សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ភ្លើង​ឆេះ​ផ្ទះ​លក់​ចាប់ហ៊ួយ​អស់​មួយ​ខ្នង​នៅ​កណ្តាលថ្ងៃត្រង់​ក្រុង​ក្រចេះ

ភ្លើង​ឆេះ​ផ្ទះ​លក់​ចាប់ហ៊ួយ​អស់​មួយ​ខ្នង​នៅ​កណ្តាលថ្ងៃត្រង់​ក្រុង​ក្រចេះ

ក្រចេះ ៖ អគ្គីភ័យ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​មួយ​ខ្នង ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​ទាំង​កណ្តា​ល​ថ្ងៃត្រង់ បណ្តាលមកពី​ពី​ជាង​ផ្សារ​ដំបូល​ដែក ។ ហេតុ​ការណ៏​នេះ​កើតឡើង​នៅ​ចំនុច​ភូមិ​ស្រែ​ស្តៅ សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ កាលពី​វេលា​ម៉ោងជាង​១​រសៀល​ថ្ងៃ​ទី​២៤​ខែ​មីនា​ឆ្នាំ​២០១៧​។​

​លោក នេ​ត លីន អធិការ​ក្រុង​ក្រចេះ​បាន​បញ្ជាក់​ឲ​ដឹងថា​ម្ចាស់ផ្ទះ​ប្តី​ឈ្មោះ​ប៉ុន សំបូរ អាយុ​៣៣​ឆ្នាំ ប្រពន្ធ​ឈ្មោះ សែម សុគន្ធា អាយុ​២៩​ឆ្នាំ រស់នៅ​កន្លែងកើតហេតុ​ខាងលើ ។ ភ្លើង​ឆាបឆេះ​ផ្ទះ​សង្ក័សី ទំហំ​ទទឹង​១២​មែត្រ​បណ្តោយ​១៥​មែត្រ ដែល​បណ្តាល​មក​ពី​ជាង​ផ្សារ​ដំបូល​ដែក​ជ្រុះ​ផ្កា​ភ្លើង​មក​លើដំបូល​បណ្តាល​ឲ​មាន​ភ្លើង​ឆេះ​តែម្តង​។

​លោក​បាន​បន្តទៀតថា ផ្ទះ​នេះ​ខូចខាត​ស្ទើតែ​អស់​នឹង​សម្ភារះ​លក់ដូរ​ក្នុង​ផ្ទះ​សរុប​អស់​ប្រហែល​ចំនួន​១៥​ម៊ឺន​ដូល្លា​។​ក្នង​ហេតុ​ការ​នោះ​សមត្ងកិច្ច​ប្រើ​រថយន្ត​ពន្លត់​អគ្គីភ័​យ​ចំនួន​៣​គ្រឿង​ចុះ​ទៅ​ជួយ​បាញ់​អន្តរាគ​ម​ន៏​បាញ់​ពន្លត់​ដោយ​ប្រើ​ទឹក​អស់​ចំនួន​១២​រថយន្ត​ទើប​រលត់​ទាំងស្រុង​។

​លោក​អធិការ​ក្រុង​ក្រចេះ​បាន​បន្តថា ក្នុង​ហេតុ​ការណ៏​អគ្គីភ័យ​ឆាបឆេះ​នេះ​ក៏​មាន​ការបញ្ជា​ពី​លោក លន់ សុផាត​ស្នងការ​ខេត្តក្រចេះ​ផ្ទាល់​ហើយខ​ណះ​នោះ​ក៏​មាន​វត្តមាន​លោក ច្រឹង ផល្លី​ស្នងការរង​ទទួល​ផែ្ន​កព​ន្ល​ត់​អគ្គីភ័យ​ខេត្តក្រចេះ​បាន​ចុះ​ទៅ​កន្លែងកើតហេតុ​ដើម្បី​ត្រួត​ពិនិត្ត​នឹង​បញ្ជា​កម្លាំង​ឲ​ជួយ​ក្នុងការ​ពន្លត់​នឹង​រារាំង​មិន​ឲ​ភ្លើង​ឆេះ​រាលដាល​ទៅ​លំនៅស្ថាន​របស់​ពលរដ្ឋ​ផ្សេងៗ​ទៀត ៕

 

Filed in: សន្តិសុខសង្គម