​រោងចក្រ​អារ​ឈើ​របស់​ក្រុមហ៊ុន​ដួង​ស្រួច​ស្ថិតក្នុង​ភូមិ​រំដោះ​ស្រែ​ឃុំ​រំដោះ ស្រែ​ស្រុក​ជាំ​ក្សាន​ខេត្តព្រះវិហារ ដដែល​ក្រោមរូបភាព​អារឈើ​អភិ​វឌ្ឈន៍​គ្រួសារ​យោធិន​។​

​បើ​តាម​សេចក្តីរាយការណ៍​ពី​ប្រជា​ពលរដ្ខ​បានបង្ហើប​ថា​៖ ក្រុមហ៊ុន​ដួង​ស្រួច​បាន​បំផុស​ឲ្យមាន​ចលនា​កាប់​ឈើ​ពី​ខាងក្រៅ​ចូល​ក្រុមហ៊ុន​ក្រោមរូបភាព​អភិវឌ្ឍន៍​គ្រួសារ​យោធិន​យ៉ាង​ផុលផុស​នៅ​គ្រប់ទិសទី​នៃ​ស្រុក​ជាំ​ក្សាន​ខេត្ត​ព្រះវិហារ​។​នៅ​ក្រុមហ៊ុន​ដួង​ស្រួច​ពួក​គេ​ដាក់​ម៉ាស៊ីន​អា​ឈើ​ប្រភេទ​(​ម៉ាស៊ីន​រ៉ៃ​)​សម្រុក​អារឈើ​នៅ​ទីតាំង​ក្រុមហ៊ុន​និង​មាន​ម៉ាស៊ីន​អារ​ឈើ​ប្រមាណ​៧​ទៅ​៨​គ្រឿង​ទៀត​ដែល​ក្រុម​ឈ្មួញ​ដាក់​អារឈើ​នៅ​ខាងក្រៅ​ស្ថិតក្នុង​ភូមិ​បារមីតេ​ជោ​សែន ឃុំ​យៀង​ស្រុក​ជាំ​ក្សាន ខេត្ត​ព្រះវិហារ ។

​ក្រុមហ៊ុន​ឌួង​ស្រួច​ធ្លាប់បាន​ដុត​កំទេច​ឈើ​បំបាត់​ភ​សត្តុ​តាង​ពេល​ដែល​សម្តេច​ហ៊ុន​សែន​បង្កើត​គណកម្មកា​រ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ព្រៃឈើ​កាលពីដើមឆ្នាំ​២០១៦​ម្តង​ហើយ​។

​ប្រភព​បាន​បង្ហើប​អោយដឹងថា ជា​រៀងរាល់ថ្ងៃ គេ​ឃើញ​មាន​រថយន្ត​យី​ឌុប​ផ្លូវ​៥​ប្រភេទយ័​ក្ស​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ដី​តំបន់​នានា​ទាំង​អស់​នៅ​ខាងក្រៅ​ក្រុមហ៊ុន​ដោយ​ហែក​ប៉េសេ​ពី​មេព្រៃ​តាមរយៈ​ក្រុមហ៊ុន​ដួង​ស្រួច ដឹកយក​ទៅ​លក់​នៅ​តាម​បណ្ដា​ខេត្ត​នានា ។ ប្រភព​ព័ត៌មាន​បានឲ្យដឹង​ទៀត​ថា​ប៉េសេ​មួយសន្លឹក​ត្រឹម​១៨​ម៉ែត្រគូប​ប៉ុណ្ណោះ តែ​ក្រុម​ឈ្មួញ​បាន​ដឹក​លើស​ការកំណត់​ស្ទើតែ​គ្រប់​ជើង​រថយន្តទាំង​អស់​គឺ​ក្នុង​១​រថយន្ត​ចាប់ពី​៤០​ទៅ​៤៥​ម៉ែត្រគូប​.​។

​ដោយ​ជ្រក​ក្រោម​ផ្លាក​ហ៊ុន​ដួង​ស្រួច​ពួកគេ​បាន​ដាក់ពង្រាយ​មេការ​រង​ឬ​កូនកញ្ច្រែង​ជាច្រើន​នាក់​ដើ​រប្រ​ម៉ូល​ទិញ​ពី​ក្រុម​អ្នករកស៊ី​កាប់​ឈើ​យ៉ាង​អនាធិប្បតេយ្យ​ក្នុងស្រុក​ជាំ​ក្សាន ខេត្តព្រះវិហារ​ក្នុងនោះ​គេ​បាន​ស្គាល់​ច្បាស់​មាន​មនុស្ស​ក់​តែ​៣​នាក់​ប៉ុណ្ណោះ​យក​មក​បង្ហាញ​គឺ​ឈ្មោះ​ថៃ គឹម​ហេង​.​ដែល​អះអាង​ថា ៖ គេ​ជា​ជំនួយការ​ឯកឧត្ដម ស ថា​វី អភិបាល​ខេត្ត​ឧត្ដ​មានជ័យ​.​និង​លោក​ពៅ​និង​លោក​ប៉េង​អាន​.​ដែល​ពួកគេ​កំពុង​ប្រកូសប្រកាស​ដឹកនាំក​ម្លាំង​និង​រថយន្ត​បង្កុង​មកពី​បណ្ដា​ខេត្ត​នានា​កាប់​និង​ដឹង​ជញ្ជូន​ឈើ​យ៉ាង​កក្រើក​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រះវិហារ ។​

​ព័ត៌មាន​ខាងលើ​នេះ​ប្រជាពលរដ្ឋ​បាន​សំណូមពរ សូម​ឯកឧត្តម​នាយ​ឧត្តមសេនីយ៏ សៅ​សុខា​ប្រធាន​គណកម្មការ​បង្ក្រាប​ថ្នាក់ជាតិ​និង​ជា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នឹង​ឯកឧត្តម វេង​សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់​នឹង​នេសាទ មេត្តា​ត្រួតពិនិត្យ​ក្រុមហ៊ុន ដួង​ស្រួច ដែល​ប្រើ​អាជ្ញាប័ណ្ណ​អភិវឌ្ឍន៍​គ្រួសារ​យោធិន​ខុស​គោលការណ៍​នេះ​ផង​ប្រសិនបើ​មិន​ទទួលបាន​លាភសក្ការៈ​ពី​ក្រុមហ៊ុន​ដួង​ស្រួច​នោះ ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់