សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ល្បី​ថា​លោកជំទាវ​មេ​គយ​ធំ​ជា​អ្នកត្រួតពិនិត្យ​ការងារ​របស់​ប្តី​នៅផ្ទះ​!

​ល្បី​ថា​លោកជំទាវ​មេ​គយ​ធំ​ជា​អ្នកត្រួតពិនិត្យ​ការងារ​របស់​ប្តី​នៅផ្ទះ​!

រាជធានី​ភ្នំពេញ ៖ ប្រភព​ពី​មន្ត្រី​គយ​មួយចំនួន​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បានឲ្យដឹងថា បច្ចុប្បន្ន​មាន​សេចក្តីរាយការណ៍​ថា លោកជំទាវ​ភរិយា​លោក គុណ ញឹម អគ្គនាយក​គយ​និង​រដ្ឋាករ បាន​និង​កំពុង​ដើរ​តួនាទី​យ៉ាងសំខាន់ ក្នុង​ការចាត់ចែង​ការងារ​របស់​ប្តី (​ទាំង​ការងារ​រដ្ឋបាល និង​ការងារ​បច្ចេកទេស​ក្នុង​ស្ថាប័នគយ​) ស្ថិត​នៅក្នុង​កណ្តាប់ដៃ​លោកជំទាវ​អគ្គនាយក​ទាំងអស់
​ខុសប្លែក​ពី​សម័យ​លោក​ប៉ែន​ស៊ីម៉ន​ជា​អគ្គនាយក ។ មិនដឹងថា​តើ បញ្ហា​ប្តី​សក្តិ​បី​ប្រពន្ធ​សក្តិ​បួន​នៅ​ទីចាត់ការ​គយ​ចឹង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ទេស​រដ្ឋមន្ត្រី​អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដឹង​ដែរ​ឬ​អត់​នោះទេ​? តើ​មាន​លិខិត​ជា​សមេ​ចក្តី​ប្រកាស​ឬ​អនុក្រឹត​តែង​តាំង​ដែរ​ឬ​អត់​នោះទេ​។​ទោះជា​យ៉ាងណា​លោក​គួរពិនិត្យមើល​ខ្លះ​ផង​ព្រោះ​បើ​តាម​សម្តី​មន្ត្រី​គយ​តូចតាច​អំពើពុករលួយ​ក្នុង​ស្ថាប័នគយ​រាលដាល​កាន់តែខ្លាំង ឡើងៗ​ហើយ​។

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោកជំទាវ​អគ្គនាយក​ក៏​បាន​បង្ហើប​ឲ្យដឹង​ដែរថា ការងាររដ្ឋបាល ការងារ​បច្ចេកទេសរ​បស់​លោក គុណ ញឹម ត្រូវបាន​លោក​ជំទាវ​ជា​ប្រពន្ធ​យក​ទៅ​ធ្វើ​នៅ​ផ្ទះ ដោយ​ជួល​ក្មេងស្រីៗ​មួយ​ក្រុម​ឲ្យ​ពិនិត្យ​ឯកសារ​ទាំងនោះ​នៅ​ផ្ទះ​តែ​ម្តង​។ បញ្ហា​នេះ​ធ្វើឲ្យ​អគ្គ នាយករង​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ជាច្រើន​នាក់​គ្មាន​ការងារ​ធ្វើ​ហើយ​ក៏​ទម្លាយ​រឿង​អា ស្រូវ​របស់​ជំទាវ​អគ្គនាយក​ជា​បន្តបន្ទាប់ ។
ករណី​លោក​ជំទាវ​ក្លាយ​ជា​នាយខុទ្ទការល័យ​ឲ្យ​លោក​គុណ​ញឹម​អគ្គនាយក​គយ​នេះ​(​មិនដឹងថា​មាន​លិខិត​តែងតាំង​ឬ​អត់​)​ប្រភព​ពី​មន្ត្រី​គយ​តូចតាច​បានឲ្យដឹងថា​៖ បើ​ប្រៀបធៀប​កាលពី​សម័យ​លោក ប៉ែន ស៊ីម៉ន ធ្វើ​ជា​មេ គយ គឺ​បច្ចុប្បន្ន អំពើពុករលួយ​ក្នុង​ស្ថាប័នគយ​កើន​ឡើង​ជាង​មុន​៣​ដង​។​

​មន្ត្រី​គយ​ជាច្រើន​ដាក់​រហស្សនាម​លោកជំទាវ​គុណ​ញឹម​ថា​៖ « ជំទាវ​ត្រូវប៉ាន់ គ្មាន​ត្រា​ប្រណី​»​ព្រោះ​លោក​ជំទាវ​អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​ដោយសារ​លោក​ជំទាវ​ចេះ​ចាត់ចែង​ធ្វើ​ការងារ​ជំនួស​ប្តី ។

