សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នគ​បាល​អន្តោប្រវេសន៍​ច្រក​ជាំ​សាងាំ​គាបសង្កត់​យកប្រាក់​រាស្ត្រ​តាមរយៈ​ធ្វើ​ប័ណ្ណ​ព្រំដែន​

នគ​បាល​អន្តោប្រវេសន៍​ច្រក​ជាំ​សាងាំ​គាបសង្កត់​យកប្រាក់​រាស្ត្រ​តាមរយៈ​ធ្វើ​ប័ណ្ណ​ព្រំដែន​

ខេត្ត​ឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ​ដែល​ធ្វើការ​ឆ្លងដែន​ចេញចូល​នៅ​តាម​ច្រកទ្វារ​អន្តរជាតិ​ជាំ​សាងាំ ជាពិសេស​ពលរដ្ឋ ដែល​ទៅ​ធ្វើការ​ព្យាបាល​ជំងឺ​បាន​រិះគន់​ទៅ​លើ​មន្ត្រី​ប៉ុស្តិ៍​នគ បាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​អន្ត រ​ជាតិ​ជាំ​សាងាំស្រុក​អន្លង់វែង​ខេត្ត​ឧត្តរមានជ័យ​ថា បាន​ធ្វើ​ការទាមទារ​គាបសង្កត់​យកប្រាក់​ពួកគាត់ តាមតែ​អំពើ​ចិត្ត​តាមរយៈ​ការធ្វើ​បណ្ណ័​ព្រំដែន​ជូន​ពួកគាត់​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ​។

​លោកពូ​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ សៀន សារ ធ្វើដំណើរ​មកពី​ស្រុក​ជាំ​ក្សាន្ដ​ខេត្តព្រះវិហារ បាន​ចូល​ទៅ​ព្យាបាល​ជំងឺ​នៅ​ឯ​ប្រទេស​ថៃ​បាន​អោយដឹង​កាលពី​ថ្ងៃ​អាទិត្យ​នេះ​ថា​រូបគាត់​និង​អ្នកភូមិ​ជាង​១០​នាក់​ទៀត​ដែល​បាន​ទៅ​ធ្វើការ​ព្យាបាល​ជំងឺ​រួមគ្នា​ដែល​ពួកគាត់​ទៅ​ធ្វើការ​ឆ្លងដែន​រួម​គ្នា​បាន​ធ្វើ​បណ្ណ័ឆ្លងដែន​នៅ​ប៉ុស្ដិ៍នគបាល​អន្តោប្រវេស​ន៍​នៅ​ច្រក​អន្តរជាតិ​ជាំ​សាងាំ​ដោយ​មន្ដ្រី​បំរើការ​នៅ​ទីនោះ​តម្រូវអោយ​ពួកគាត់​បង់​ប្រាក់​ចំនួន​១២​ម៉ឺន​រៀល​គ្រប់ៗ​គ្នា​ជា​កំណត់ ។ ដោយ​ពួកគាត់​មិន​ហ៊ាន​ធ្វើការ​ត៍វ៉ា​ដោយ​មិនដឹង​ថា​សៀវភៅ​បន្ទុក​នោះ​ក្រសួង​តម្រូវអោយ​បង់​ប៉ុន្មាន​នោះឡើយ ។

​រីឯ​ស្ត្រី​នៅ​អន្លង់វែង​ម្នាក់​ឈ្មោះ ណែ​ត អាយុ​៤៥​ឆ្នាំ បានលើកឡើង​ដូចគ្នានេះដែរ ដោយ​រូបគាត់​បាន​ទៅ​ធ្វើ​បណ្ណ័ឆ្លងដែន ដើម្បី​នាំ​បងប្អូន​ទៅ​ព្យាបាល​ជំងឺ​នៅ​ខេត្ត​ស៊ីសាកេត​ប្រទេស​ថៃ​ដោយ​មន្ត្រី​នគ​បាល​អន្តោប្រវេសន៍​តម្រូវ​អោយ​រូប​គាត់​បង់ប្រាក់​១២​ម៉ឺន​រៀល​ដូច​គ្នា​ផង​ដែរ​។​

​ជុំវិញ​ការផ្ដល់​បណ្ណ័ឆ្លងដែ​នទៅ​ដល់​ពលរដ្ឋ​នៅតាម​បន្ទាត់​ព្រំដែនលើស​សៀវភៅ​បន្ទុ​ករហូ​ត​ដល់​គុណ​នឹង​៦​នៃ​អនុ​ក្រិត​របស់​ក្រសួង​ដែល​បាន​កំណត់​ដោយ​គេ​ក​សង្សយ័ថា​មាន​ការឃុបឃិត​គ្នា​រវាង​ប្រធាន​ស្នាក់ការ​ច្រក​និង​ប្រធាន​ការិយាលយ័​អន្តោបវេសន៍​ច្រកជាំ​សាងាំ​។ ដែល​រឿង​ខាងលើ​បាន​កើតឡើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ​រហូត​មកដល់​ពេលនេះ​នៅតែ​ប្រព្រឹត្ត​ល្មើស​ច្បាប់​ដដែល​។

​ពលរដ្ឋ​ដែល​រស់នៅ​តាម​បន្ទាត់​ព្រុំដែន​សូម​អំពាវនាវ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ក្រ​សូង​ពាក់ព័ន្ធ និង​អភិបាលខេត្ត​ឧត្តរមា​ន​ជយ័​ជំរុញ​អោយមាន​ការកែ​ទម្រង់​ពោល​គឺ​អោយ​មន្ដ្រី​នគ​បាល​អន្តោប្រវេសន៍​បំរើការ​នៅ​ច្រករបៀង​ជាំ​សាងាំស្រុក​អន្លង់វែង​គោរព​តាម​សៀវភៅ​បន្ទុក​ដែល​ជា​អនុ​ក្រិត​របស់​ក្រសួង​ដើម្បី​ជៀសវាង​ការគាបសង្កត់​ធ្វើបាប​ដល់​ពលរដ្ឋ​ក្រីក្រ​ជា​នាក់​នៅ​តាម​ចុងកាត់មាត់ញក​។​

​ជុំវិញ​ករណី​ខាងលើ ក្រុម​ការងារ​យើង​មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ​ទៅ​លោក យូ សុធារិទ្ធ​ប្រធាន​ស្នាក់ការ​នគ​បាល​អន្តោបវេសន៍​ជាំសា​ងាំ​បាន​ទេ​ពី​ព្រោះទូ​សព្ទ័​ចូល​ពុំមាន​នាក់​ទទួល​។​ក្រុម​ការងា​យើង​បានធ្វើការ​សុំ​ការបំភ្លឺ​តាម​ទូ​សព្ទ័​ទៅ​ប្រធាន​ស្នាក់ការ​ច្រកទ្វា​ដោយ​លោក​បាន​លើកឡើងថា​លោក​មិន​បានដឹង​រឿង​អ្វី​ទាំងអស់​។ នេះ​មិន​ខុស​ពី​ពាក្យ​គេ​តែង​និយាយថា ត្រីងៀត​ឆ្លៀត​ពង ត្រី​ក្នុង​សូង ឆ្លៀត​បណ្ដើរកូន​មែន​៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់