សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កម្លាំងចម្រុះ​ក្រុង​បាន​លុង ស្ទាក់​ចាប់​រថយន្ត​ដឹក​បទល្មើស លោតឆ័ត្រ ទាំង​ថ្ងៃ​នាំចូល​ខ័ណ្ឌរ​ដ្ធ​បាល​ព្រៃឈើ​ភ្លាមៗ​

កម្លាំងចម្រុះ​ក្រុង​បាន​លុង ស្ទាក់​ចាប់​រថយន្ត​ដឹក​បទល្មើស លោតឆ័ត្រ ទាំង​ថ្ងៃ​នាំចូល​ខ័ណ្ឌរ​ដ្ធ​បាល​ព្រៃឈើ​ភ្លាមៗ​

ខេត្ត​រតនគិរី​៖ រថយន្ត​ម៉ាក​សាំ​យ៉ុងព័​ណស ពាក់​ស្លាក់​លេខ  ភ្នំពេញ​2A 7762 ជា​ប្រភេទ​រថយន្ត​ដឹក​អ្នកដំណើរ ស្ទឹងត្រែង​រតនគិរី បង្កប់​ឈើ​ប្រណិត ប្រភេទ​ឈើ​នាងនួន​សុទ្ធ ច្រក់​កា​រ៉ុង​ ដាក់​គ្រោម​ពូក​ភ្ញៀវ​អង្គុយ  ចេញពី​ក្រុង​ស្ទឹងត្រែង ឆ្ពោះ​មក​ខេត្ត​រតនគិរី ត្រូវ​សមត្ថកិច្ច​ចម្រុះ​ក្រុង​បាន​លុង​​ស្ទាក់​ចាប់​បាន​ភ្លាមៗ​។​

​កិច្ចប្រតិបត្តិកា​រណ៍​បង្ក្រាប​រថយន្ត​ខាងលើ​នេះ​ដឹកនាំ​ដោយ​លោក អ៊ុន សុ​ី​ដេត អភិបាលរង   ក្រុង​បាន​លុង គឺធ្វើឡើង​
​កាលពី​ថ្ងៃ​ទី 22/03/2017​វេលា​ម៉ោង​10;00​នាទី​ថ្ងៃត្រង់ ។​

​លោក​ កៃ វិន មន្ត្រី​អភិ​វឌ្ឈន៍​ក្រុង​បាន​លុង​បាន​អោយ​អ្នក​សារព័តិ​មាន​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​22/​នេះ​ថា​៖  មុន​និង​ឈាន​ទៅ​ធ្វើការ​ចាប់​បង្ក្រាបបាន​រថយន្ត​ដឹក​បទល្មើស​ខាងលើ នេះ គឺ​មាន​សេចក្តីរាយការណ៍​ពី​ភ្នាក់ងារ​សំងាត់ ទើប​កម្លាំង​ធ្វើការ​ស្ទាក់​ចាប់បាន​តែ​ម្តង​។ លោក​បន្តថា ៖  ម្ចាស់​រថយន្ត​ត្រូវបាន​ស្គាល់ឈ្មោះ ឡែម   ភេទ​ប្រុស  ជនជាតិ ខ្មែរ  ឃើញ​សភាពការណ៍​មិនសូវ​ស្រួល រក​ផ្លូវ កេច​ខ្លួន​បាត់ស្រមោល​ផងដែរ ។

​ក្រោយពេល​ឃាត់​បាន​រថយន្ត​ដឹក​បទល្មើស​ខាងលើ​បានសម្រេច សមត្ថកិច្ច​ក្រុង​នាំ​យក​រថយន្ត ទាំង​វត្ថុតាង​ចូល​ខ័ណ្ឌរ​ដ្ធ​បាល​ព្រៃឈើ  និង ធ្វើ​ការប្រគល់​ជូន​ខ័ណ្ឌ នៅវេលា​ម៉ោង 4;30​នាទី​ល្ងាច​
អោយ​ចាត់់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​។

​លោក លី សុផាន នាយ​សង្កាត់​ផ្នែក​រដ្ធបាល​ព្រៃឈើ​ខេត្ត​បាន​អោយ​ក្រុម​អ្នកសារព័តិមាន​ដឹង​អំពី​តួរ​លេខនៃ​ការវាស់វែង​កំណាត់​ឈើ នាងនួន​ដែល​រិបអូស​បាន​ក្រោយពី​ទំលាក់​ពី​លើ​រថយន្ត​សាំ​យ៉ុង (​ថ្លឹង​គិឡូ​) មាន​ចំនួន​សរុប 525​គីឡូក្រាម ៕
​ដោយ ៖ ចាប សំអាន​

 

Filed in: ព័ត៌មានជាតិ