សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រុមហ៊ុន​កាស៊ីណូ​ឡា​គី​នៅ​ប៉ោយប៉ែត​ប្រកាស​បិទទ្វារ​ទាន់ហន់​ធើ្វ​ឲ្យ​បុគ្គលិក​ស្លឈាម​ដោយ​មិន​ទទួលបាន​ប្រាក់ខែ​!

​ក្រុមហ៊ុន​កាស៊ីណូ​ឡា​គី​នៅ​ប៉ោយប៉ែត​ប្រកាស​បិទទ្វារ​ទាន់ហន់​ធើ្វ​ឲ្យ​បុគ្គលិក​ស្លឈាម​ដោយ​មិន​ទទួលបាន​ប្រាក់ខែ​!

បន្ទាយមានជ័យ​ ៖​ ក្រុមហ៊ុន​កាស៊ីណូ​ឡា​គី​ក្រុង​ប៉ោយប៉ែត​ដែល​មាន​ទីតាំង​នៅ​ជាប់​និង​រង្វង់​មូល​ច្រក​អន្តរជាតិ ស្ថិតក្នុង​ភូមិ​បោយ​បែ​ត​សង្កាត់​និង​ក្រុង​បោយ​បែ​ត​ខេត្តបន្ទាយមានជ័យ បានប្រកាស​បិទទ្វា​រថា​ក្ស័យធន​ភ្លាមៗ នៅ​ល្ងាច​ថ្ងៃទី​២៤​មីនា​ដោយ​មិន​បាន​ជូនដំណឹង​ដល់​អាជ្ញាធរ​និង​បុគ្គលិក​ឲ្យដឹង​ជា​មុន​នោះ​ទេ ។ ការប្រកាស​ក្ស័យធន​ទាន់ហន់​ចឹង វា​ក៏​បង្ក​ឲ្យ​បុគ្គលិក​ខ្មែរ​ស្លឈាម​ផងដែរ ព្រោះ​ជិត​ដល់​ថ្ងៃ​បើក​ប្រាក់ខែ​តែ​បែ​ជា​អត់​ចឹង ។​

​តំណាង​បុគ្គលិក​ម្នាក់​មាន​អាយុ​២៧​ឆ្នាំ​ឈ្មោះ​នូ សា​រឿង​ភេទ​ប្រុស ក្នុងចំណោម​២០០​នាក់​ផ្សេង​ទៀត បានឲ្យ​ដឹង​មុន​ថា​៖ កាលពី​ព្រឹក​ថ្ងៃទី​២៤​មិនា​២០១៧​ប្រធាន​រដ្ឋបាល​ក្រុមហ៊ុន​និង​តំណាង​ក្រុមហ៊ុន​បាន​ចូល​បន្ទប់​ពិគ្រោះគ្នា​មួយសន្ទុះ​ហើយ​ចេញ​មក​វិញ​ក៏​ប្រកាស​ថា​ក្ស័យធន​។​ភ្លាមៗ​នោះ​ពួកគេ​បាន​រុះរើ​តុ​ល្បែង​យ៉ាង​លឿន​ធើ្វ​ឲ្យ​បុគ្គលិក​ភ្ញាក់ផ្អើល​នាំគ្នា​តវ៉ា​ដើម្បី​សុំ​បើក​ប្រាក់ខែ ដែល​ក្រុមហ៊ុន​កាស៊ីណូ​នៅ​ជំពាក់​ពួកខ្លួន​មិនទាន់​បាន​បើក​កាលពី​ខែ​មុន​តែ​មិន​ទទួលបាន​លទ្ធផល ។

​ពាក់​ពន្ធ័​និង​បញ្ហា​កា​ស៊ីឡា​គី​ក្រុង​ប៉ោយប៉ែ​ត​ប្រកាស​ក្ស័យធន​ខាងលើនេះ លោក​ង៉ោ​ម៉េង​ជ្រូន អភិបាលក្រុង​ប៉ោយប៉ែត​បានឲ្យដឹងតា​មទូរស​ព្ទ័​មក​ថា​៖ លោក​មិន​ទាន់​ដឹង​រឿង​អ្វី​ទាំងអស់​នៅឡើយ​ទេ​។ លោក ថា ខាង​ក្រុមហ៊ុន​ក៏​មិន​បាន​ជូន​ដំណឹង​មក​លោក រីឯ​កម្មករ​ដែល​បំរើ​ការងារ​នៅ​ក្រុមហ៊ុន​កាស៊ីណូ​នោះ​ក៏​មិនទាន់​បាន​ទៅ​ពឹងពាក់​លោក​នៅឡើយ​ដែរ​(​ស៊ិក​) ។ គេ​មិនដឹងថា ពេលនេះ សមត្ថកិច្ច​មាន​ចំណាត់ការ​បែបណា​ចំពោះ​កាស៊ីណូ​នេះ​នៅឡើយ​។

​សូមបញ្ជាក់​ថា កាស៊ីណូ​ឡាក់​គី​ក្រុង​ប៉ោយ​ប៉ែត​នេះ បាន​បើក​កាលពី​ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព លោក គោ​ស៊ុម សារឿ​ត ចៅហ្វាយខេត្ត​បន្ទាយមានជ័យ ។ កាស៊ីណូ​នេះ បើក​ល្បែង​ជល់​មាន់​និង​ល្បែង​ឲ្យ​ខ្មែរ​ចូល​លេង ។ កាស៊ីណូ​នេះ​ធ្លាប់​បោកប្រាស​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ឆ្នោត តែ​មិន​បើក​លុយ​ឲ្យ​ដោយ​សំអាង​ថា​ហួស​ម៉ោង ។ អា​ឡូ​វ​សុខៗ ប្រកាស​ក្ស័យធន​ហើយ ! តើ​អញ​ណា​ទទួលខុសត្រូវ​? ៕

 

Filed in: ព័ត៌មានជាតិ