សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាងខ្នង​ឧត្តមសេនីយ៍ត្រី​ប្រើ​អាវុធ​គំរាម​អ្នកដឹក​សិប្បកម្ម

អាងខ្នង​ឧត្តមសេនីយ៍ត្រី​ប្រើ​អាវុធ​គំរាម​អ្នកដឹក​សិប្បកម្ម

​ខេត្ត​ឧត្តរមានជ័យ ៖ មន្ត្រី​យោធា​សឹក​រង​ស្រុក​ត្រពាំង​ប្រសាទ​ម្នាក់​ឈ្មោះ យុន បូរី ហៅ​(​ទីណូ​) អាងខ្នង​ឧត្តមសេនីយ៍ត្រី​ម្នាក់​ឈ្មោះ ជា សុភក្ដ្រ័ នៅ​អង្គភាព​យោធភូមិភាគ​ទី​៤​នៅ​ពីក្រោយ​ខ្នង​ដោយ​ប្រើប្រាស់​អាវុធ​ម៉ាក​អាការ​ស្វាយ​បទ​គំរាមកំហែង​ទៅ​លើ​កម្មករ
​និង​តៃកុង​រថយន្ដ​ដឹក​សឹប្បកម្ម​ដោយ​ធ្វើ​ការគំរាមកំហែង​ខ្លាំងៗ​បង្ក​ការ​ភាក់​ផ្អើល​ទាំងយប់​កាល​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០១៧ ស្ថិតនៅក្នុង​ភូមិ​ពពេល ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តរ​ឧត្តមានជ័យ​។​

​បើ​តាម​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​នៅក្នុង​ហេតុការណ៍​បានអោយដឹងថា មុនពេល​កើតហេតុ គេ​បាន​ឃើញ​ឈ្មោះ យុន បូរី ហៅ​(​ទីណូ​)​បាន​ប្រើប្រាស់​រថយន្ដ​ផ្ទាល់​ខ្លួន​ម៉ាក​ហាយ​លែ​ន​ឌ​រ័ពណ៌ទឹក​ប្រាក់​ពាក់​ស្លាក​លេខ​2AD,1873​ភព​,​ប្រដេញ​តាម​រថយន្ដ​ម៉ាក​ស៊ាំ​យ៉ុង​ពណ៌​សំបក​ឪឡឹក​ដឹក​សឹប្បកម្ម​ទ្វារ​បង្អួ​ចចេញ​ពី​ស្រុក​ត្រពាំង​ប្រាសាទ​ឆ្ពោះទៅ​ខេត្ត​បន្ទាយមានជ័យ​។​

​មកដល់​ចំណុច​កើតហេតុ​ខាងលើ មន្ដ្រី​យោធា​ករ​បាន​យក​រថយន្ដ​របស់​ខ្លួន​បិទ​ពីមុខ​រួច​យក​កាំភ្លើង​ម៉ាក​អាការ​ស្វាយ​បទ​អា​ម៉េ និង​ស្រែក​គំរាម​ធ្វើ​អោយ​កម្មករ និង​តៃកុង​រថយន្ដ​មាន​គ្នា​ចំនួន​បី​នាក់​ភ័យ​ស្លន់ស្លោ​រត់គេច​ចូល​ព្រៃ រហូតទល់​មាន​នាក់​ចេញ​ជួយ​អន្តរាគមន៍​។​

​ក្រុមកម្មករ និង​តៃកុង​រថយន្ដ​ទាំង​បី​នាក់​បាន​រាបរាប់​ទាំង​ការភិតភ័យ និង​ព្រលឹងចុងសក់​ថា ក្រោយពី​លោក​ទាហាន​ឈ្មោះ យុន បូរី ហៅ​ទីណូ បាន​ដេញ​តាម​រថយន្ដ​របស់​គាត់​ទាន​ភ្លាម​ក៍​បាន​ទាញ​កាំភ្លើង​ចេង​ពី​ក្នុង​រថយន្ដ​រួច​អា​ម៉េ​គំរាម​មក​លើ​រូបគាត់​តែម្ដង ធ្វើអោយ​ពួកគាត់​មានការ​ភិត​ភយ័​ស្ទើ​លួស​ប្រលឹង​ដែល​ពួកគាត់​មិន​ដែល​ជួបប្រទះ​រឿង​អញ្ចឹង​កន្លងមក​។​

​លោក​មន្ត្រី​យោធា​ឈ្មោះ យុន បូរី ហៅ ទីណូ បានអោយ​ដឹង​តាម​ទូ​ស័ព្ទ​ថា លោក​ធ្វើ​តាម​ច្បាប់​និង​ ​បទបញ្ជា​របស់​មេ គឺ​លោក​ឧត្តមសេនីយ៍ត្រី ជា សុភ័ក្ដ្រ ដែល​ជា​នាក់​ផ្ដល់​សិទ្ធ​និង​អំណាច​ទាំងនេះ​ដល់​រូបគេ​ដើម្បី​បង្ក្រាប​បទល្មើស​នៅតាម​ដងផ្លូវ​។  ​អ្វី​ដែល​បាន​ចោទប្រកាន់​នោះ​គឺ​លោក​មិន​បាន​ពាក់​ពន្ធ័​យក​លុយកាក់​នោះ​ឡើយ​គឺ​លោក​ឃាត់​អោយ​ជុំនាញ​បើ​គេ​មិន​ចាប់​បង្ក្រាប​ជា​រឿង​បរស់​គេ​។ លោក​ឧត្ដម​សេនី​ត្រី ជា សុភក្ដ្រ័ ក្រុម​ការងារ​យើង​មិន​អាច​ស្វែងរក​សុំ​ការបំភ្លឺ​បាន​ឡើយ​នៅ​ថ្ងៃទី​២៣៕

 

 

Filed in: ព័ត៌មានជាតិ