សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ACU ចាប់​ចង្វារ​ចិញ្ចឹមឆ្តោ​១​ករណី​ជា​ការព្រមាន​មេ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​?

ACU ចាប់​ចង្វារ​ចិញ្ចឹមឆ្តោ​១​ករណី​ជា​ការព្រមាន​មេ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​?

ភ្នំពេញ ៖ ករណី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាប់ខ្លួន​មន្ត្រី នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ម្នាក់​ឈ្មោះ ហ៊ុយ ហឿន ពាក់​សក្តិ​៣​ពី​បទ​ដើរ​ជំរិត​ទារប្រាក់​ដាក់​ខែ​តាម ក្រុមហ៊ុន សហគ្រាស​នានា​ក្នុង​រាជធានី​ភ្នំពេញ ប្រមាណ​ជាង​១០០​ទីតាំង ដែល​មាន​តម្លៃ​ចាប់ពី ២០០០០​រៀល​រហូតដល់​១០០០​ដុល្លារ​អាមេរិក​ក្នុង ១​កន្លែង​នាពេល​ថ្មីៗ​នេះ​បាន​ធ្វើឲ្យ​មាន​ការ ​ភ្ញាក់ផ្អើល និង​រញ្ជួញ​នៅក្នុង​នាយកដ្ឋាន​នគ​រ​បាលប្រឆាំង​បទ ល្មើស​សេដ្ឋ​កិច្វ​ក្រសួងមហាផ្ទៃ ។ ករណី​មួយ​នេះ ត្រូវបាន​គេ​វាយតម្លៃថា ជា​សកម្មភាព​អារ​ក​មាន​បន្លាច​ស្វា​ព្រោះ​កន្លងមក​លោក​ឧត្តមសេនីយ៍ឯក​វ៉ាន់​ចាន់រឿន​ប្រធា​នាយកដ្ឋាន​នគរ​បាល​មួយ​នេះ បាន​ពង្រាយ​កូនចៅ​ដើរ​រក​លុយ​ឲ្យ​ប្រសេចប្រសាច​តែ​មិនដែល​ឃើញ​ចេញ​សា​ច់ការ​អ្វី​ជា​ដុំកំភួន​ដែល​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ធ្វើបាន​រាប់​តាំងពី​ថ្នាំពេទ្យ​ក្លែងក្លាយ​បទល្មើស​ព្រៃឈើ ។​ល​។​

​ប្រភព​ពី​មន្ត្រី នគរបាល​នៅ ក្នុង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​បាន​លួច​បង្ហើប​ឲ្យដឹងថា ៖ ប៉ុន្មាន​ថ្ងៃនេះ មាន​មន្ត្រី​នគរបាល​ខ្លះ ត្រេកអរ​ខ្លះ​ភ័យ​ខ្លួន​ថា​មិន​ដឹង​ថា​ថ្ងៃ​ណា​ជា​ថ្ងៃ​អន្សា​ររបស់ខ្លួន ។​

​ប្រភព​បន្តទៀតថា​អ្នក​ត្រក​អរ​គឺ ក្រុម​ប៉ូលីស ដែល​អត់​ខ្សែ​អត់​ខ្នង​អត់​បាន​ប៉េ​(​លិខិត​បេសកកម្ម​)​ចុះ​កាន់ ប៉ុស្តិ អត់​មាន អំណាច​ដើម្បី​បង្ក្រាប​ឬ​គោះ​បទល្មើស​ប្រមូល សេដ្ឋកិច្ច ។

​ឯ​អ្នក​ភ័យខ្លាច​វិញ គឺ​ក្រុម​មន្ត្រី​នគរបាល សេដ្ឋកិច្ច​ដែល​ធ្លាប់​ទទួលបាន​ផលប្រយោជន៍ លាភ សក្ការៈ​ពី​បុគ្គល ឈ្មោះ ហ៊ុយ ហឿន នា​ពេល​កន្លង មក​ព្រោះ​បារម្ភ​ខ្លាច ក្រោយ​ពេល​តុលាការ​ស៊ើបសួរ ជនសង្ស័យ ហ៊ុយ ហឿន បែកធ្លាយ​រាយការណ៍​ថា​មាន​ការពាក់ ព័ន្ធ​ដល់​ខ្លួន​ទៅ​។ ប្រភព​បន្ត ទៀតថា អ្នក​ដែល​ភ័យ​ជាង គេ​គឺ​លោក​សក្តិ​៤ ឯម កុសល ព្រោះ​មាន​ឈ្មោះ​ក្នុង បញ្ជីរ​ខ្មៅ​របស់​ACU ពាក់ព័ន្ធ​ជាមួយ​និង​ឈ្មោះ ហ៊ុយ ហឿន ។

​បន្ទាប់​តទៅទៀត ក៏​នឹង​មាន​អ្ន​កធោមៗ ថ្នាក់ ឡូ​ស​ជាមិនខាន បើសិន តុលាការ​ស៊ើបអង្កេត​ឲ្យ ស៊ីជម្រៅ​ដល់​ឬ​សគល់​នៃ ដើមចម​ដែល​បង្កឲ្យមាន បទល្មើស​នៃ​ការដើរ​ជំរិត​ទារប្រាក់ ដាក់​ខែ​តាម​ក្រុម ហ៊ុន សហគ្រាស និង​អាជីវករ​ពី​នគរបាល​ឈ្មោះ ហ៊ុយ ហឿន ។ ដោយឡែក​ខាង​ក្រុម​អ្នករកស៊ី​វិញ ទាំង​ក្រុមហ៊ុន សហគ្រាស​តូចធំ អ្នក​ដឹកជញ្ជូន ទំនិញ​សព្វសារពើ ដែល​ធ្លាប់​រង​ការ​គាប​ស៊ីលុយ​ពី​ក្រុម​មន្ត្រី​នគរ បាល សេដ្ឋកិច្ច​ខិលខូច​មួយចំនួន​តួ​យ៉ាង​ដូច ហ៊ុយ ហឿន នេះ​ជាដើម​បាននាំគ្នា​សប្បាយចិត្ត ហើយ​ស្វាគមន៍ ចំពោះ​ចំណាត់ការ​របស់​អង្គភាព ប្រឆាំង​អំពើ​ពុក រលួយ​។

​ព្រោះ​ពួក​គេ​រង​ការ​គាប ជំរិត​ទារប្រាក់​ខុស ច្បាប់​ពី​សំណាក់​បូលីស​ខិលខូច​នេះ​យូរ​មក​ហើយ ។ តែ​ទោះជា​បាន​ធូរចិត្ត​ខ្លះ​ក៏ដោយ​ក៏ ក្រុម​អា​ជីករ​ខ្លះ បាន​លើកឡើង​ថា ករណី​ចាប់​ប៉ូលីស ឈ្មោះ ហ៊ុយ ហឿន នេះ​គឺជា​រឿង​ចាប់​ត្រី​ចង្វារ ដែល​ចិញ្ចឹម​ត្រី ឆ្តោរ​នៅឡើយ​ទេ ពួកគាត់​ចង់​ឲ្យ​លោក​ទេស​រដ្ឋមន្ត្រី​ឱម​យ៉ិនទៀង​ប្រធា​អង្គភាព​ប្រឆាង​អំពើពុករលួយ​មាន​វិ​ធាន ការចាប់​ត្រី ឆ្តោរ​តែម្តងទៅ ទើប​ពួក​អស់​កង្វល់ ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់