​ជាងនេះទៅទៀត បើ​មន្ត្រី​គយ​ណា​ចង់​ផ្លាស់ប្តូរ​ប៉ុស្តិ៍ ឬ​ចង់​ឡើង​តំណែង​ត្រូវមាន​ទំនាក់ទំនង ជាមួយ​លោក​ជំទាវ​អគ្គនាយក ទើប​អាច​ទទួលបាន​លទ្ធផល​ទាន់​ចិត្ត ។ ថា វាសនា​ពួកគេ​កំពុង​តែ​ស្ថិត​ក្នុង​កណ្តាប់ដៃ​ជំទាវ​អគ្គនាយក​គយ ដែល​មាន​រហស្ស នាម « ជំទាវ​ត្រូវប៉ាន់ គ្មាន​ត្រា​ប្រណី​» ទាំងស្រុង​តែ​ម្តង​។ ដោយហេតុ​ថា ការផ្លាស់ប្តូរ​កន្លែង ការងារ ការឡើង​តំណែង និង​តួនាទី​របស់​មន្ត្រី​គយ​រាប់ពាន់​នាក់​នៅ​ពេល​នេះ​មិនមែន​ស្ថិត នៅ​ក្រោម​ការចាត់ចែង​ពី​លោក គុណ ញឹម ជា​អគ្គនាយក​គយ​នោះទេ គឺជា​សេចក្តីសម្រេច របស់​លោកជំទាវ​អគ្គនាយក​ទៅវិញ​។ ប្រភព​ខ្លះ​បានឲ្យដឹងថា មន្ត្រី​គយ​យ​ខ្លះ​ដែល​ចេះ​អែប អប​លោកជំទាវ ឬ​ភរិយា​ពួកគេ​ចេញ​ចូល​ផ្ទះ​លោក​ជំទាវ​ញឹកញាប់​គឺ​អាច​ឡើង​តួនាទី​ក្នុង​មួយ ឆ្នាំ​២​ដង និង​បាន​ឈរជើង​នៅ​ប៉ុស្តិ៍​ត្រូវប៉ាន់​រហូត ។​

​បើ​តាម​សេចក្តីរាយការណ៍ មន្ត្រី​គយ​ខ្លះ​ដែល​ចង់​ដូរ​ប៉ុស្តិ៍​ឈរជើង​សុខចិត្ត​លក់​ផ្ទះសម្បែង​ដើម្បី​បាន​ចូលជួប លោកជំទាវ​អគ្គនាយក​ព្រោះ​ត្រូវ​ចំណាយ​ពី​២​ម៉ឺន​ទៅ​៣​ម៉ឺន​ដុល្លារ​ទើប​អាច​ទៅរួច​បើ​មិន​ដូច្នេះ​ទេ​កុំ​សង្ឃឹម​ឲ្យសោះ​។
​មន្ត្រី​គយ​ខ្លះ​បាន​បង្ហើប​ថា កាល​ជំនាន់​លោក ប៉ែន ស៊ីម៉ន ធ្វើ​ជា​អគ្គនាយក​គយ​គឺ​ការប្តូរ​ប៉ុស្តិ៍​ត្រូវ​ចំណាយ​ត្រឹម​៣០០០​ទៅ​៥០០០​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវ​ត្រូវ គុណ​នឹង​១០ ទៅ​ហើយ​ពិត​ជា​មិន​ធម្មតា​ទេ​(​ស៊ី​ក​) ។ ចំណែក​មន្ត្រី​គយ​ថ្នាក់​ប្រធាន​ស្នាក់ការ ប្រធាន ការិយាល័យ និង​ប្រធាន​សាខាគយ​តាម​បណ្តា​ខេត្ត​នានា​បើ​ចង់​ប្តូរ​ប៉ុស្តិ៍​ត្រូវ​ចំណាយ​រាប់សែន ដុល្លារ​ទើប​បាន​សម្រេច ។​

​ខាងលើ​នេះ​ជា​សេចក្តីរាយការណ៍​ធ្លាយ​ចេញ​ពី​មន្ត្រី​នៃ​ទីចាត់ការគយ​និង​រដ្ឋាករ​ដែល​មាតុភូមិ​មិនទាន់​អាច​សុំ​ការពន្យល់​ពី​លោក​គុណ​ញឹម​អគ្គនាយក​គយ​និង​រដ្ឋាករ​បានទេ ។ សង្ឃឹមថា នឹង​ទទួល​បាន​ការ​ប្រតិកម្ម​បកស្រាយ ។ ទោះជា​យ៉ាងណា ព័ត៌មាន​នេះ​សង្ឃឹម​ថា​អាច​ជា​ប្រភព​សម្រាប់ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំ ពើ​ពុករលួយ​យក​ធ្វើជា​មូលដ្ឋាន​ស៊ើបអង្កេត​រក​ការពិត ដើម្បី​ទីមួយ​បញ្ឈប់​បទល្មើស​ពុករលួយ​និង​អនុវត្ត​តាន​អនុសាសន៍​សម្តេច​តេជោ ស្តី​ពី​ការហាម​លោក​ដៃ​ពី​ប្រពន្ធ​អ្នកធំ​ក្នុង​កិច្ចការរដ្ឋ ដែល​ពាក្យ​ខ្មែរ​ហៅ​ថា​ប្តី​សក្តិ​បី​ប្រពន្ធ​សក្តិ ៤ នោះ​ផង​ដែរ ៕​

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់