សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពលរដ្ឋ​រិះគន់​អាជ្ញាធរ​ឃុំ​ត្បែងខ្ពស់​និង​អាជ្ញាធរ​ស្រុក​សាមគ្គី​មានជ័យ​ឃុបឃិត​ជាមួយ​ឈ្មួញ​យក​យក​អាងទឹក​ទ្រុឌទ្រោម​របស់​អាយស្ម័យាន​កម្ពុជា​ធ្វើ​អាជីវកម្ម​

ពលរដ្ឋ​រិះគន់​អាជ្ញាធរ​ឃុំ​ត្បែងខ្ពស់​និង​អាជ្ញាធរ​ស្រុក​សាមគ្គី​មានជ័យ​ឃុបឃិត​ជាមួយ​ឈ្មួញ​យក​យក​អាងទឹក​ទ្រុឌទ្រោម​របស់​អាយស្ម័យាន​កម្ពុជា​ធ្វើ​អាជីវកម្ម​

​កំពង់ឆ្នាំង ៖ អាងទឹក​ទ្រុឌទ្រោម​១​កន្លែង​ដែល​ជា​សំណង់​សល់​ពី​សង្គម​រាស្ត្រនិយ​ស្ថិតនៅ​ភូមិ​រ៉ា ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង​ត្រូវ​បាន​ឈ្មួញ​ឃុបឃិត​ជាមួយ​អាជ្ញា​ឃុំ​ត្បែងខ្ពស់​និង​ស្រុក​សាមគ្គី​មានជ័យ​យក​ធ្វើ​អាជីវកម្ម​បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​ខាង​និង​បាន​ស្នើ​អោយ​ឯកឧត្តម​អ​ភ​បាល​ខេត្ត​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​។

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា ដំបូង​កាលពី​អំឡុង​ឆ្នាំ​២០១៤​ឈ្មោះ ផុ សុ​គុណ ជា​នាយករង សាលា​វិទ្យាល័យ​ទេព​ប្រណំ ស្រុក​ឧដ្ដុង បាន​ទៅសុំ​មេឃុំ​ត្បែងខ្ពស់​ឈ្មោះ​សំសាន​ជួសជុល​អាងទឹក​មួយកន្លែង​នៅ​ចំ​ណុ​រ៉ា​រថភ្លើង ស្ថិតក្នុង​ភូមិ​រ៉ា ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ ដើម្បី​ជួសជុល​បណ្ដោះអាសន្ន​អាងទឹក​ចាស់ ទម្រាំ​សាង់សង់​អាងទឹក​ថ្មី​បាន បន្តែ​រហូត​មកដល់ពេលនេះ​លោក​ផុន សុន​បាន​ឃុបឃិត​គ្នា​ជាមួយ​លោក​មេឃុំ​លួចលាក់​យក​អាងទឹក​ចាស់​នេះ​នៅ​ប្រើប្រាស់​រហូត​មក​ដល់​សព្វ​ថ្ងៃ​ដោយ​មិន​បាន​ធ្វើអាង​ថ្មី​នោះឡើយ ។

​មិនតែប៉ុណ្ណោះ ក្រុម​អាជ្ញាធរ​ខាងលើ​បាន​បើកដៃ​អោយ​ម្ចាស់​អាជីវកម្ម​បូមទឹក​ឈ្មោះ ផុន សុ​គុណ ដាក់​ម៉ាស៊ីន​បូម​ខ្សាច់​ដឹក​លក់​ធ្វើ​អាជីវកម្ម​យក​ផលប្រយោជន៍​ចែកគ្នា​ថែមទៀត​ផង​មិន​ដឹង​ថា​អាជីវកម្ម​ទឹកស្អាត​និង​អាជីវកម្ម​បូម​ខ្សាច់​ខាងលើ​មាន​ច្បាប់​ឬ​អត់​ច្បាប់​នោះ​ទេ ។​

​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ស្នើ​អោយ​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ មេត្តា​ចុះ​ត្រួពិនិត្យ​ករណី​ខាងលើ​ឡើង​វិញ​ផង​ដើម្បី​អោយ​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត ៕

 

Filed in: ព័ត៌មានជាតិ