សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រឿង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក នី ចរិយា នឹង​ប្រកាស​នៅ​ចុងខែ​នេះ​

​រឿង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក នី ចរិយា នឹង​ប្រកាស​នៅ​ចុងខែ​នេះ​

​រាជធានី​ភ្នំពេញ ៖ តុលាការ​កំពូល​បាន​សម្រេច​ថា នឹង​ប្រកាស​សាលដីកា​សំណុំរឿង​នៅ​ក្រៅ​ឃុំ​របស់ លោក នី ចរិយា អគ្គលេខាធិការរង​គណៈ​កម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០១៧ ខាងមុខនេះ​។

​លោក នី ចរិយា ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ «​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​» ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ខែ​មីនា ខែ​មេសា ឆ្នាំ​២០១៦ ដើម្បី​បញ្ចុះបញ្ចូល ឬ​លួងលោម កញ្ញា ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ មិនឲ្យ​និយា​យការពិត​ដល់​សមត្ថ​កិច្ច ចំពោះ​រឿង​អាស្រូវ​ផ្លូវភេទ​របស់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​

​គួរបញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០១៧​នេះ តុលាការ​កំពូគ​បាន​បើក​សវនាកា​រលើ​សំណុំរឿង​ស្នើសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក នី ចរិយា អគ្គលេខាធិការរង​គណៈ​កម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) បន្ទាប់​ពី​លោក​បាន​បរាជ័យ នៅក្នុង​ស្នើសុំ​នៅ​ក្រៅ​ឃុំ​ជា​បន្តបន្ទាប់​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ និង សាលាឧទ្ធរណ៍​៕

 

 

Filed in: ព័ត៌មានជាតិ