សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រថយន្ត​ដឹកឈើ​បុក​រថយន្ត​ប្រធាន​មន្ទីរ​ប្រៃសណីយ៍​ខេត្ត​រង​ការខូចខាត​

រថយន្ត​ដឹកឈើ​បុក​រថយន្ត​ប្រធាន​មន្ទីរ​ប្រៃសណីយ៍​ខេត្ត​រង​ការខូចខាត​

ខេត្ត​រតនគិរី ៖ រថយន្ត​កាមរី​ដឹកឈើ​បើក​លឿន បុក​ជាមួយ​រថយន្ត​ប្រធាន​មន្ទីរ​ប្រៃសណីយ៍ ទូ​រគ​នាគ​មន៍ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៧ វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក ស្ថិត​នៅ​ចំណុច​ផ្លូវបំបែក​ជា​៤​កែង​ស្នងការដ្ឋាន  នគរបាល​ខេត្ត​ស្ថិតក្នុង​ភូមិ​ទេស​អន្លុង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​។

​សមត្ថកិច្ច​នគរបាល​ផ្នែក​ខាង​ចរាចរណ៍​ខេត្ត​បានឲ្យដឹងថា ក្រោយពី​កើតហេតុ​បាន​មក​ធ្វើការ​វាស់វែង មូលហេតុ​ដែល​បុក​គ្នា​នេះ​គឺ​ឡាន​ដឹកឈើ​ម៉ាក​កាមរី​គូទ​ហើម​ស៊េរី​ឆ្នាំ​១៩៩១ ពណ៌​ត្រាវ ពាក់​ស្លាក​លេខ​ភ្នំពេញ 2A-8578 បើ​កមាន​ល្បឿន​លឿន​មក​ពី​ទិស​ខាងលិច​ឆ្ពោះ​ទៅ​កើត​រួច​រថយន្ត​ម្ខាង​ទៀត​ម៉ាក​វី​ហ្គូ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​រដ្ឋ​22 2-0222 មកពី​ទិស​ត្បូង​ទៅ​ជើង បើកបរ​ដោយ​លោកស្រី ញៀន ច​ន្តា ប្រធាន​មន្ទីរ​ប្រៃសណីយ៍ ទូ​រគ​នាគ​មន៍​ខេត្ត​រតនគិរី​។
​ដោយឡែក ម្ចាស់​ឡាន​ដឹក​ឈើ​រត់គេចខ្លួន ក្នុង​សកម្មភាព​ជាក់ស្តែង​សមត្ថកិច្ច​ធ្វើការ​វាស់វែង​នោះ​លទ្ធផល​មើលឃើញថា ឡាន​ដឹក​ឈើបុក​ចំ​ពាក់កណ្តាល​រថយន្ត​វី​ហ្គូល ហើយ​រង​ការខូចខាត​រថយន្ត​ហើម​ដឹកឈើ​ផ្នែ​ខាងមុខ ចំណែក​ឯ​រថយន្ត​វី​ហ្គូល​រង​ការខូចខាត​ទ្វារ​ផ្នែក​ខាងធ្វេង​ទាំងស្រុង ដោយឡែក​ម្ចាស់​រថយន្ត​ទាំង​២​គ្មាន​ន​ណា​ម្នាក់​គ្រោះថ្នាក់​នោះទេ​។

​បើ​តាម​ប្រភព​ពត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បានអោយដឹង​ថា​នៅ​មុនពេល​កើតហេតុ​នោះ​ពួកគាត់​បាន​ឃើញ​រថយន្ត​កាមរី​ហើម​ដឹកឈើ​បើក​ពី​លិច​ទៅ​កើត​មាន​ល្បឿន​យ៉ាង​លឿន​មកដល់​ចំណុច​កើតហេតុ​បុក​គ្នា​ពេញទំហឹង​តែ​ម្តង ហើយ​ពួកគាត់​បាន​ឃើញ​មាន​មនុស្ស​នៅក្នុង​រថយន្ត​កាមរី​ហើម​ដឹកឈើ​ជិះ​គ្នា​៥​នាក់​ប្រុស​៣ ស្រី​២ បើកទ្វារ​រថយន្ត​រត់​គេចខ្លួន​ភ្លាមៗ ដោយឡែក​រថយន្ត​វី​ហ្គូល​គឺ​ជិះ​តែម្នាក់ឯង​បើកបរ​ដោយ​លោកស្រី​ប្រធាន​មន្ទីរ​ប្រៃសណីយ៍ ទូ​រគ​នាគ​មន៍​។​

​បច្ចុប្បន្ន​រថយន្ត​ទាំង​ពីរ​ត្រូវបាន​ប៉ូលិស​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី​យក​រក្សាទុក​រង់ចាំ​ការដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕
​ជីវ៉ា

Filed in: ព័ត៌មានជាតិ