សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមត្ថកិច្ច​ខេត្ត​កំពង់ឆ្នាំង និង​កំពង់ធំ​សហការ​គ្នា​ចុះ​ពិនិត្យ​ករណី​ឈ្មួញ​ឃុបឃិត​លួច​ឈូសឆាយ​ព្រៃ​លិច​ទឹក​នៅ​តំបន់​ហាមឃាត់​

សមត្ថកិច្ច​ខេត្ត​កំពង់ឆ្នាំង និង​កំពង់ធំ​សហការ​គ្នា​ចុះ​ពិនិត្យ​ករណី​ឈ្មួញ​ឃុបឃិត​លួច​ឈូសឆាយ​ព្រៃ​លិច​ទឹក​នៅ​តំបន់​ហាមឃាត់​

កំពង់ឆ្នាំង​៖ នៅវេលា​ម៉ោង 9,30​នាទី​នៅ​ចំណុច គោក​ព្រះ​ជាប់​ព្រំប្រទល់​ខេត្ត កំពង់ធំ ភូមិសាស្ត្រ​ឃុំ​ច្រណូក ក្រុម​សមត្ថកិច្ច​ទាំង​ពីរ​ខេត្ត​គឺ​កំពង់ឆ្នាំង កំពង់ធំ​បាន​ជួបប្រជុំ​ដកស្រង់​បទពិសោធន៍ និង លើក​ទិសដៅ សំរាប់​អនុវត្ត រវាង កងកម្លាំង ស្រុក​កំពង់លែង ខេត្ត កំពង់ឆ្នាំង និង កងកម្លាំង ក្រុង​ស្ទឹង សែន ខេត្ត​កំពង់ធំ ក្រោម អធិបតី ភាព លោក​ឧត្តម សេនីយ៍​ត្រី លឹម ហេន ស្នងការរង នគរបាល ខេត្ត កំពង់ធំ ,​លោក​វរសេនីយ៍ឯក ជុន ថា​រិទ្ធ ស្នងការរង​នគរបាល​ខេត្ត កំពង់ឆ្នាំង និង លោក ផៅ ស្រៀ​ង អភិបាលរង​ស្រុក កំពង់​លែង​និង​មាន សមាសភាព​ចូលរួម មាន​លោក អធិការ​, អធិការរង លោក​មេ​បញ្ជា ការ​កងរាជអាវុធហត្ថ ស្រុក លោក មេបញ្ជាការ ផ្នែក​សឹក រង​ស្រុក កំពង់លែង ខេត្ត​កំពង់ឆ្នាំង និង ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ សរុប ចំនួន​៣២ នាក់ ។​

​អង្គប្រជុំ បាន​ឯកភាពគ្នា ធ្វើ សំណើរ ដាក់​ប៉ុស្តិ៍ និង កម្លាំង ប្រចាំការ នៅ​ចំណុច​ខាងលើ ដើម្បី​ត្រួតពិនិត្យ បង្ការ​,​បង្ក្រាប បទល្មើស និង​រក្សា​សន្តិសុខ សុវត្ថិ ភាព ជូន​អ្នកធ្វើដំណើរ ឆ្លងកាត់ តំបន់ នោះ និង​កំណត់ ធ្វើ​ការប្រជុំ ដកស្រង់​បទពិសោធន៍ ទៅ​វិញ​ទៅ មក ក្នុង​រយះពេល ៣ ខែម្តង និង​បើ​ក្នុង ករណី​ពិសេស នឹង​ធ្វើ​ការប្រជុំ​បន្ទាន់ ជាក់ស្តែង ៕

Filed in: ព័ត៌មានជាតិ